27 C
Phnom Penh
Tuesday, November 3, 2026
- Advertisement -spot_img

វិភាគ

- Advertisement -spot_img
- Advertisement -spot_img

បទវិភាគ៖ដំណោះស្រាយសម្រាប់​ការគ្រប់គ្រងបក្សដែលមានអាយុកាលមួយសតវត្សរ៍ផ្តល់​ការបំផុសគំនិតដ៏ជ្រាលជ្រៅដល់ពិភពលោក

កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែល​បានប្រព្រឹត្តទៅពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា បាន​អនុម័ត«សេចក្តី​សម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការបន្តជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ» ដោយ​បាន​ធ្វើ​ការ​រៀបចំចាត់ចែង​ជា​យុទ្ធសាស្ត្រ​ចំពោះការ​ងារ​ប្រកាន់ខ្ជាប់ការបន្តជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ។ សេចក្តី​សម្រេចចិត្តនេះ​បាន​ផ្តល់ជា​បង្អួច​ដ៏សំខាន់​មួយ​សម្រាប់​ឱ្យ​ពិភពលោក​ឈ្វេង​យល់​ពី “អភិបាលកិច្ច​របស់បក្សកុម្មុយនីស្តចិន​”...

ការស្ទង់មតិរបស់បណ្តាញ CGTN | តពិព័រណ៍នាំចេញនាំចូលចិនដែលបង្កើតឡើងអស់រយៈពេល ៧០ ឆ្នាំបង្ហាញពីការបើកចំហឥតឈប់ឈរ ហើយមិនត្រឹមតែមានតែការបើកចំហប៉ុណ្ណោះទេ

ពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០ បានបើកធ្វើនៅទីក្រុងក្វាងចូវកាលពីពេលកន្លងទៅនេះ។ ឆ្នាំ២០២៦នេះគឺជាខួបលើកទី ៧០ នៃការបង្កើតពិព័រណ៍នាំចេញនាំចូលចិន ។ ពិព័រណ៍នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការប្រាស្រ័យទាក់ទងផ្នែកពាណិជ្ជកម្មរវាងប្រទេសចិន និងបរទេស និងបានក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពមួយសម្រាប់ប្រទេសចិន​ពង្រីកការបើកចំហកម្រិតខ្ពស់ និងជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា...

បទវិភាគ៖ទិន្នន័យពាណិជ្ជកម្មអន្តរជាតិលើសពីការប៉ាន់ប្រមាណទុកជាមុន ធ្វើដំណើរជាមួយប្រទេសចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព

“លើសពីការប៉ាន់ប្រមាណទុកជាមុន” “ទប់ទល់នឹងកម្លាំងសម្ពាធ ” “រក្សាបាននូវភាពខ្លាំងក្លា” ។ល។ នៅថ្ងៃទី ១៤ ខែតុលា រដ្ឋាភិបាលចិនបានប្រកាសទិន្នន័យនៃពាណិជ្ជកម្មនាំចេញនាំចូល ពីត្រីមាសទី១ ដល់ទី៣ ក្នុងឆ្នាំនេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិ ដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រជាដើម...

ខួប៩០ ឆ្នាំ៖ ស្មារតីមហាដំណើរបំភ្លឺមាគ៌ាទំនើបកម្មតាមបែបផែនចិនក្នុងយុគសម័យថ្មី 

កាលពីជាង៩០ ឆ្នាំមុន កងទ័ពក្រហម(កងកម្លាំងប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន) បានធ្វើបដិវត្តន៍ដោយធ្វើដំណើរឆ្លងកាត់១៤ ខេត្ត កាត់ទឹកឆ្លងភ្នំ កាត់ព្រៃកាត់វាលរហោឋាន រហូតចម្ងាយប្រហែលជាង១ ម៉ឺនគីឡូម៉ែត្រទើបទទួលបានជោគជ័យនៅទីបំផុត ដែលត្រូវគេចាត់ទុកថាជាអច្ឆរិយដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយត្រូវបានហៅថា«មហាដំណើរ»ឬ«មហាដំណើរថ្មើរជើង»(The Long March)។ឆ្នាំនេះជាខួបលើកទី៩០ នៃថ្ងៃជ័យជម្នះរបស់មហាដំណើរនៃកងទ័ពក្រហមចិន។ មហាដំណើរជារបត់ដ៏អស្ចារ្យមួយដែលបុព្វហេតុបដិវត្តន៍របស់បក្សកុម្មុយនីស្តចិននិងប្រទេសចិនផ្លាស់ប្តូរពីភាពបរាជ័យទៅរកភាពជោគជ័យ...

បទវិភាគ៖​ប្រសិនបើកម្លាំងស្តាំនិយមជប៉ុន​ប៉ុនប៉ងបដិសោធ​សង្គ្រាម​ឈ្លាន​ពាន​របស់ខ្លួន ​នោះមុខជានឹងត្រូវជំនុំជម្រះក្តីក្នុងតុលាការប្រវត្តិសាស្ត្រ​ម្តង​ទៀត​ជាក់​ជា​មិនខាន

ទាក់ទងនឹងបញ្ហាប្រវត្តិសាស្ត្រ ​មនុស្សមួយចំនួននៅប្រទេសជប៉ុន​កំពុងលេង​កលល្បិច​ថ្មី​ដ៏គ្រោះថ្នាក់​ផងដែរ ​។ យោងតាមការទម្លាយរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឱ្យដឹងថា ​កម្លាំងស្តាំនិយមជប៉ុន​បានបន្ត​ផ្តល់​នូវអត្ថបទ​​និង​ឯកសារ​ប្រវត្តិសាស្ត្រ​នៃសង្គ្រាមលោកលើកទីពីរ​ដែល​បាន​បំភាន់​ខ្លឹម​សារ​ដល់​ម៉ូដែលបញ្ញាសិប្បនិម្មិតធំសំខាន់ៗអន្តរជាតិ ​ឧទាហរណ៍ដូចជា ​ពួកគេ​បាន​ហៅ​ឧប្បត្តិហេតុ​ថ្ងៃ​ទី ​៧ ​ខែកក្កដាថាជា"ការប៉ះទង្គិចយោធា​រវាងជប៉ុននិងចិន" ​ដោយ​បាន​និយាយយ៉ាងសាមញ្ញថា ​ហេតុការណ៍សម្លាប់រង្គាលនៅក្រុងណានជីង​គ្រាន់តែ​ជា​"ករណី​ដួលរលំណានជីង"​និងបំភាន់​កង​ពល​លេខ ​៧៣១ ​ជប៉ុនថា​ជា"អង្គភាពប្រតិបត្តិ​សិក្សា​ស្រាវជ្រាវ​វិស័យសុខាភិបាល"​ជាដើម ​។ ​ពីការបំភាន់​ខ្លឹមសារ​សៀវភៅសិក្សា​ប្រវត្តិ​សាស្ត្រ​ដល់​ការប្រឌិត​វីដេអូ ​AI​ ក្លែងក្លាយ​និងការ"បំពុល"ទិន្នន័យធំ ​កម្លាំងស្តាំនិយមជប៉ុន​បាន​ប្រើ​ប្រាស់​កលល្បិចសម្រាប់​ដុសលាង​ប្រវត្តិសាស្ត្រ​ឈ្លានពានរបស់ខ្លួន​ដោយ​បាន​ប្រើ​ប្រាស់​ទម្រង់ថ្មីជាបន្តបន្ទាប់ ​ដែល​បង្កប់​នូវគោលបំណងទុច្ចរិត​ដ៏​ស្មោកគ្រោកជាច្រើន ​ទង្វើ​ទាំ​ង​នេះ​សហគមន៍អន្តរជាតិគួ​រក្សា​ការប្រុងប្រយ័ត្នខ្ពស់ ​។ ឆ្នាំនេះគឺជាខួបទី ​៨០ ​នៃការបើកសវនាការអង្គជំនុំជម្រះនៅក្រុងតូក្យូ ​។ អង្គ​សវនាការ​ជំនុំ​ជម្រះ​ក្រុង​តូក្យូ​បានកាត់ក្តីដោយផ្អែកលើភស្តុតាងជាក់ស្តែងដ៏ច្រើនលើសលប់​និង​គោល​ការណ៍​ច្បាប់​ដ៏រឹងមាំ​ថា ​យោធានិយមជប៉ុនបានបំផុសសង្គ្រាមឈ្លានពាន​និងរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើច្បាប់​អន្តរជាតិ ​ការ​កាត់​ក្តី​នេះបានគាំពារសមិទ្ធផលនៃជ័យជម្នះក្នុង​សង្គ្រាម​ពិភពលោក​ប្រឆាំង​នឹង​ហ្វាស៊ីស ​យុត្តិធម៌និងសច្ចភាពអន្តរជាតិ ​។ ​ប៉ុន្តែ ​ដោយ​សារ​កត្តា​ប្រវត្តិសាស្រ្ត ​យោធា​និយមជប៉ុន​មិនត្រូវបានជំនុំជម្រះបានទាំងស្រុងទេ ​។ ​កម្លាំងស្តាំ​និយម​ជប៉ុន​បានអនុវត្ត​បំភាន់​ប្រវត្តិសាស្ត្រ​ជាយូរណាស់មកហើយ ​ដែល​បដិសេធ​យ៉ាង​ឥត​កេរ្តិ៍​ខ្មាស​ចំពោះ​ការ​កាត់​ក្តី​ជា​ប្រវត្តិសាស្រ្ត​នៃការបើកសវនាការអង្គជំនុំជម្រះនៅក្រុងតូក្យូ ​ដើម្បី​ប៉ុនប៉ងគេច​វេសពី​កំហុស​នៃ​ប្រវត្តិសាស្ត្រឈ្លានពានរបស់ខ្លួន ​។ យោងតាមទិន្នន័យថវិកាសាធារណៈ​របស់​ក្រសួងការបរទេសជប៉ុន​ឱ្យដឹងថា ​ចាប់​តាំង​ពី​ឆ្នាំ ​២០១៥ ​កន្លងមក ​ជប៉ុនបានទម្លាក់ថវិកា​សរុប​ជាង ​៥៦ ​ពាន់លានយ៉េនជប៉ុន​ក្រោម​លេស​"ការផ្សព្វផ្សាយព័ត៌មាន​យុទ្ធសាស្ត្រ​នៅបរទេស​"ដើម្បី​លាបពណ៌លើប្រទេស​ចិន​តាម​រយៈ​ការ​ញាក់ខ្សែមតិសាធារណៈ។ ​អ្នកវិភាគបានសម្គាល់ឃើញថា ​"សង្គ្រាម​យល់​ដឹង​"ចំពោះ​ប្រទេសចិន​របស់​ជប៉ុន​បានបង្កើតទៅជាប្រព័ន្ធមួយជាបន្តបន្ទាប់​ក្នុង​គោល​បំណង​មិន​ទទួល​ស្គាល់​លទ្ធផលនៃការជំនុំជម្រះក្រុងតូក្យូ​ និង​គាបសង្កត់លើលំហ​សម្រាប់​ផ្សព្វ​ផ្សាយ​ប្រវត្តិសាស្ត្រពិត ​។ ​នេះគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ​ចំពោះ​សច្ចធម៌​អន្តរជាតិនិង​គុណធម៌​របស់​មនុស្សជាតិ ​។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ​ស្របពេលដែលឯកសារមួយចំនួន​ដូចជា​វីដេអូពិតនៃការ​សម្លាប់​រង្គាលដ៏សាហាវព្រៃផ្សៃ​នៅក្រុងណានជីង​និងកំណត់ត្រានៃការពិសោធន៍​របស់​កងទ័ព ​៧៣១លើមនុស្សរស់​ជាដើមត្រូវបានចេញផ្សាយជាសាធារណៈ ​ពាក្យភូតភរ​របស់​កម្លាំង​ស្តាំនិយមជប៉ុន​ត្រូវ​បាន​លាតត្រ​ដាងជាបន្តបន្ទាប់ ​។ ​បញ្ញវន្តជប៉ុនបង្ហាញថា ​ស្តង់​ដារ​ពីរ​របស់​រដ្ឋាភិបាលជប៉ុន​ក្នុង​ការយល់ដឹងពីប្រវត្តិសាស្ត្រមិនអាចទទួល​បាន​ទំនុក​ចិត្ត​ពី​ជន​រង​គ្រោះក្នុង​សង្រ្គាមបានទេ ​។ បើមើលពីទង្វើរបស់រដ្ឋាភិបាលជប៉ុននាពេលបច្ចុប្បន្នអាចឃើញថា ​"សង្គ្រាមការយល់​ដឹង"​ក៏​មាន​គោល​បំណង​កាន់​តែ​ស៊ី​ជម្រៅដែរ ​ពោលគឺ ​ដើរ​ស្របតាមជាមួយ​"ការ​ធ្វើ​យោ​ធូប​នីយ​កម្ម​ឡើង​វិញ"​ដើម្បី​បំភាន់ដល់មតិសាធារណៈសម្រាប់​ស្វែងរក​អ្វីដែលហៅថា ​"ប្រក្រតី​ភាព​របស់​ប្រទេស​ជាតិ" ​។ ការផ្លាស់ប្តូរពីឬសគល់ទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ​ជប៉ុនបាននិងកំពុងក្បត់​យ៉ាង​ជ្រះ​ស្រឡះ​នឹង​ប្រព័ន្ធសន្តិភាព​ដែលបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ​។ ​ពី​ការ​បដិសោធ​ប្រវត្តិសាស្ត្រឈ្លានពានក្នុងសង្គ្រាមលោកលើកទីពីរ​និង​លទ្ធផលនៃ​ការ​ជំនុំ​ជម្រះ​ក្រុង​តូក្យូ​ដល់ការបន្ថែមថវិកាយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់​និងបន្ធូរការរឹតត្បិតចំពោះការ​នាំ​ចេញ​អាវុធប្រល័យលោក ​ពីការជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាព​ដល់ការ​ជំរុញ​ការធ្វើវិសោធនកម្ម"ឯកសារការពារសន្តិសុខចំនួនបី" និងមានចេតនាធ្វើវិសោធនកម្ម​"គោល​ការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ"​អាចឃើញថា ​ជប៉ុនបាននិងកំពុងពន្លឿន​ការ​ធ្វើ​ឱ្យ​យោធានិយមងើបឡើងវិញ ​។ ដោយគិរីដងរែក

បទវិភាគ៖ ការវិវឌ្ឍរីក​ចម្រើន​ប្រកបដោយស្ថិរភាពដែល​ជាកម្លាំង​ចល​ករ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ចិន​បាន​និង​កំពុង​ប្រមូល​ផ្តុំ​ជា​បន្ត​បន្ទាប់

“នៅត្រីមាស​ទីបី ទិន្នន័យលើ​វិស័យ​ជា​ច្រើន​ ដូច​ជាការ​ប្រើប្រាស់ ពាណិជ្ជកម្ម​អន្តរ​ជា​តិ​និង​ការ​បណ្តាក់​ទុន​ជា​ដើម​បានកើន​ឡើង​ប្រកបដោយស្ថិរភាព​ សេដ្ឋកិច្ច​ចិន​ឆ្ពោះ​ទៅ​មុខ​ក្រោម​សម្ពាធ ដោយមាន​ការ​វិវឌ្ឍ​រីក​ចម្រើន​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​​ប្រកបដោយស្ថិរភាព ហើយ​កម្លាំង​ចលករត្រូវ​បាន​ប្រមូល​ផ្តុំ​ជា​បន្ត​បន្ទាប់ ។ ​​” នាពេល​ថ្មីៗ​កន្លង​ទៅនេះ អ្នក​សារ​ព័ត៌​មាន​បាន​ទទួលព័ត៌មាន​ពី​មជ្ឈ​មណ្ឌល​ព័ត៌មានជាតិ​​នៃ​គណៈកម្មាធិការជាតិ​អភិវឌ្ឍន៍​និង​កំណែទម្រង់ចិន​ថា ទិន្នន័យក្នុងវិស័យនានាក្នុងត្រីមាសទី៣ បានឆ្លុះបញ្ចាំង​ពីនិន្នាការ​ល្អ​ប្រសើរ​នៃសេដ្ឋកិច្ចចិន។ យោងតាមទិន្នន័យ​ធំ​នៃ​ការ​ប្រើប្រាស់នៅ​ហ្នឹង​កន្លែង​បាន​បង្ហាញឲ្យឃើញថា...

ទស្សនវិជ្ជា «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា»៖គ្រឹះនៃការអភិវឌ្ឍជនបទប្រទេសចិន

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ថា ក្នុងដំណើរអភិវឌ្ឍប្រទេសចិន ការអភិវឌ្ឍជនបទមិនត្រូវបានមើលឃើញត្រឹមជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឬបង្កើនផលិតកម្មកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការដែលភ្ជាប់យ៉ាងជិតស្និទ្ធរវាង«សម្ភារៈនិងវិចារវិទ្យា» «បញ្ហានិងដំណោះស្រាយ» «ទ្រឹស្តីនិងការអនុវត្ត»។ ក្នុងន័យនេះ «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា»...

បទវិភាគ៖​យក​ផ្លូវ​សមុទ្រ​ជាស្ពាន ​រួមសុខរួមទុក្ខជាមួយគ្នាឆ្ពោះ​ទៅ​មុខ​កាន់​តែ​ឆ្ងាយ​ប្រកបដោយស្ថិរភាព៖​​សមិទ្ធ​ផលសន្តិភាព​និងវិបុលភាព​នៃ​ផ្លូវ​សូត្រ​សមុ​ទ្រ​សត​វត្សរ៍ទី ​២១ ​    

នៅថ្ងៃទី ​៣ ​ខែតុលា ​ឆ្នាំ២០២៦ ​គឺជាខួបលើក​ទី ​១៣ ​នៃ​ការលើកឡើង​គំនិតផ្តួចផ្តើម​ស្តី​ពី​ការ​រួម​គ្នា​កសាង"ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ​២១ ​"។ ​ចាប់តាំងពី​លោក ​Xi ​Jinping ​ប្រ​ធាន​រដ្ឋ​ចិន​បានលើក​ឡើង​នូវ​ទស្សនាទាន​ដ៏អស្ចារ្យនេះ​ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​ក្នុង​រដ្ឋ​សភា​ឥណ្ឌូណេ​ស៊ី​កាល​ពី​ឆ្នាំ ​២០១៣ ​ដល់​បច្ចុប្បន្ននេះ ​ខ្សែ​ផ្លូវនាវាចរណ៍ចំនួន ​១៤៨ ​ដែល​ដាក់​ឈ្មោះថា​"ការ​ដឹក​ជញ្ជូន​តាមផ្លូវសមុទ្រនៃផ្លូវសូត្រ"​ដែលបានតភ្ជាប់កំពង់ផែចំនួន ​១៥​០ ​នៅ​ទូទាំង​ពិភព​លោក ​រដ្ឋសមាជិក​បាន​ឡើង​ដល់​ចំនួន ​៣៧៥ ​—ការអភិវឌ្ឍយ៉ាង​ផុល​ផុស​នៃ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍ទី ​២១ ​ក្នុង​រយៈពេល ​១៣ ​ឆ្នាំ​កន្លងមក​បានបញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់ពិភពលោក​តាម​រយៈ​សមិទ្ធ​ផល​ដ៏​លេចធ្លោជាច្រើនថា​វសូត្រសមុទ្រ​សតវត្សរ៍​ទី​២១​ ​មិនមែនជា​ឧបករណ៍​នយោបាយ​សម្រាប់​ការប្រកួតប្រជែង ​ភូមិសាស្ត្រ​នយោ​បាយ​នោះ​ទេ ប៉ុន្តែវា​គឺ​ជា​វេទិកា​សហ​ប្រតិបត្តិការ​សម្រាប់​ជំរុញ​ការអភិវឌ្ឍរួម ​ហើយ​វា​មិន​មែន​ជា​"រង្វង់​បក្ខពួកតូច"​ដែល​បិទ​ខ្ទប់​និង​រើសអើង​អ្នកដទៃ​នោះទេ ​ប៉ុន្តែគឺ​ជា​"មហា​គ្រួ​សារ"​ដែល​ប្រ​កបដោយភាព​បើក​ទូលាយ​និង​បរិយាបន្ន ​។ ទីមួយ៖ភាពរលូននៃពាណិជ្ជកម្មពង្រឹងមូលដ្ឋានគ្រឹះនៃ​វិបុលភាព  នៅក្នុងត្រីមាសទីមួយឆ្នាំ ​២០២៦ ​ទំហំសរុបនៃការនាំចេញនាំចូល​ទំនិញ​របស់​ចិន​បាន​ឈា​ន​ដល់ ​១១,៨៤ ​លានយាន់ប្រាក់ចិន​ដែលកើនឡើង ​១៥ ​ភាគរយ​បើប្រៀបធៀប​នឹង​រយៈ​ពេលដូចគ្នានៃឆ្នាំមុន ​ក្នុងនោះ ​ទំហំសរុប​នៃការ​នាំចេញនាំចូល​ជាមួយ​ប្រទេស​ដែល​រួម​គ្នា​ក​សាង​"ខ្សែ​ក្រវាត់​និង​ផ្លូវ"​មានចំនួន​លើសពី ​៥០ ​ភាគរយ ​ហើយ​និម្មាបនកម្ម​នៃ​ពិពិធ​កម្ម​ខាង​ពាណិជ្ជ​កម្ម​របស់​ដៃគូពាណិជ្ជកម្ម​ត្រូវ​បាន​ពង្រឹង​ថែមមួយ​កម្រិត​ទៀត ​។ ​នៅ​ពី​ក្រោយ​តួ​លេខ​ទាំងនេះ​គឺជា​ខ្សែផ្លូវនាវាចរណ៍​នីមួយៗ​ដែល​ឆ្លងកាត់សមុទ្រពណ៌ខៀវ​និង​កំពង់​ផែ​នី​មួយៗ​ដែល​ដំណើរការទាំងយប់ទាំងថ្ងៃ ​ហើយក៏ជា​អារម្មណ៍​ទទួលបាន​ផល​ប្រយោ​ជ​ន៍​ជាក់​ស្តែង​របស់​ប្រជាជន​នៃ​ប្រទេស​ដែល​រួមគ្នា​ក​សាង​"ខ្សែ​ក្រវាត់​និង​ផ្លូវ" ​។     ការងើបឡើង​​នៃ​កំពង់ផែ ​Chancay ​គឺជាឧទាហរណ៍ដ៏រស់រវើកបំផុត ​។ ​ក្នុងនាម​ជា​គម្រោង​កិច្ចសហប្រតិបត្តិការ​ដែល​ជានិមិត្តសញ្ញា​នៃ​ការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"​រវាង​ប្រ​ទេស​ចិន​និង​ប៉េរូ ​បរិមាណលើកដាក់កុងតឺន័រ​ក្នុង​ឆមាសទីមួយ​ឆ្នាំ ​២០២៦ ​របស់​កំពង់​ផែ ​Chan​cay ​បានឈានដល់ ​២០ ​ម៉ឺន ​TEUs ​ដែល​កើនឡើង ​៧០,៩៤ ​ភាគរយ​បើ​ប្រៀប​ធៀប​នឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ ​២០២៥ ​បរិមាណលើកដាក់​ទំនិញច្រើនប្រភេទ​(Bulk ​Cargo)​បាន​ឈាន​ដល់ ​៩៨​ម៉ឺន ​៧ ​ពាន់​តោន​ដែល​កើនឡើង ​៤១,២ ​ភាគរយ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំ ​២០២៥ ​។ ​ការដឹកជញ្ជូនត្រង់តាមផ្លូវសមុទ្រ​ពី​កំពង់​ផែ ​Chan​cay​ ​ដល់​ទី​ក្រុង​សៀងហៃ​បានកាត់បន្ថយ​ពេលវេលាសម្រាប់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវសមុទ្រ​រវាង​ប្រទេសចិន​និង​ប៉េរូ​ពី ​៣៥ ​ឬ ​៤០ ​ថ្ងៃ​មកនៅ​ត្រឹម ​២៣ ​ថ្ងៃ​ដែលអាច​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូ​ន​ជាង ​២០ ​ភាគ​រយ​សម្រាប់សហគ្រាស ​។ ​អ្វី​ដែល​កាន់តែ​គួរឱ្យ​ចាប់​អារម្មណ៍​នោះគឺ ​ក្នុ​ង​ដំណាក់កាល​ដាក់​ឱ្យ​ដំណើរ​ការ​​កំពង់ផែ ​Chancay ​បុគ្គលិក​ក្នុង​តំបន់​មាន​ចំនួន ​៩៨,៧៧ ​ភាគ​រយ ​ដែល​បានបង្កើតឱកាសការងារជិត ​១ ​ម៉ឺននាក់​ក្នុងអំឡុងពេល​សាង​សង់​គម្រោង​នេះ ​។    រឿងរ៉ាវ​នៃ​កំពង់ផែ ​Piraeus ​នៃប្រទេសក្រិក​ក៏ជារឿងរ៉ាវ​ដ៏គួរឱ្យរំភើបផងដែរ ​។ ​ទោះបីជា​ប្រ​ឈម​មុខ​នឹងកត្តា​ខាងក្រៅ​ដូចជាស្ថានការណ៍នៅសមុទ្រក្រហម​​ក៏​ដោយ ​ក៏​បរិមាណ​លើក​ដាក់កុងតឺន័រ​ក្នុង​ខែកក្កដា ​ឆ្នាំ ​២០២៦ ​របស់​កំពង់ផែនេះ​បាន​ឈាន​ដល់​ប្រហែល ​៣៥ ​ម៉ឺន ​២ ​ពាន់​TEUs ​ដែល​សម្រេចបាន​នូវ​កំណើន​វិជ្ជមាន ​ចំណែកឯ​នៅខែសីហា ​ឆ្នាំ​នេះ​ក៏​បាន​កើនឡើង​ដល់ ​៣៧ ​ម៉ឺន ​២១ ​ពាន់​TEUs ​ដែលកើនឡើង ​១៨ ​ភាគរយ​បើ​ប្រៀប​ធៀប​នឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ ​២០២៥ ​។ ​ចាប់ពីកំពង់ផែក្នុងតំបន់​ដែល​ប្រឈម​នឹង​ភាព​ធ្លាក់​ថមថយ​មុនពេល​ក្រុមហ៊ុន ​COSCO ​Shipping ​របស់ចិន​ទទួលបានសិទ្ធ​ក្នុង​ការ​ប្រតិបត្តិ​ជា​ផ្លូវ​ការ​រហូតដល់​ក្លាយជាមជ្ឈមណ្ឌល​ស្នូលសម្រាប់​ដឹក​ជញ្ជូន​តាមផ្លូវ​សមុទ្រ​នៅ​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ននេះ ​ការ​ផ្លាស់​ប្តូរមុខមាត់ថ្មី​របស់​កំពង់ផែ ​Piraeus បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​កម្លាំ​ង​ជីវិតដ៏ខ្លាំងក្លា​នៃ​រូបមន្ត​​សហ​ប្រតិបតិ្តការ​ដែល​ផ្តល់ផលប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​ម​កនិងឈ្នះ-ឈ្នះ ​។ទីពី៖កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​គាំពារ​សណ្តាប់​ធ្នាប់​សន្តិភាពវិបុលភាពមិនអាចកាត់ផ្តាច់ពីសន្តិភាពបានឡើយ ​។ ជានិច្ចកាល ​គំនិតផ្តួចផ្តើម​ស្តី​ពី​ការ​រួម​គ្នា​ក​សាង​ផ្លូវ​សូត្រ​សមុទ្រ​តែងតែប្តេជ្ញាចិត្តក្នុងការជំរុញការតភ្ជាប់គ្នា​តាម​ផ្លូវសមុទ្រ​និង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ក្នុងវិស័យនានា ​ក៏ដូចជាការ​គាំពារ​សន្តិសុខមហាសមុទ្រ​តាម​រយៈ​កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ​។ ​កាលពី​ខែឧសភា ​ឆ្នាំ ​២០២៦ ​កិច្ចប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​លើកទី ​២២ ​នៃស្ថាប័នអនុវត្តច្បាប់នៃ​ឆ្មាំសមុទ្រនៅតំបន់អាស៊ី​បានប្រារព្ធ​ធ្វើ​នៅ​ទី​ក្រុ​ង ​Quanzhou ​ខេត្ត ​Fujian ​ដែលជាចំណុចចាប់ផ្តើមនៃ"ផ្លូវសូត្រសមុទ្រ" ​។ ​តំណាង​បរទេស​ជា​ង ​៥០ ​រូប​ដែល​មកពី​ស្ថាប័នអនុវត្តច្បាប់​ឆ្មាំសមុទ្រ​នៃ​ប្រទេស​និងតំបន់ចំនួន ​១៨ ​ព្រម​ទាំង​អង្គការអន្តរជាតិ​ចំនួនពីរ​ដែលបូករួមទាំង​ការិយាល័យ​អង្គការសហ​ប្រជាជាតិ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​គ្រឿងញៀន​និង​បទឧក្រិដ្ឋ​ជាដើម​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​នេះ​ដោយ​បាន​ធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ​និង​ប្រកបដោយ​ភាពប្រាកដ​ប្រជា​ជុំវិញ​បញ្ហា​បង្ក្រាប​ឧក្រិដ្ឋកម្មឆ្លងដែនសមុទ្រ ​ដូចជា​ការរត់ពន្ធមនុស្ស ​ការជួញដូរ​និង​ដឹក​ជញ្ជូន​គ្រឿង​ញៀ​ន​ជាដើម ​ក៏ដូចជា​ការ​បង្កើនកិច្ចសហប្រតិបតិ្តការ​​ការ​អនុវត្តច្បាប់​និង​ប្រតិបត្តិការ​រួម​គ្នា​លើ​សមុទ្រ​ក្នុងក្របខណ្ឌពហុភាគីនិងទ្វេភាគី​ជាដើម ​។ ​កិច្ចប្រជុំលើកនេះ​បាន​បន្ថែម​ជា​ពិ​សេ​ស​នូវ​ប្រធានបទ​ចំនួនបី​គឺ ​ការធានាសុវត្ថិភាព​លើដែន​សមុទ្រ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើរភេរវកម្មលើដែនសមុទ្រ​ជាដើម​ដែល​បាន​បង្ហាញពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ប​ណ្តា​ភាគី​នានា​ក្នុង​ការ​ពួតដៃគ្នាឆ្លើយតប​នឹង​បញ្ហាប្រឈម​សន្តិសុខ​មិន​មែន​ប្រពៃណី​តាម​ផ្លូវ​សមុទ្រ ​។ ចាប់ពីការ​អមដំណើរ​នៅ​ឈូងសមុទ្រអាដិន​ដល់​ការ​ធ្វើសមយុទ្ធរួមលើដែនសមុទ្រ ​ពី​ការ​ចែករំលែកព័ត៌មាន​អំពី​ការ​អនុវត្តច្បាប់​ដល់​កិច្ចសម្របសម្រួល​និង​ការការពារ​បរិស្ថាន​សមុទ្រ ​គំនិតផ្តួចផ្តើម​ស្តី​ពីការ​រួម​គ្នា​កសាងផ្លូវសូត្រ​សមុទ្រ​​បាននឹងកំពុង​កសាង​បណ្តា​ញ​កិច្ច​សហប្រតិ​បត្តិ​ការផ្នែកសន្តិសុខ​ដែល​មានវិស័យទូលំទូលាយ ​និងច្រើន​កម្រិត ​។ ​ដូចការ​លើ​ក​ឡើង​របស់​លោកស្រី ​Kamina ​Johnson-Smith ​រដ្ឋមន្ត្រីក្រសួងការបរទេស​និង​ពាណិ​ជ្ជ​កម្ម​អន្តរជាតិ​នៃ​​ប្រទេស​ហ្សាម៉ាអ៊ីក​ក្នុង​វេទិកាសហប្រតិបត្តិការអន្តរជាតិ​ស្តីពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវសមុទ្រ​នៃ​ផ្លូវសូត្រ​លើក​ទី ​៨ ​ថា ​"ប្រទេសចិន​អាច​ជួយ​ខ្សែសង្វាក់ផ្គត់ផ្គង់​អន្តរ​ជាតិ​ឱ្យ​បង្កើនភាពធន់​ជា​បន្ត​បន្ទាប់ ​ព្រម​ពេល​ជា​មួយ​គ្នា​នេះ ​ក៏​អាច​​ជំរុញ​កិច្ចសហប្រ​តិបត្តិ​ការ​អន្ត​រ​ជាតិ​ជា​បន្ត​បន្ទាប់ផង​ដែរ​" ​។ ​ឆ្លង​តាម​រយៈ​កិច្ចសហប្រតិបត្តិការ​ដែល​ចាត់​ទុក​ការ​ដឹក​ជញ្ជូ​ន​តាម​ផ្លូវ​សមុទ្រ​នៃ​ផ្លូវសូត្រ​ជា​មូលដ្ឋាន ​"យើងអាចរួមគ្នា​កសាងអនាគត​នៃការ​អភិវឌ្ឍ​ប្រ​កប​ដោយវិបុលភាព ​ដែលកាន់តែមាន​សុវត្ថិភាព ​ប្រសិទ្ធភាព ​និរន្តរភាព​ និង​ភាពធន់ ​"។ ទីបី៖ការ​តភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន​អាច​ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់​ចំណង​មិត្តភាពកម្លាំងជីវិតនៃផ្លូវសូត្រសមុទ្រ ​និយាយជារួម​គឺ ​ស្ថិតនៅត្រង់ថា ​តើវា​អាចផ្តល់ផលប្រ​យោ​ជ​ន៍ដល់ប្រជាជន​នៃបណ្តាប្រទេសនានា​ឬអត់ ​។ ​ក្នុងអំឡុងពេល​នាវាពេទ្យ​កងទ័ព​ជើង​ទឹក​ចិន​ឈ្មោះ"Silk ​Road ​Ark" ​ដែល​បំពេញ​"បេសកកម្ម​សុខដុមរមនា​ឆ្នាំ ​២០២៦ ​"​បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ​ដែល​បានផ្តល់​សេវាពិនិត្យសុខភាព​និង​ព្យា​បាលរោគ​​ដោយឥតគិតថ្លៃ​ដល់​ប្រជាជន​ក្នុង​តំបន់​ចំនួន ​៥៤៣៩ ​នាក់​ ព្រមទាំង​បាន​ធ្វើ​ការ​វះ​កាត់​ចំនួន ​៣៣៩ ​ក្នុង​រយៈពេល ​៦ ​ថ្ងៃ ​។ ​លោក ​Henrique ​Couto ​da ​Nóbrega ​ប្រធាន​សមា​គមន៍​មិត្តភាព​ប្រេស៊ីល-ចិន​នៃប្រទេស​ប្រេស៊ីល​បាន​វាយតម្លៃ​ថា ​នាវាពេទ្យ​"Silk ​Road ​Ark" ​មិនត្រឹមតែជា​"មន្ទីរពេទ្យលើសមុទ្រ​"ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងជាស្ពានមិត្តភាព​ចល័ត​ផងដែរ ​។ ក្នុងវិស័យ​អប់រំវិជ្ជាជីវៈ ​ចាប់ពី​វគ្គសិក្សាស្រាវជ្រាវ​សម្រាប់​​សិល្បៈ​តែ​កម្រិត ខ្ពស់​នៃ​វិទ្យាស្ថាន​ផ្លូវសូត្រសមុទ្រ(Maritime ​Silk ​Road ​College​)​ប្រទេស​ម៉ាឡេស៊ី ​ដល់​កម្ម​វិធី​បណ្តុះបណ្តាល​ធនធានមនុស្សផ្នែក​ធុរកិច្ច​អេឡិចត្រូនិក​ឆ្លង​ដែន​នៃ​វិទ្យាស្ថាន​កម្ពុជា សម្រា​ប់​ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១(Maritime ​Silk ​Road ​College​)​ពី​ការ​ប​ណ្តុះ​បណ្តាល​កម្មវិធី​"ភាសាចិន​បូក​ជំនាញ​វិជ្ជាជីវៈ"​នៅប្រទេសឥណ្ឌូណេស៊ី​ដល់​កិច្ច​សហ​ប្រតិ​បត្តិការ​ស្តីពី​ការរួមគ្នា​បង្កើត​ជំនាញ​វិជ្ជាជីវៈ​នៅប្រទេសកេនយ៉ា ​​វិទ្យាស្ថាន​ផ្លូវ​សូត្រ​សមុ​ទ្រ(Maritime ​Silk ​Road ​College​)កំពុង​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​បច្ចេកទេស​ក្នុង​ស្រុក​ជាច្រើន​នាក់ ​​សម្រាប់​ប្រទេស​ដែល​រួមគ្នា​ក​សាង​"ខ្សែ​ក្រវាត់​និង​ផ្លូវ" ​។ ឆ្លងកាត់​ព្យុះភ្លៀង​និង​ពុះពារឧបសគ្គ​ក្នុង​រយៈពេល ​១៣ ​ឆ្នាំកន្លងមក ​ការ​រួម​គ្នា​កសាង​"ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍ទី ​២១ ​"បានប្រែក្លាយពីគំនិតទៅជាសកម្មភាព ​ពី​ទស្សនទាន​ទៅ​ជា​ការ​ពិត​ជាក់ស្តែង ​។ ​អ្វី​ដែល​ជាការបន្ត​វេន​នោះគឺ ​ស្មារតីផ្លូវសូត្រស្តីពី"ការ​ធ្វើ​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដោយសន្តិភាព ​ការបើកទូលាយ​និងបរិយាបន្ន ​ការរៀនសូត្រពីគ្នា​ទៅ​វិញ​ទៅ​មក​ និងការ​​ផ្តល់ផលប្រយោជន៍ដល់​គ្នា​ទៅវិញទៅមកនិង​ឈ្នះ-ឈ្នះ​" ហើយ​អ្វីដែល​អនុវត្ត​ជាក់​ស្តែង​នោះ​គឺ ​ទស្សនៈ​អភិបាលកិច្ចសកល​ស្តីពីការ​ពិភាក្សាជា​មួយ​គ្នា រួម​គ្នា​កសាង​និង​ចែក​រំលែ​ក​ជា​មួយ​គ្នា ​។ ​បច្ចុប្បន្ននេះ ​បម្រែបម្រួលនិម្មាបនកម្ម​ដែល​ពុំ​ធ្លាប់​មាន​ក្នុងរយៈពេល ​១០០​ឆ្នាំ​កំពុង​វិវត្ត​យ៉ាងឆាប់រហ័ស ​ការងើបឡើងវិញ​នៃ​សេដ្ឋកិច្ចពិភពលោក​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ជាច្រើន ​ឯកតោភាគីនិយម​និង​ការពារនិយមកំពុងងើបឡើងវិញ ​ហើយ​ទស្ស​នៈ​ស្តីពី​ការ​បើកទូលាយ​...

ពីមរតកទស្សនវិជ្ជាខុងជឺទៅការយល់ដឹងរួមរបស់មនុស្សជាតិ

ថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៦ ជាខួប២៥៧៧ឆ្នាំ នៃថ្ងៃកំណេីតរបស់ខុងជឺ ហេីយ«នីសាន»ជាទីដែលខុងជឺចាប់កំណេីតកាលពីឆ្នាំ៥៥១មុនគ្រិស្តសករាជ បានក្លាយជាទីណាត់ជួបនៃអ្នកនយោបាយ អ្នកស្រាវជ្រាវ អ្នកសិក្សាជនបរទេសច្រេីនប្រទេសនៅទូទាំងពិភពលោកណាត់ជួបគ្នាក្នុង «វេទិកានីសានពិភពអរិយធម៌» ដោយរាប់ចាប់ ពីឆ្នាំ២០១០មក...

បទវិភាគ៖​តភ្ជាប់ជាមួយពិភពលោក​ដោយភាព​ឆ្លាតវៃ ​កសាងអនាគត​តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម៖សង្កេតមើលពីប្រព័ន្ធអេកូឡូស៊ីបែបថ្មី​នៃ​ពាណិជ្ជកម្មឌីជីថល​របស់​ប្រទេស​ចិន​តាមរយៈ​ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល(GDT)លើកទី ​៥ ​ដែលមានរយៈពេលប្រាំថ្ងៃបាន​បិទ​បញ្ចប់

​កាលពី​ថ្ងៃទី ​២៧ ​ខែ​កញ្ញា​នៅទីក្រុង ​Hangzhou ​ខេត្ត ​Zhejiang ​ប្រទេសចិន ​។ ​ក្នុង​ពិព័រណ៍​លើក​នេះ ​មានសហគ្រាស​ចំនួន ​២០០៨ ​បានចូលរួមការតាំងពិព័រណ៍​ដោយផ្ទាល់​ដែល​បានទាក់ទាញអ្នកទស្សនាសរុបចំនួន ​៤២,៨ ​ម៉ឺននាក់ ​។ ​ពាណិជ្ជករ​ឯកទេស​ជាង ​៥ ​ម៉ឺន​នាក់​បានចូលរួម​និងបញ្ជាទិញទំនិញក្នុងអំឡុងពិព័រណ៍លើក​នេះ​ដែលបានកើនឡើង ​២០ ​ភាគ​រយ​បើប្រៀបធៀប​នឹងពិព័រណ៍លើក​មុន ​។ ​នៅពីក្រោយតួលេខទាំងនេះ​គឺជាការ​ផ្លាស់​ប្តូរ​យ៉ាង​ជ្រាល​ជ្រៅ​នៃ​ពាណិជ្ជកម្មឌីជីថល​ដែលប្រែក្លាយពី"ការបង្ហាញ​គំនិត"​ទៅជា​"ការ​ជួ​ញ​ដូរ​ជាក់ស្តែង" ​។ ពីទម្រង់អាជីវកម្ម​​បែបថ្មី​ដូចជាសេវាកម្មថូខិន(Token)ជា​ដើម​​ដល់​ឧបករណ៍ឆ្លាតវៃ​ដែល​រួម​បញ្ចូល​ទៅ​ក្នុង​ផលិតកម្ម​និង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​រហូតដល់​កិច្ចសហប្រតិបត្តិការ​អន្តរ​ជាតិ​ដែល​ធ្វើ​ដំ​ណើ​រ​ឆ្លងកាត់ភ្នំ​និងសមុទ្រ ​។ល។ ​ក្នុងនាមជាវេទិកាសំខាន់​សម្រាប់​ជំរុញ​កិ​ច្ច​ស​ហប្រតិ​បត្តិ​ការ​ផ្នែកសេដ្ឋកិច្ចឌីជីថលសកល ​ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល​លើក​នេះ​បាន​បក​ស្រាយ​យ៉ាងរស់រវើក​នូវ​ខ្លឹមសារក្នុងយុគសម័យ​សម្រាប់​ជំរុញ​ការបើកទូលាយ ​ការ​ច្នៃ​ប្រឌិត​ថ្មី ​ការ​ផ្តល់​ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ​នៃ​ពាណិជ្ជកម្ម​ឌីជី​ថល​ដែលបាន​បំពេញបន្ថែម​នូវ​កម្លាំងចលករ​ដ៏​ផុលផុស​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​សកល ​។ ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល​លើកនេះ​ធ្វើឡើងក្រោមប្រធានបទ​"ការជួបជាមួយ​អនា​គត​នៃ ​AI ​នៅឯពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល"​ដែលបានបង្ហាញពី​លក្ខណៈ​ពិ​សេស​នៃបញ្ញា​សិប្ប​និម្មិត ​។ ​សហគ្រាស ​AI ​ចំនួន ​៩៩៦ ​បានចូលរួមការតាំងពិព័រណ៍​ដែល​មាន​ចំនួន​ច្រើន​ជាង​ប្រហែលបីដង​នៃ​ពិព័រណ៍​លើក​មុន​​ព្រមទាំង​បានបង្ហាញពី​សេណារីយ៉ូ​ប្រើ​ប្រាស់​កម្មវិធី ​AI ​ចំនួនជាង ​១០០ ​។ ​បច្ចេកវិទ្យា​ថ្មី​និងផលិតផលថ្មី​បាន​ធ្វើ​ឱ្យ​ទស្សនិ​ក​ជន​ទទួល​អារម្មណ៍​យ៉ាងជ្រាលជ្រៅថា ​បញ្ញាសិប្បនិម្មិត​កំពុង​រួមបញ្ចូលគ្នា​យ៉ាង​ជ្រាល​ជ្រៅ​ទៅ​ក្នុង​គ្រប់​ដំណាក់កាល​នៃពាណិជ្ជកម្មឌីជីថល​ដែលបាន​បំពេញបន្ថែម​នូវ​កម្លាំង​រស់រវើក​ជា​បន្ត​បន្ទាប់​សម្រាប់​ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលសកល ​។ ខណៈពេលដែលសមត្ថភាព ​AI ​អាចត្រូវបានវាស់វែង​និងជួញដូរ ​ពាណិជ្ជកម្មឌីជីថល​ក៏​បាន​ត្រួស​ត្រាយ​លំហ​សហប្រតិបត្តិការ​កាន់តែទូលំទូលាយ​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ឌីជី​ថលដែរ ​។ ​ពិព័រណ៍លើក​នេះបានរៀបចំ​ជាលើកដំបូង​នូវ​ស្តង់​ពិព័រណ៍អំពី​អនាគត ​AI ​ក្រោម​ប្រធា​បទ​"ថូខិន​(Token)"​ដែល​បានដាក់តាំង​បង្ហាញ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​សេវា​កម្ម​ម៉ូដែល ​ចាប់ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​កម្លាំងគណនា​កុំព្យូធីង​ដល់​ម៉ូដែលធំ​សំខាន់ៗ​ដែល​ផលិត​ដោយ​ប្រទេស​ចិន​ជា​ដើម​រហូតដល់​សេណារីយ៉ូកម្មវិធី​ដូចជា ​"AI+ពាណិជ្ជកម្ម​អន្តរ​ជា​តិ"​និង​"AI​+​វេជ្ជ​សាស្ត្រ ​"ជាដើម ​។ យោងតាម«របាយការណ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល​សកល​ឆ្នាំ ​២០២៦ ​»ដែល​ចេ​ញ​ផ្សាយ​ដោយ​គណៈកម្មាធិ​ការរៀបចំពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ទំហំ​សរុបនៃការនាំចេញ​ពាណិជ្ជកម្មឌីជីថលសកល​នៅឆ្នាំ ​២០២៥ ​បាន​ឈា​ន​ដល់​៧,៧៥ ​ទ្រីលាន​ដុល្លារអាមេរិក​ដែលកើនឡើង ​៧,១ ​ភាគរយ​បើប្រៀបធៀប​នឹង​រយៈ​ពេ​ល​ដូចគ្នា​កាលពី​ឆ្នាំមុន ​។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ​ពាណិជ្ជកម្មឌីជីថល​បានក្លាយជា​កម្លាំង​ដ៏សំខាន់​សម្រាប់​ជំរុញ​កំណើ​ន​សេដ្ឋកិច្ចពិភពលោក ​។ ​ទិន្នន័យបាន​បង្ហាញថា ​ចាប់​ពី​ឆ្នាំ ​២០១៦ ​ដល់ឆ្នាំ ​២០២៥ ​ទំហំ​សរុបនៃការនាំចេញ-នាំចូលសេវាកម្មឌីជីថលូប​នីយ​កម្ម​របស់​ប្រទេសចិន​មាន​ការ​កើន​ឡើង​គិត​ជាមធ្យម​ក្នុង​មួយ​ឆ្នាំ​គឺ ​១១,២ ​ភាគរយ​ដែល​ខ្ពស់​ជាង​កម្រិត​មធ្យម​នៃ​សកល​លោក​ចំនួន ​១,៨ ​ភាគរយ ​។ ​ក្នុងនោះ ​ទំហំ​នាំ​ចេញ​នាំ​ចូល​ខាង​ប្រព័ន្ធ​ទូរគមនាគមន៍ ​កុំព្យូទ័រ​និង​សេ​វាកម្មព័ត៌មាន​បាន​កើន​ឡើង​​ពី ​៩៣,៧៣ ​ពាន់​លាន​ដុល្លារ​អាមេរិក​នា​ឆ្នាំ ​២០២០ ​ដល់ ​១៥៤,៥៣ ​ពាន់លានដុល្លារអាមេរិក ​អត្រា​កំណើន​គិតជា​មធ្យម​ក្នុងមួយឆ្នាំ​មានចំនួន​លើស​ពី ​១០ ​ភាគរយ ​។ ​ពាណិជ្ជកម្មឌីជីថល​មិនត្រឹមតែ​បាន​កាត់​បន្ថយ​ថ្លៃដើម​នៃការ​​ជួញដូរ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​បាន​ជំរុញការបង្កើត​កាលានុវត្ត​ភាព​អភិវឌ្ឍន៍​ថ្មីៗ​ផងដែរ ​។ កិច្ចសហប្រតិបតិ្តការ​ប្រកបដោយ​ភាពបើកទូលាយ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ពិព័រណ៍​ពាណិជ្ជ​កម្ម​ឌីជីថលសកលជាប់​រហូត​មក ​។ ​ពិព័រណ៍​ពាណិជ្ជកម្ម​ឌីជីថលសកល​លើក​នេះ​មាន​ទំហំ​សរុប ​១ ​សែន​ ៧ ​ម៉ឺន​ម៉ែត្រការ៉េ ​ពាណិជ្ជករអន្តរជាតិដែល​ចូលរួម​ពិព័រណ៍​​មានចំនួន​លើស​ពី ​២០ ​ភាគរយ ​។ ​ប្រទេស​ម៉ាឡេស៊ី​និងហុងគ្រី​បាន​ធ្វើ​ជា​ប្រទេស​កិត្តិយស​ក្នុង​ពិព័រ​ណ៍​លើក​នេះ ​ហើយ​ចំនួន​ប្រតិភូ​​អន្តរជាតិ​ដែល​បាន​ចូល​រួម​ពិព័រណ៍ ​គឺ ​លើស​ពី​ចំនួន​សរុបនៃ​ពិព័រណ៍​លើក​មុនៗ ​។ ​តំណាង​ដែល​មកពី​ប្រទេស​និងតំបន់​ចំនួន ​១២១ ​និង​អង្គការ​អន្តរ​ជាតិ​ចំនួន ​២៩ ​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​និង​ពិគ្រោះពិភាក្សា​ជុំវិញ​ប្រធានបទ​ដូចជា ​ធុរកិច្ច​អេឡិច​ត្រូ​និក​ផ្លូវសូត្រ ​ទិន្នន័យ​ឆ្លង​ដែន​និង​ពាណិជ្ជកម្មបៃតង​ជាដើម ​។  ឆ្លង​តាមរយៈកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ​៥ ​ឆ្នាំ ​ពិព័រណ៍ពាណិជ្ជកម្មឌីជីថល​សក​ល​បាន​ធ្វើជាសក្ខីភាព​នៃ​ការផ្លាស់ប្តូររបស់ប្រទេសចិន​ដែល​ប្រែ​ក្លាយ​ពី​អ្នកចូលរួម​ទៅជា​អ្នក​ឈាន​មុខគេ​​ក្នុង​វិស័យ​ពាណិជ្ជកម្មឌីជីថល ​។ ​នៅពេលអនាគត ​ស្រប​ពេល​ដែល​​យន្ត​ការ​កាន់តែច្រើន​ត្រូវ​បាន​អនុវត្ត​​និងគម្រោងកាន់តែច្រើន​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ​ប្រ​ព័ន្ធ​អេកូឡូស៊ី​បែបថ្មី​នៃពាណិជ្ជកម្មឌីជីថល​ដែល​កាន់តែបើកទូលាយ ​ផ្តល់ផលប្រយោជន៍​ជា​ទូ​ទៅ​និង​កាន់តែ​មានសណ្តាប់ធ្នាប់​កំពុងចាប់ផ្តើមចេញដំណើរពី​ប្រទេសចិន​និង​ឆ្ពោះ​ទៅ​កាន់​ទូទាំង​ពិភព​លោក ​៕ ដោយគិរីដងរែក

ព័ត៌មានចុងក្រោយ

Step into the world of online casinos: essential tips for new players

The world of online casinos offers an exciting blend of entertainment and opportunity. As new players navigate...
- Advertisement -spot_img