25.9 C
Phnom Penh
Sunday, November 1, 2026
- Advertisement -spot_img

ព័ត៌មានជាតិ

- Advertisement -spot_img
- Advertisement -spot_img

កម្ពុជា-ចិន រួមគ្នាលើកកម្ពស់ការយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ ដើម្បីពង្រឹងការគ្រប់គ្រងទំនាក់ទំនងការងារ និងបង្កបរិយាកាសវិនិយោគកាន់តែល្អប្រសើរនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម JIANG Nan ភារធារីស្ដីទីនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងអនុលោមភាពតាមច្បាប់ និងការគ្រប់គ្រងទំនាក់ទំនងការងារ” ដែលរៀបចំដោយសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា សហការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...

កម្ពុជា-អូស្រ្តាលី អបអរសាទរខួបលើកទី១ នៃមជ្ឈមណ្ឌល ACE-C និងប្រគល់វិញ្ញាបនបត្រដល់សិស្ស​និងគ្រូបណ្តុះបណ្តាល ជំនាន់ទី១

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូ​ស្រ្តាលីប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍គម្រប់ ១ឆ្នាំនៃការចាប់ផ្តើមដំណើរការបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (អេស ខេមបូឌា-...

កម្ពុជាលើកកម្ពស់កិច្ចសហប្រតិបត្តិការចិន–អាស៊ាន ដើម្បីជំរុញកសិកម្មទំនើប និងការផ្លាស់ប្តូររវាងយុវជន

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋ​លេខាធិការ និង​ជាប្រធានលេខាធិការដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងព័ត៌មាន បានលើកឡើងពីសារៈសំខាន់នៃបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មាន ក្នុងការជំរុញទំនើបកម្មវិស័យកសិកម្ម និងការផ្ទេរចំណេះដឹងទៅដល់ប្រជាកសិករ ខណៈដែលយុវជនត្រូវបានចាត់ទុកជាកម្លាំងស្នូលសម្រាប់អនាគតវិស័យនេះ។ ការលើកឡើងនេះធ្វើឡើងក្នុងពិធី «កិច្ចសន្ទនាយុវជនចិន–អាស៊ានស្ដីពីការកសាងផ្ទះដ៏ប្រសើរ៖ បច្ចេកវិទ្យាជំរុញកសិកម្មទំនើប» នៅរាជធានីភ្នំពេញ...

សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វប្បធម៌អំណាននៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នារៀបចំកម្មវិធីលើកកម្ពស់វប្បធម៌អំណាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាស្រែប្រាំង ខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែកពង្រឹងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស នៅមូលដ្ឋាន។ ក្នុងនាមឯកឧត្តម...

ក្រសួងការងារ និងអង្គការ WRAP រួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈការបណ្តុះបណ្តាលជំនាញវាយតម្លៃហានិភ័យ និងអង្កេតគ្រោះថ្នាក់ការងារ

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ WRAP បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ” ចំនួន២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអធិការកិច្ចការងារ នាយកដ្ឋានសុវត្ថិភាព...

ក្រសួងការងារ-អង្គការ ILO បង្ហាញវឌ្ឍនភាព គម្រោងស្តីពី ការការពារសិទ្ធិស្រ្តី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារ និងពិភាក្សាកំណត់ផែនការសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្ត

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ILO បានរៀបកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងស្តីពី ការការពារសិទ្ធិស្រ្តី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារនៅក្នុងប្រទេសកម្ពុជា (PROTECT) នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់វ៉េ ដោយមានការចូលរួមពីលោក Bryan...

បណ្ណាល័យដែលជាអំណោយរបស់ទូតចិនតមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ត្រូវបាន ដាក់ឱ្យដំណើរការជាផ្លូវការនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ បណ្ណាល័យមិត្តភាពកម្ពុជា-ចិន ទី៤  ដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជាតាមរយៈវេទិកាម្ព័ន្ធសង្គមស៊ីវិល ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាគីរីបរវង្ស ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី...

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបអំពីដំណើរការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងព្រំដែនសមុទ្រនិងព្រំដែនគោក៖ ទី១. ដំណោះស្រាយព្រំដែនសមុទ្រ៖កិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយប្រទេសកម្ពុជានិងថៃ បានបិទបញ្ចប់ហើយបន្ទាប់ពីបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ក្នុងអំឡុងពេលនោះ...

ឯកឧត្តម ហេង សួរ៖ ការសម្រេចចិត្តចូលរួមជាសមាជិកថ្មីជាង ២ពាន់នាក់ គឺជា “ម៉ែត្រវាស់ពីការដឹកនាំលើផ្លូវត្រូវ និងជាការឆ្លុះបញ្ចាំងពីសច្ចធម៌ប្រវត្តិសាស្ត្រ” របស់គណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់គណៈកម្មាធិការគណបក្សក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ” សរុបចំនួន ២ ៣១០នាក់ជានិស្សិត សិក្ខាកាម និងមន្រ្តីរាជការមកពីគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាំង៨ នាព្រឹកថ្ងៃទី១៧...

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងកែសម្រួលមុខងារស្ថាប័នអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា

នាព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក...

ព័ត៌មានចុងក្រោយ

លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគរីដងរែក
- Advertisement -spot_img