រសៀលថ្ងៃទី៣០ ខែតុលា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Guy Parmelinប្រធានាធិបតីស៊្វីសដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការងារនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។លោXi Jinpingបានលើកឡើងថា ភាគីចិនរីករាយរួមជាមួយភាកីស្វ៊ីស ដើម្បីជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅ និងបរិយាបន្ន ដើម្បីចាក់ បញ្ចូលជំនឿចិត្ត និងភាពប្រាកដប្រជាកាន់តែច្រើនដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប និងការអភិវឌ្ឍសេដ្ឋកិច្ចសកល។លោកXi Jinpingបានបន្តទៀតថា ស្វ៊ីសបានដើរតួនាទីជាគំរូក្នុងរយៈពេលយូរសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប រំពឹងទុកភាគីស្វ៊ីសអាចប្រើឥទ្ធិពលពិសេសរបស់ខ្លួន ដើម្បីដើរតួនាទីវិជ្ជមានសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មរវាងចិននិងអឺរ៉ុបប្រកបដោយតុល្យភាព និងស្ថិរភាព។ជាការឆ្លើយតប លោកParmelinបានលើកឡើងថា ភាគីស្វ៊ីសរំពឹងទុកបង្កើនកិច្ចសន្ទនា ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយភាគីចិន ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែច្រើន។ភាគីស្វ៊ីសយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីយ៉ាងវិជ្ជមានរបស់ប្រទេសចិនក្នុងកិច្ចការអន្តរជាតិ រីករាយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីចិន ប្រកាន់ខ្ជាប់ពហុភាគីនិយម គាំពារពាណិជ្ជកម្មសេរី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ វិបុលភាព សន្តិភាពនិងស្ថិរភាពរបស់ពិភពលោក។បន្ទាប់ពីកិច្ចសន្ទនា ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើពិធីសារស្តីពីការធ្វើប្រសើឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស និងឯកសារសហប្រតិបត្តិការជាច្រើនក្នុងវិស័យការស្រាវជ្រាវខាងវិទ្យាសាស្ត្រ ពលកម្មនិងឱកាសការងារ ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕
ដោយគរីដងរែក




