ការប្រកួត Major លើកទីពីរនៃហ្គេម Counter-Strike 2 ប្រចាំឆ្នាំ 2026 ត្រៀមបើកឆាកនៅប្រទេសសិង្ហបុរីក្នុងពេលឆាប់ៗនេះហើយ។ ក្នុងចំណោមកីឡាករទាំងប្រាំនាក់ដែលនឹងឡើងលើកពានជើងឯក មានតែម្នាក់ប៉ុណ្ណោះដែលនឹងត្រូវជ្រើសរើសជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍។ អត្ថបទវិភាគរបស់ 1xBet នេះ នឹងនាំលោកអ្នកទៅស្គាល់កីឡាករដែលមានឱកាសខ្ពស់បំផុតសម្រាប់ដណ្តើមតំណែងកីឡាករឆ្នើមនៅ PGL Major Singapore 2026។
ជាទូទៅ ពានរង្វាន់នេះតែងតែបានទៅលើកីឡាករនៃក្រុមម្ចាស់ជើងឯក ដោយកម្រមានករណីលើកលែងណាស់។ ជាក់ស្តែងនៅព្រឹត្តិការណ៍ IEM Cologne Major 2026 ពាននេះបានទៅលើ m0NESY របស់ក្រុម Falcons, នៅ StarLadder Budapest Major 2025 បានទៅលើ ZywOo របស់ក្រុម Vitality និងនៅ Perfect World Shanghai Major 2024 បានទៅលើ donk របស់ក្រុម Spirit។ ទោះបីកីឡាករ w0nderful របស់ក្រុម NAVI ឬ KSCERATO របស់ក្រុម FURIA លេងបានល្អយ៉ាងណាក៏ដោយ ក៏ពួកគេពិបាកនឹងឈ្នះពាន MVP ដែរ លុះត្រាតែក្រុមរបស់ពួកគេឈ្នះជើងឯក។ ដូច្នេះ ការប្រជែងពានឯកត្តជននេះគឺពឹងផ្អែកយ៉ាងខ្លាំងទៅលើទម្រង់លេងរួមរបស់ក្រុមនីមួយៗ។
ផ្អែកតាមទម្រង់លេងបច្ចុប្បន្ន និងលទ្ធផលថ្មីៗរបស់ក្រុមនីមួយៗ សូមមកស្គាល់កីឡាករកំពូលទាំងប្រាំរូបដែលមានឱកាសខ្ពស់បំផុតក្នុងការដណ្តើមពាន MVP នៅ PGL Major Singapore 2026។
Mathieu “ZywOo” Herbaut (Team Vitality)
បន្ទាប់ពីបើករដូវកាលយ៉ាងកក្រើក (ឈ្នះជើងឯកប្រាំព្រឹត្តិការណ៍ធំៗជាប់ៗគ្នា) ក្រុមមកពីបារាំងមួយនេះហាក់ថមថយសន្ទុះគួរឱ្យកត់សម្គាល់។ ចាប់តាំងពីចាញ់នៅ Major ទីក្រុង Cologne មក ក្រុម Vitality ឈ្នះពានបានត្រឹមតែពីរលើកប៉ុណ្ណោះ។ ទោះយ៉ាងណា ថ្មីៗនេះពួកគេត្រូវលេងដោយមានកីឡាករជំនួស ទើបធ្វើឱ្យក្រុមឈុតបណ្តោះអាសន្ននេះមិនទាន់លេងស៊ីចង្វាក់គ្នាល្អ។
សូម្បីតែក្នុងការប្រកួតដែលក្រុមលេងអន់បំផុត ក៏គ្មាននរណាអាចបន្ទោសកីឡាករ AWPer ឆ្នើមបំផុតលើពិភពលោក Mathieu “ZywOo” Herbaut បានដែរ។ ដូច្នេះ បើ Vitality ឈ្នះជើងឯក (ហើយបច្ចុប្បន្នពួកគេក៏ជាបេក្ខភាពឈានមុខគេផងដែរ) ZywOo ទំនងជានឹងដណ្តើមបានពាន MVP លើកទីប្រាំពីររបស់ខ្លួនក្នុងឆ្នាំ 2026។
Danil “donk” Kryshkovets (Team Spirit)
ក្រុម Team Spirit កំពុងជួបបញ្ហាច្រើន ចាប់ពីប្រធានក្រុម magixx ដែលនៅខ្វះបទពិសោធ រហូតដល់កីឡាករ Rifler គឺ zont1x និង tN1R ដែលមានទម្រង់លេងមិនទៀងទាត់។ ប៉ុន្តែនៅពេលកីឡាករ Rifler ឆ្នើមបំផុតលើពិភពលោក Danil “donk” Kryshkovets បញ្ចេញសមត្ថភាពម្តងៗ គេអាចជួយក្រុមឱ្យឈ្នះបានតែម្នាក់ឯង មិនថាត្រឹមមួយជុំ មួយហ្គេម ឬការប្រកួតទាំងមូលនោះទេ ដោយមិនបាច់ពឹងមិត្តរួមក្រុមឡើយ។ បើ Team Spirit ចាប់ឆ្នោតប៉ះគូប្រកួតអំណោយផល ពួកគេអាចឈ្នះពាន Major នេះបាន។ ពេលនោះ donk នឹងដណ្តើមបានពាន MVP មិនខាន ទោះបីជាកីឡាករ AWPer គឺ sh1ro ក៏មានឱកាសប្រជែងដែរក្តី។
Kaike “KSCERATO” Cerato (FURIA)
ក្រុម FURIA របស់ប្រេស៊ីល កំពុងឡើងកូដខ្លាំងនៅរដូវស្លឹកឈើជ្រុះនេះ ដោយឈ្នះជើងឯកដល់ទៅបីក្នុងចំណោមបួនព្រឹត្តិការណ៍ចុងក្រោយគឺ Thunderpick World Championship 2026, PGL Masters Bucharest 2026 និង BLAST Rivals Fall 2026។ ក្រុមនេះប្រមូលផ្តុំដោយកីឡាករមានទេពកោសល្យជាច្រើន រួមមានកីឡាករ AWPer គឺ molodoy, កីឡាករ Rifler គឺ YEKINDAR និងប្រធានក្រុមវីរបុរស FalleN។ ប៉ុន្តែ Kaike “KSCERATO” Cerato គឺជាអ្នកដែលលេងលេចធ្លោជាងគេនាពេលថ្មីៗនេះ ដោយកំពុងស្ថិតក្នុងទម្រង់លេងដ៏កំពូលមុនឈានចូលព្រឹត្តិការណ៍ Major។
Ilya “m0NESY” Osipov (Team Falcons)
IEM Cologne Major 2026 នៅតែជាពានតែមួយគត់ដែល Falcons ឈ្នះបានក្នុងឆ្នាំនេះ។ លទ្ធផលដ៏គួរឱ្យខកចិត្តនេះធ្វើឱ្យគេសង្ស័យថា ជ័យជម្នះកាលនោះគ្រាន់តែជាសំណាងចៃដន្យប៉ុណ្ណោះ។ បើក្រុមនេះចង់ជម្រះរាល់មន្ទិលសង្ស័យទាំងនោះ គ្មានវិធីណាល្អជាងការដណ្តើមពាន Major ជាលើកទីពីរជាប់ៗគ្នាឡើយ។
នៅព្រឹត្តិការណ៍ Major លើកទីមួយប្រចាំរដូវកាល កីឡាករ AWPer គឺ Ilya “m0NESY” Osipov បានគ្រងតំណែងជា MVP។ ឱកាសដែលគេអាចដណ្តើមបានពាន MVP ជាលើកទីពីរ គឺខ្ពស់ដាច់គេក្នុងចំណោមមិត្តរួមក្រុមទាំងអស់។
Lotan “Spinx” Giladi (MOUZ)
បច្ចុប្បន្ន MOUZ កំពុងឈរលើកំពូលតារាងចំណាត់ថ្នាក់ Valve និងជាក្រុមខ្លាំងបំផុតលើពិភពលោកជាផ្លូវការ។ ប៉ុន្តែក្រុមនេះតែងតែធ្លាក់ទម្រង់លេងនៅវគ្គចុងក្រោយ ដោយសារមិនអាចទប់ទល់នឹងសម្ពាធផ្លូវចិត្តបាន ទើបធ្វើឱ្យពួកគេមិនស្ថិតក្នុងចំណោមបេក្ខភាពឈានមុខទាំងបីសម្រាប់ពាន Major នេះឡើយ។ យ៉ាងណាមិញ បើលើកនេះ MOUZ អាចរក្សាស្មារតីឱ្យនឹងនរបាន ពាន MVP ទំនងជានឹងធ្លាក់លើដៃ Lotan “Spinx” Giladi បើទោះបីជាអ្នកដឹកនាំការប្រកួត (IGL) គឺ Dorian “xertioN” Berman លេងលេចធ្លោជាងគេកាលក្រុមឈ្នះពាន IEM Beijing 2026 ក៏ដោយ។
តាមដាន PGL Major Singapore 2026 ជាមួយ 1xBet ដើម្បីកុំឱ្យរំលងព័ត៌មានថ្មីៗទាន់ហេតុការណ៍ និងការប្រកួតដ៏ជក់ចិត្តបំផុត!
ដោយគិរីដងរែក




