27.4 C
Phnom Penh
Friday, October 23, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

ពីមហាដំណើរទៅកាន់មហាចក្ខុវិស័យ ៖  ស្មារតីតស៊ូរបស់ចិន​ក្នុងការកសាងអនាគត និង ជំរុញការអភិវឌ្ឍសកល

មហាដំណើររបស់បក្សកុម្មុយនិស្តចិន ដែលបានប្រព្រឹត្តទៅចន្លោះឆ្នាំ១៩៣៤ ដល់ឆ្នាំ១៩៣៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យជ្រាលជ្រៅ​ ​និងជាមរតកស្មារតីដ៏មានគុណតម្លៃមិនត្រឹមសម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ សម្រាប់មនុស្សជាតិដែលត្រូវបានកត់ត្រាយ៉ាងប្រត្យក្សនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ស្មារតីមហាដំណើរបានបង្ហាញពីភាពអង់អាច ការតស៊ូ សាមគ្គីភាព និងការប្តេជ្ញាចិត្ត ចំពោះគោលដៅរួម​ ។ នៅឆ្នាំ២០២៦ ​ ក្នុង​​ ​ឱកាសខួបលើកទី៩០ នៃជ័យជម្នះមហាដំណើ​រ​...

ការស្ទង់មតិ​របស់ ​CGTN​៖មហាដំណើរ​នៃកងទ័ព​ក្រហម​ចិនបាន​បកស្រាយពី​មូលហេតុថា​ “ហេតុអ្វីបានជា​បក្សកុម្មុយនីស្តចិន​អាចធ្វើបាន”​

  នៅឆ្នាំ ១៩៣៦ លោក Edgar Snow ​អ្នកសារព័ត៌មាន​អាមេរិកបាន​ឧទ្ទេសនាមពី​បក្ស​កុម្មុយនីស្តចិន​​ទៅកាន់​ពិភពលោក​តាមរយៈ​សៀវភៅក្រោម​ចំណងជើងថា ‌«ផ្កាយក្រហម​បំភ្លឺប្រទេសចិន»‍ ដោយ​ឆ្លើយសំណួរ​ទាក់ទងនឹង “ហេតុអ្វីបានជា​បក្សកុម្មុយនីស្តចិន​អាចធ្វើ​បាន​តាមរយៈ​អ្វីដែល​លោកបាន​ឃើញនិងបាន​ឮដោយផ្ទាល់​”។ ក្នុងឱកាស​ខួប​៩០ឆ្នាំនៃ​ថ្ងៃ​ជ័យជម្នះនៃ​មហាដំណើរ​របស់កងទ័ពក្រហម​កម្មករនិង​កសិករចិន អ្នក​សង្កេតការណ៍​ជំនាន់ថ្មីនៅ​ទូទាំងពិភពលោក​នៅតែបន្ត​សួររកចម្លើយ​នៃសំណួរនេះ ។ បណ្តាញ​ទូរទស្សន៍ CGTN នៃ​អគ្គស្ថានីយវិទ្យុ​និងទូរទស្សន៍​មជ្ឈិមចិន​បានធ្វើការស្ទង់មតិ​ចំពោះអ្នកផ្តល់​បទសម្ភាសន៍​ចំនួន១ម៉ឺន២ពាន់​នាក់ដែលមកពីប្រទេសចំនួន៤១នៅទូទាំង​ពិភពលោក​ដោយ​ទទួលបាននូវ​គំនិត​មួយចំនួន៖​“អ្នកដឹកនាំដ៏​ខ្លាំងក្លានិង​មានឥទ្ធិពល” បានក្លាយជា​​ការកត់សម្គាល់ជា​ទូទៅ​របស់​អ្នកផ្តល់​បទសម្ភាសន៍​ចំពោះ​បក្សកុម្មុយនីស្តចិន...

មហាដំណើរ ជាដំណើរដ៏វែងឆ្ងាយនិងអស្ចារ្យដើម្បីឧត្តមគិតនិងជំនឿ 

កាលពីជាង៩០ ឆ្នាំមុន កងទ័ពក្រហម(កងកម្លាំងប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន) បានធ្វើបដិវត្តន៍ដោយធ្វើដំណើរឆ្លងកាត់១៤ ខេត្ត កាត់ទឹកឆ្លងភ្នំ កាត់ព្រៃកាត់វាលរហោឋាន រហូតចម្ងាយប្រហែលជាង១ ម៉ឺនគីឡូម៉ែត្រទើបទទួលបានជោគជ័យនៅទីបំផុត ដែលត្រូវគេចាត់ទុកថាជាអច្ឆរិយដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយត្រូវបានហៅថា«មហាដំណើរ»ឬ«មហាដំណើរថ្មើរជើង»(The Long March)។លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា៖ «ការឆ្លងកាត់រយៈពេលដ៏វែង ទ្រង់ទ្រាយដ៏ធំ ចម្ងាយផ្លូវដ៏ឆ្ងាយ បរិស្ថានដ៏មានគ្រោះថ្នាក់ និងការប្រយុទ្ធដ៏សាហាវនៃមហាដំណើរគឺជារឿងរ៉ាវតែមួយគត់ក្នុងប្រវត្តិសាស្ត្រចិន ហើយក៏ជាករណីដ៏កម្របំផុតនៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមលោកនិងសូម្បីតែនៅក្នុងប្រវត្តិសាស្ត្រនៃអារ្យធម៌មនុស្សជាតិផងដែរ»។លោកក៏បានថ្លែងថា៖ «មហាដំណើរ ជារឿងដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានបន្សល់ទុកនូវទ្រព្យសម្បត្តិខាងស្មារតីដ៏មានតម្លៃបំផុតសម្រាប់យើង នោះគឺ “ស្មារតីនៃមហាដំណើរ” ដ៏អស្ចារ្យ ដែលបានបង្កើតឡើងដោយសមាជិកបក្សកុម្មុយនីស្តចិន និងយុទ្ធជននៃកងទ័ពក្រហម តាមរយៈការបូជាជីវិតនិងឈាមស្រស់»។ «ជ័យជម្នះនៃមហាដំណើរ គឺជាជ័យជម្នះនៃឧត្តមគតិនិងជំនឿរបស់សមាជិកបក្សកុម្មុយនីស្តចិន។»មហាដំណើរ មិនមែនជាប្រវត្តិសាស្ត្រចិនដែលដាច់ដោយឡែកនោះទេ ប៉ុន្តែវាគឺជាវីរភាពដ៏អស្ចារ្យមួយដែលផ្តល់ការបំផុសគំនិតដល់អ្នកដែលកំពុងស្វែងរកផ្លូវឆ្ពោះទៅមុខក្នុងគ្រាដ៏លំបាក ។ក្នុងរយៈពេល ៩០ ឆ្នាំកន្លងមកនេះ អ្នកសារព័ត៌មាន អ្នកនិពន្ធ និងអ្នកប្រវត្តិសាស្ត្រនៅក្រៅប្រទេស  បានធ្វើការផ្សព្វផ្សាយ សិក្សាស្រាវជ្រាវ និងកត់ត្រាទុកអំពី «មហាដំណើរ» របស់កងទ័ពក្រហមចិន។អ្នកសង្កេតការណ៍អន្តរជាតិបានសម្គាល់ឃើញថា រឿងដែលគួរឱ្យចាប់អារម្មណ៍បំផុតចំពោះមហាដំណើរ គឺភាពលំបាកលំបិន និងគ្រោះថ្នាក់នានាដែលមិនអាចនឹកស្មានដល់។ ប៉ុន្តែ នៅពេលស្វែងយល់កាន់តែស៊ីជម្រៅ យើងនឹងកាន់តែយល់ដឹងច្បាស់ថា ពាក្យពេចន៍ដូចជា «លំបាកលំបិន» ឬ «ក្លាហាន» គឺមិនអាចពិពណ៌នាឱ្យបានពេញលេញអំពីមហាដំណើរនេះទេ។ លោក William N. Brown សាស្ត្រាចារ្យជនជាតិអាមេរិកនៅសាកលវិទ្យាល័យ Xiamen ប្រទេសចិនបានសម្គាល់ឃើញថា ភាពរឹងមាំ ទំនុកចិត្ត កិច្ចសហការ និងក្តីសង្ឃឹម ដែលបង្កប់នៅក្នុង «មហាដំណើរ» គឺជា «កំណប់ទ្រព្យខាងស្មារតីមួយដែលមនុស្សជាតិទាំងអស់អាចចែករំលែកបាន៖ វាមិនមែនជារបស់សម្រាប់តែប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែជារបស់សម្រាប់មនុស្សគ្រប់រូបដែលបន្តដើរទៅមុខ ទោះបីជាកំពុងប្រឈមមុខនឹងពិភពលោកដែលពោរពេញដោយភាពមិនប្រាកដប្រជាក៏ដោយ»។លោក Zavier Harris អ្នកគ្រប់គ្រងផ្នែកទីផ្សារ និងការផ្សព្វផ្សាយនៃអង្គការ Springfield Urban League...

បទវិភាគ​៖ជំរុញ​ការ​ធ្វើ​“យោធូបនីយកម្ម​​ឡើងវិញ”តាម​រយៈការ​សែន​ស្តូប​យ៉ាស៊ូ​គូនី​៖ គួរ​ប្រុងប្រយ័ត្ន​ចំពោះ“​​យោធានិយម​បែប​ថ្មី”​របស់ជប៉ុន​

នៅថ្ងៃទី១៧ និង​ថ្ងៃទី១៩​ខែតុលា ​លោកស្រី Sanae ​Takaichi ​នាយករដ្ឋមន្ត្រីជប៉ុន​បាន​ទៅ​ដាក់​សំណែន​និង​ចូល​បច្ច័យនៅ​​ស្តូប​យ៉ាស៊ូគូនី ។ ​ក្រៅពីនេះ ​មន្ត្រីនៃគណៈរដ្ឋមន្ត្រី​និង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្សសេរី​ប្រជាធិបតេយ្យជប៉ុន​ជាច្រើនរូប​ក៏​បាន​ទៅសែន​ស្តូប​យ៉ាស៊ូគូនី​ផងដែរ ។ ​នៅក្នុងឆ្នាំពិសេស​ដែលជា​ខួបទី៨០ឆ្នាំនៃ​ការបើកសវនាការ​ជំនុំជម្រះ​នៅ​ក្រុងតូក្យូ អ្នកនយោបាយ​ជប៉ុនបាន​ទៅ“​គោរព​វិញ្ញាណក្ខន្ធ​”នៅ​ស្តូប​យ៉ាស៊ូគូនី​​ជា​បន្ត​បន្ទា​ប់ ​ដែលបាន​លាតត្រដាង​ចេតនា​អាក្រក់ស្មោកគ្រោក​ក្នុង​ការដោះសារ​ឧក្រិដ្ឋជន​សង្គ្រាម​ការឈ្លានពាន​និងក្រាល​ផ្លូវ​​សម្រាប់​“ការ​ធ្វើ​យោធូបនីយកម្ម​​ឡើងវិញ” ។ ដូចដែល​អ្នកគ្រប់ៗ​ដឹងជាទូទៅ​ ​ស្តូបយ៉ាស៊ូគូនី​មិនមែនជា​កន្លែងគោរពបូជា​សាសនា​ធម្ម​តា​នោះទេ ប៉ុន្តែតាម​ការពិតគឺជា “ស្តូប​ឧក្រិដ្ឋជន​សង្គ្រាម” ។ ​បន្ទាប់ពី​ជប៉ុនចុះចាញ់ ការ​ជំនុំ​ជម្រះក្រុង​តូក្យូបានធ្វើ​ឱ្យ​ឧក្រិដ្ឋជន​សង្គ្រាម​ទាំងនេះត្រូវ​ផ្សារ​ភ្ជាប់​ជា​មួយ​ភាព​អាម៉ាសនៃ​ប្រ​វត្តិ​សាស្រ្ត​មនុស្ស​ជាតិ​ជារៀងរហូត ​ដោយផ្អែកលើ​ភស្តុតាងដ៏​ច្រើន​សន្ធិកសន្ធាប់​និង​តក្ក​វិជ្ជា​ច្បាប់ដ៏រឹងមាំ​ ដែល​បាន​គាំពារ​ភាព​សច្ច​យុត្តិធម៌ និងបង្កើត​​មូលដ្ឋានគ្រឹះ​​ផ្នែកច្បាប់​សម្រាប់​សណ្តាប់ធ្នាប់​អន្តរជាតិ​​បន្ទាប់ពី​សង្គ្រាមលោក​លើក​ទី​២ ។ ប៉ុន្តែដោយសារ​​មូលហេតុ​ប្រវត្តិសាស្ត្រ ​យោធានិយម​ជប៉ុន​មិនត្រូវបាន​ជម្រះបញ្ជី​ឱ្យជ្រះ​ស្រ​ឡះ​ទេ ។ ​ទន្ទឹមនឹង​កម្លាំងស្តាំនិយម​ជប៉ុនដែល​ខិតខំជំរុញ​“ការកែតម្រូវ​និយម​ខាង​ប្រវត្តិ​សា​ស្ត្រ” អ្នកនយោបាយ​ជប៉ុនបាន​ទៅសែន​ស្តូប​យ៉ាស៊ូគូនី​ជា​បន្ត​បន្ទាប់។ ធាតុពិត​វា​គឺ​ចង់​បដិ​សេធ​ចំពោះ​សេចក្តីសម្រេច​ជាប្រវត្តិសាស្ត្រនៃ​សវនាការ​ក្រុងតូក្យូ​និង​រំលោភ​បំពាន​យុត្តិធម៌​អន្តរជាតិ​និងសតិ​សម្បជញ្ញៈ​របស់​មនុស្សជាតិ​។...

ការស្ទង់មតិរបស់​បណ្តាញ​ទូរទស្សន៍​CGTN៖អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​៩០%នៅ​ទូទាំង​ពិភព​លោកហៅស្តូប​យ៉ាស៊ូគូនី​ថាជា”ស្តូប​ឧក្រិដ្ឋជន​សង្រ្គាម”

ថ្មីៗនេះ លោកស្រី​Sanae Takaichiនាយករដ្ឋមន្ត្រីជប៉ុន​បានទៅ​សែន​និង​ដាក់​សំណែន​​នៅ​ស្តូប​យ៉ាស៊ូគូនី ហើយរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ជប៉ុន​បានទៅ​គោរពវិញ្ញានក្ខន្ធ​នៅ​ស្តូបយ៉ាស៊ូគូនី ដែលត្រូវ​បាន​ថ្កោលទោសយ៉ាង​ទូលំ​ទូលាយ​ពីសហគមន៍អន្តរជាតិ។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញ​ទូរទស្សន៍​CGTN​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ចំពោះ​អ្នកប្រើប្រាស់អ៊ីនធឺណិត​ទូទាំង​ពិភព​លោក​បានបង្ហាញថា អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​៩០.៧១​%បានអំពាវនាវឱ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរ​ជាតិ​ប្រើពាក្យថា "ស្តូប​ឧក្រិដ្ឋ​ជន​សង្រ្គាម​"ឱ្យកាន់តែច្បាស់លាស់​នៅពេល​ផ្សាយ​ដំណឹ​ង​អំពី​ស្តូប​យ៉ាស៊ូគូនី ដើម្បីដាស់​តឿន​ដល់​ពិភពលោក​ទាំង​មូល​ឱ្យ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​ការងើបឡើងវិញនៃយោធានិយមរបស់ជប៉ុន។ ការស្ទង់មតិក៏បានរកឃើញផងដែរថា អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​៨៧.៣៨​%បាន​និយាយ​ត្រង់​ៗ​ថា ទង្វើ​ខុសឆ្គងរបស់លោកស្រី​Sanae Takaichi​និងអ្នកនយោបាយជប៉ុន​ផ្សេងទៀត​បាន​ធ្វើឱ្យ​ប៉ះពាល់យ៉ាង​ខ្លាំង​ដល់មនោសញ្ចេតនា​របស់ប្រជាជននៅក្នុងប្រទេស​ជិតខាង​ដែ​ល​ធ្លាប់​រង​ការ​ឈ្លាន​ពាន​ពី​យោធានិយមរបស់ជប៉ុន ។...

កិច្ច​ប្រជុំ​ថ្នាក់​ជាតិ​ស្តីពី​រឿង​ភាគ​​ខ្លីនិងមធ្យម​​របស់​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ប្រា​រព្ធ​ធ្វើ​តំបន់​Pudong នៃទីក្រុងសៀងហៃ

នៅថ្ងៃទី១៨ ខែតុលា កិច្ច​ប្រជុំ​ថ្នាក់​ជាតិ​ស្តីពី​រឿង​ភាគ​​ខ្លីនិងមធ្យមរបស់​អគ្គ​ស្ថានី​យ​វិទ្យុ​និង​ទូរ​ទស្សន៍​មជ្ឈិម​ចិន(CMG)​បានបើក​ធ្វើ​នៅតំបន់​Pudongនៃ​ទីក្រុងសៀងហៃ។ រឿង​ភាគ​​ខ្លី​និង​មធ្យម​មួយ​ចំនួន​ដែល​មានគុណភាពខ្ពស់ មានប្រធានបទ​សម្បូរ​បែប​និងប្រភេទផ្សេងៗ​គ្នា​ត្រូវ​បានចាក់​ផ្សាយ​នៅ​វេទិកាជា​ច្រើន ដើម្បីជំរុញ​ការ​ផលិត​ជា​បន្ត​បន្ទាប់​នូវ​ស្នាដៃដ៏​ឆ្នើម​​ដែល​មានប្រភព​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។ លោក Shen Haixiong អនុ​រដ្ឋមន្ត្រី​នៃក្រសួង​ឃោសនា​ការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​ និង​ជា​អគ្គ​នាយក​នៃអគ្គ​ស្ថានី​យ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិនបានអញ្ជើញ​ចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ថ្លែង​ក្នុង​សុន្ទរកថា លោក Jiang Haiqing...

សប្តាហ៍ភាពយន្តយុវជនអន្តរជាតិតំបន់ដីសណ្តទន្លេយ៉ាងសេឆ្នាំ២០២៦ បានបើកជាផ្លូវការ

នៅថ្ងៃទី ១៧ ខែតុលា សប្ដាហ៍ភាពយន្តយុវជនអន្តរជាតិតំបន់ដីសណ្តទន្លេយ៉ាងសេ​ឆ្នាំ២០២៦ ដែលដឹកនាំដោយរដ្ឋបាលជាតិភាពយន្តចិន សហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនខេត្ត Zhejiang បានបើកជាផ្លូវការនៅទីក្រុង Ningbo ។លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តចិន​និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Qi...

ទស្សនវិជ្ជាឡៅជឺនិង ប្រាជ្ញា ចិន «ទឹកថ្លាភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់»៖មាគ៌ានៃការកសាងប្រទេសចិនស្អាត

ជាប្រត្យក្សភាព លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានពន្យល់ថា ទស្សនវិជ្ជារបស់ឡៅជឺ (តាវនិយម) ដែលលើកឡើងថា «មនុស្សសម្របនិងការពារតាមធម្មជាតិ (តាវ) នោះធម្មជាតិផ្តល់ផលដល់មនុស្ស» បង្ហាញពីសារៈសំខាន់នៃការរស់នៅស្របតាមក្រឹត្យក្រមធម្មជាតិ និងការសុខុមដុមភាពរវាងមនុស្សនិងបរិស្ថាន។...

ខណៈពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Ulanqab ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង លោក Xi Jinping ប្រធានរដ្ឋចិនសង្កត់ធ្ងន់ថា ត្រូវរៀបចំផែនការនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការការពារកម្រិតខ្ពស់ ព្រមទាំងប្រកាន់យ៉ាងខ្ជាប់ខ្ជួនដើរតាមមាគ៌ានៃការអភិវឌ្ឍបៃតង ដែលផ្តល់អាទិភាពចម្បងដល់បរិស្ថានអូឡូស៊ីដោយមិនងាករេ

នាថ្ងៃទី ១៦ ខែតុលា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានសង្កត់ធ្ងន់អំឡុងពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Ulanqab ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងថា ការអភិវឌ្ឍបៃតងគឺជា ខ្លឹមសារស្នូលនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់...

លោក Wang Yi តំណាងពិសេសរបស់លោកXi Jinpingប្រធានរដ្ឋចិនចូលរួមកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)

លោក Wang Yi តំណាងពិសេសរបស់លោក Xi Jinpingប្រធានរដ្ឋចិន និងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)នៅទីក្រុងបាគូ ប្រទេស​អាស៊ែបៃហ្សង់កាលពីថ្ងៃទី១៥ ខែតុលា និងថ្លែងសុន្ទរកថាគន្លឹះ។ លោក Wang...

ព័ត៌មានចុងក្រោយ

ពីមហាដំណើរទៅកាន់មហាចក្ខុវិស័យ ៖  ស្មារតីតស៊ូរបស់ចិន​ក្នុងការកសាងអនាគត និង ជំរុញការអភិវឌ្ឍសកល

មហាដំណើររបស់បក្សកុម្មុយនិស្តចិន ដែលបានប្រព្រឹត្តទៅចន្លោះឆ្នាំ១៩៣៤ ដល់ឆ្នាំ១៩៣៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យជ្រាលជ្រៅ​ ​និងជាមរតកស្មារតីដ៏មានគុណតម្លៃមិនត្រឹមសម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ សម្រាប់មនុស្សជាតិដែលត្រូវបានកត់ត្រាយ៉ាងប្រត្យក្សនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ស្មារតីមហាដំណើរបានបង្ហាញពីភាពអង់អាច ការតស៊ូ សាមគ្គីភាព និងការប្តេជ្ញាចិត្ត ចំពោះគោលដៅរួម​ ។ នៅឆ្នាំ២០២៦ ​ ក្នុង​​ ​ឱកាសខួបលើកទី៩០ នៃជ័យជម្នះមហាដំណើ​រ​ ការរំលឹក​ប្រវត្តិសាស្ត្រនេះមិនត្រឹម​តែ​ជាការឈ្វេងយល់អំពី​អតីតកាលប៉ុណ្ណោះទេ ​ថែ​ម​ទាំង​ជាការពិចារណា​អំពី​ប្រភព​កម្លាំងចិត្ត​ដែលជំរុញ​ប្រទេសចិនឆ្ពោះទៅរកការអភិវឌ្ឍនាពេលអនាគត​។ មហាដំណើរគឺជាឫសគល់​នៃជ័យជម្នះក្នុងការដឹកនាំប្រជាជនចិនឱ្យក្លាយជាម្ចាស់ការ​លើវាសនា​ប្រទេ​សជាតិ ហើយស្មារតីមហា​ដំណើរក៏ជាឫសកែវនៃការរក្សាគោលជំហរ និងគោលបំណងដើមរបស់បក្សកុម្មុយនិស្តចិន...
- Advertisement -spot_img