34 C
Phnom Penh
Wednesday, September 30, 2026
- Advertisement -spot_img

បទវិភាគ៖​តភ្ជាប់ជាមួយពិភពលោក​ដោយភាព​ឆ្លាតវៃ ​កសាងអនាគត​តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម៖សង្កេតមើលពីប្រព័ន្ធអេកូឡូស៊ីបែបថ្មី​នៃ​ពាណិជ្ជកម្មឌីជីថល​របស់​ប្រទេស​ចិន​តាមរយៈ​ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល(GDT)លើកទី ​៥ ​ដែលមានរយៈពេលប្រាំថ្ងៃបាន​បិទ​បញ្ចប់

- Advertisement -spot_img

​កាលពី​ថ្ងៃទី ​២៧ ​ខែ​កញ្ញា​នៅទីក្រុង ​Hangzhou ​ខេត្ត ​Zhejiang ​ប្រទេសចិន ​។ ​ក្នុង​ពិព័រណ៍​លើក​នេះ ​មានសហគ្រាស​ចំនួន ​២០០៨ ​បានចូលរួមការតាំងពិព័រណ៍​ដោយផ្ទាល់​ដែល​បានទាក់ទាញអ្នកទស្សនាសរុបចំនួន ​៤២,៨ ​ម៉ឺននាក់ ​។ ​ពាណិជ្ជករ​ឯកទេស​ជាង ​៥ ​ម៉ឺន​នាក់​បានចូលរួម​និងបញ្ជាទិញទំនិញក្នុងអំឡុងពិព័រណ៍លើក​នេះ​ដែលបានកើនឡើង ​២០ ​ភាគ​រយ​បើប្រៀបធៀប​នឹងពិព័រណ៍លើក​មុន ​។ ​នៅពីក្រោយតួលេខទាំងនេះ​គឺជាការ​ផ្លាស់​ប្តូរ​យ៉ាង​ជ្រាល​ជ្រៅ​នៃ​ពាណិជ្ជកម្មឌីជីថល​ដែលប្រែក្លាយពី”ការបង្ហាញ​គំនិត”​ទៅជា​”ការ​ជួ​ញ​ដូរ​ជាក់ស្តែង” ​។ ពីទម្រង់អាជីវកម្ម​​បែបថ្មី​ដូចជាសេវាកម្មថូខិន(Token)ជា​ដើម​​ដល់​ឧបករណ៍ឆ្លាតវៃ​ដែល​រួម​បញ្ចូល​ទៅ​ក្នុង​ផលិតកម្ម​និង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​រហូតដល់​កិច្ចសហប្រតិបត្តិការ​អន្តរ​ជាតិ​ដែល​ធ្វើ​ដំ​ណើ​រ​ឆ្លងកាត់ភ្នំ​និងសមុទ្រ ​។ល។ ​ក្នុងនាមជាវេទិកាសំខាន់​សម្រាប់​ជំរុញ​កិ​ច្ច​ស​ហប្រតិ​បត្តិ​ការ​ផ្នែកសេដ្ឋកិច្ចឌីជីថលសកល ​ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល​លើក​នេះ​បាន​បក​ស្រាយ​យ៉ាងរស់រវើក​នូវ​ខ្លឹមសារក្នុងយុគសម័យ​សម្រាប់​ជំរុញ​ការបើកទូលាយ ​ការ​ច្នៃ​ប្រឌិត​ថ្មី ​ការ​ផ្តល់​ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ​នៃ​ពាណិជ្ជកម្ម​ឌីជី​ថល​ដែលបាន​បំពេញបន្ថែម​នូវ​កម្លាំងចលករ​ដ៏​ផុលផុស​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​សកល ​។

ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល​លើកនេះ​ធ្វើឡើងក្រោមប្រធានបទ​”ការជួបជាមួយ​អនា​គត​នៃ ​AI ​នៅឯពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល”​ដែលបានបង្ហាញពី​លក្ខណៈ​ពិ​សេស​នៃបញ្ញា​សិប្ប​និម្មិត ​។ ​សហគ្រាស ​AI ​ចំនួន ​៩៩៦ ​បានចូលរួមការតាំងពិព័រណ៍​ដែល​មាន​ចំនួន​ច្រើន​ជាង​ប្រហែលបីដង​នៃ​ពិព័រណ៍​លើក​មុន​​ព្រមទាំង​បានបង្ហាញពី​សេណារីយ៉ូ​ប្រើ​ប្រាស់​កម្មវិធី ​AI ​ចំនួនជាង ​១០០ ​។ ​បច្ចេកវិទ្យា​ថ្មី​និងផលិតផលថ្មី​បាន​ធ្វើ​ឱ្យ​ទស្សនិ​ក​ជន​ទទួល​អារម្មណ៍​យ៉ាងជ្រាលជ្រៅថា ​បញ្ញាសិប្បនិម្មិត​កំពុង​រួមបញ្ចូលគ្នា​យ៉ាង​ជ្រាល​ជ្រៅ​ទៅ​ក្នុង​គ្រប់​ដំណាក់កាល​នៃពាណិជ្ជកម្មឌីជីថល​ដែលបាន​បំពេញបន្ថែម​នូវ​កម្លាំង​រស់រវើក​ជា​បន្ត​បន្ទាប់​សម្រាប់​ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលសកល ​។ ខណៈពេលដែលសមត្ថភាព ​AI ​អាចត្រូវបានវាស់វែង​និងជួញដូរ ​ពាណិជ្ជកម្មឌីជីថល​ក៏​បាន​ត្រួស​ត្រាយ​លំហ​សហប្រតិបត្តិការ​កាន់តែទូលំទូលាយ​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ឌីជី​ថលដែរ ​។ ​ពិព័រណ៍លើក​នេះបានរៀបចំ​ជាលើកដំបូង​នូវ​ស្តង់​ពិព័រណ៍អំពី​អនាគត ​AI ​ក្រោម​ប្រធា​បទ​”ថូខិន​(Token)”​ដែល​បានដាក់តាំង​បង្ហាញ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​សេវា​កម្ម​ម៉ូដែល ​ចាប់ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​កម្លាំងគណនា​កុំព្យូធីង​ដល់​ម៉ូដែលធំ​សំខាន់ៗ​ដែល​ផលិត​ដោយ​ប្រទេស​ចិន​ជា​ដើម​រហូតដល់​សេណារីយ៉ូកម្មវិធី​ដូចជា ​”AI+ពាណិជ្ជកម្ម​អន្តរ​ជា​តិ”​និង​”AI​+​វេជ្ជ​សាស្ត្រ ​”ជាដើម ​។

យោងតាម«របាយការណ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល​សកល​ឆ្នាំ ​២០២៦ ​»ដែល​ចេ​ញ​ផ្សាយ​ដោយ​គណៈកម្មាធិ​ការរៀបចំពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ទំហំ​សរុបនៃការនាំចេញ​ពាណិជ្ជកម្មឌីជីថលសកល​នៅឆ្នាំ ​២០២៥ ​បាន​ឈា​ន​ដល់​៧,៧៥ ​ទ្រីលាន​ដុល្លារអាមេរិក​ដែលកើនឡើង ​៧,១ ​ភាគរយ​បើប្រៀបធៀប​នឹង​រយៈ​ពេ​ល​ដូចគ្នា​កាលពី​ឆ្នាំមុន ​។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ​ពាណិជ្ជកម្មឌីជីថល​បានក្លាយជា​កម្លាំង​ដ៏សំខាន់​សម្រាប់​ជំរុញ​កំណើ​ន​សេដ្ឋកិច្ចពិភពលោក ​។ ​ទិន្នន័យបាន​បង្ហាញថា ​ចាប់​ពី​ឆ្នាំ ​២០១៦ ​ដល់ឆ្នាំ ​២០២៥ ​ទំហំ​សរុបនៃការនាំចេញ-នាំចូលសេវាកម្មឌីជីថលូប​នីយ​កម្ម​របស់​ប្រទេសចិន​មាន​ការ​កើន​ឡើង​គិត​ជាមធ្យម​ក្នុង​មួយ​ឆ្នាំ​គឺ ​១១,២ ​ភាគរយ​ដែល​ខ្ពស់​ជាង​កម្រិត​មធ្យម​នៃ​សកល​លោក​ចំនួន ​១,៨ ​ភាគរយ ​។ ​ក្នុងនោះ ​ទំហំ​នាំ​ចេញ​នាំ​ចូល​ខាង​ប្រព័ន្ធ​ទូរគមនាគមន៍ ​កុំព្យូទ័រ​និង​សេ​វាកម្មព័ត៌មាន​បាន​កើន​ឡើង​​ពី ​៩៣,៧៣ ​ពាន់​លាន​ដុល្លារ​អាមេរិក​នា​ឆ្នាំ ​២០២០ ​ដល់ ​១៥៤,៥៣ ​ពាន់លានដុល្លារអាមេរិក ​អត្រា​កំណើន​គិតជា​មធ្យម​ក្នុងមួយឆ្នាំ​មានចំនួន​លើស​ពី ​១០ ​ភាគរយ ​។ ​ពាណិជ្ជកម្មឌីជីថល​មិនត្រឹមតែ​បាន​កាត់​បន្ថយ​ថ្លៃដើម​នៃការ​​ជួញដូរ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​បាន​ជំរុញការបង្កើត​កាលានុវត្ត​ភាព​អភិវឌ្ឍន៍​ថ្មីៗ​ផងដែរ ​។ កិច្ចសហប្រតិបតិ្តការ​ប្រកបដោយ​ភាពបើកទូលាយ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ពិព័រណ៍​ពាណិជ្ជ​កម្ម​ឌីជីថលសកលជាប់​រហូត​មក ​។ ​ពិព័រណ៍​ពាណិជ្ជកម្ម​ឌីជីថលសកល​លើក​នេះ​មាន​ទំហំ​សរុប ​១ ​សែន​ ៧ ​ម៉ឺន​ម៉ែត្រការ៉េ ​ពាណិជ្ជករអន្តរជាតិដែល​ចូលរួម​ពិព័រណ៍​​មានចំនួន​លើស​ពី ​២០ ​ភាគរយ ​។ ​ប្រទេស​ម៉ាឡេស៊ី​និងហុងគ្រី​បាន​ធ្វើ​ជា​ប្រទេស​កិត្តិយស​ក្នុង​ពិព័រ​ណ៍​លើក​នេះ ​ហើយ​ចំនួន​ប្រតិភូ​​អន្តរជាតិ​ដែល​បាន​ចូល​រួម​ពិព័រណ៍ ​គឺ ​លើស​ពី​ចំនួន​សរុបនៃ​ពិព័រណ៍​លើក​មុនៗ ​។ ​តំណាង​ដែល​មកពី​ប្រទេស​និងតំបន់​ចំនួន ​១២១ ​និង​អង្គការ​អន្តរ​ជាតិ​ចំនួន ​២៩ ​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​និង​ពិគ្រោះពិភាក្សា​ជុំវិញ​ប្រធានបទ​ដូចជា ​ធុរកិច្ច​អេឡិច​ត្រូ​និក​ផ្លូវសូត្រ ​ទិន្នន័យ​ឆ្លង​ដែន​និង​ពាណិជ្ជកម្មបៃតង​ជាដើម ​។
 

ឆ្លង​តាមរយៈកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ​៥ ​ឆ្នាំ ​ពិព័រណ៍ពាណិជ្ជកម្មឌីជីថល​សក​ល​បាន​ធ្វើជាសក្ខីភាព​នៃ​ការផ្លាស់ប្តូររបស់ប្រទេសចិន​ដែល​ប្រែ​ក្លាយ​ពី​អ្នកចូលរួម​ទៅជា​អ្នក​ឈាន​មុខគេ​​ក្នុង​វិស័យ​ពាណិជ្ជកម្មឌីជីថល ​។ ​នៅពេលអនាគត ​ស្រប​ពេល​ដែល​​យន្ត​ការ​កាន់តែច្រើន​ត្រូវ​បាន​អនុវត្ត​​និងគម្រោងកាន់តែច្រើន​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ​ប្រ​ព័ន្ធ​អេកូឡូស៊ី​បែបថ្មី​នៃពាណិជ្ជកម្មឌីជីថល​ដែល​កាន់តែបើកទូលាយ ​ផ្តល់ផលប្រយោជន៍​ជា​ទូ​ទៅ​និង​កាន់តែ​មានសណ្តាប់ធ្នាប់​កំពុងចាប់ផ្តើមចេញដំណើរពី​ប្រទេសចិន​និង​ឆ្ពោះ​ទៅ​កាន់​ទូទាំង​ពិភព​លោក ​៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img