ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ជើងឯកពិភពលោក League of Legends World Championship បានប្រព្រឹត្តទៅនៅទីក្រុង New York កាលពីចុងសប្តាហ៍កន្លងទៅ ដោយបានរកឃើញម្ចាស់ជើងឯកថ្មី និងបញ្ចប់ការរង់ចាំពានរង្វាន់ដ៏យូរសម្រាប់ក្រុមមកពីប្រទេសចិន។ នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ លោកអ្នកនឹងបានដឹងពីគ្រប់ចំណុចសំខាន់ៗក្នុងវគ្គចុងក្រោយនៃព្រឹត្តិការណ៍ LoL Worlds 2026។
ក្រុមដែលឡើងមកកាន់វគ្គចាញ់ធ្លាក់ និងដំណើរឆ្ពោះមកកាន់វគ្គនេះ
ក្នុងអំឡុងវគ្គ Swiss Stage គេអាចមើលឃើញយ៉ាងច្បាស់រួចទៅហើយថា ក្រុមមកពីកូរ៉េខាងត្បូងបានមកដល់សហរដ្ឋអាមេរិកជាមួយទម្រង់លេងដ៏ល្អបំផុត។ Dplus KIA និង Gen.G គឺជាក្រុមដំបូងគេដែលបានឡើងទៅកាន់វគ្គចាញ់ធ្លាក់ ដោយមិនស្គាល់ពាក្យថាចាញ់ឡើយ ខណៈការចាញ់តែមួយគត់របស់ក្រុម T1 គឺចាញ់ក្រោមស្នាដៃក្រុម Dplus KIA។
ក្រុមមកពីប្រទេសចិនធ្វើបានមិនសូវល្អ៖ Invictus Gaming និង Top Esports បានឡើងទៅវគ្គបន្តជាមួយកំណត់ត្រា 3–1 ខណៈក្រុម Bilibili Gaming ត្រូវប្រកួតរហូតដល់ជុំទីប្រាំនៃវគ្គ Swiss Stage ទើបអាចដណ្តើមកៅអីបាន។ បើទោះបីជាតំណាងមកពីកូរ៉េមានប្រៀបជាងផ្នែកស្ថិតិក៏ដោយ ក៏តំបន់ទាំងពីរសុទ្ធតែមានក្រុមចំនួនបីឡើងមកកាន់វគ្គចាញ់ធ្លាក់ដូចគ្នា។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ក្រុមខ្លាំងៗប្រចាំតំបន់មួយចំនួនបែរជាធ្វើមិនបានល្អទៅវិញ៖ ម្ចាស់ជើងឯក LPL 2026 Split 3 គឺក្រុម Anyone’s Legend មិនអាចឈ្នះសូម្បីតែមួយប្រកួត ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 15–16 រួមគ្នា ខណៈម្ចាស់ជើងឯក MSI 2026 គឺក្រុម Hanwha Life Esports បានចាញ់ការប្រកួតកាត់សេចក្តីទល់នឹង Bilibili Gaming ហើយត្រូវហាលអាវចេញពីព្រឹត្តិការណ៍ជាមួយលទ្ធផល 2–3។ ចំណែកក្រុម LYON របស់អាមេរិកខាងជើង និងក្រុម Karmine Corp របស់អឺរ៉ុប ក៏បានឡើងមកវគ្គនេះដែរ ដោយក្រុម Karmine Corp ត្រូវឆ្លងកាត់ការប្រកួតតាំងពីវគ្គជម្រុះបឋមមកម្ល៉េះ។
ដំណើរការប្រកួតក្នុងវគ្គចាញ់ធ្លាក់
ក្រុម LYON និង Karmine Corp សុទ្ធតែបានធ្លាក់នៅវគ្គ 8 ក្រុមចុងក្រោយ ដូច្នេះចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតទៅ នៅសល់តែក្រុមកូរ៉េ និងក្រុមចិនប៉ុណ្ណោះដែលប្រជែងដណ្តើមពានរង្វាន់។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុម Bilibili Gaming បានទម្លាក់ក្រុម T1 យ៉ាងដាច់ខាត ដោយបញ្ឈប់កំណត់ត្រាឈ្នះពាន Worlds បីសម័យកាលជាប់ៗគ្នាដ៏អស្ចារ្យរបស់ពួកគេ។ ទោះយ៉ាងណា វីរបុរសហ្គេម League of Legends កីឡាករ Lee “Faker” Sang-hyeok បានសន្យាថានឹងកែលម្អកំហុស ហើយត្រឡប់មកវិញឱ្យកាន់តែខ្លាំង ដើម្បីលេងឱ្យកាន់តែល្អជូនអ្នកគាំទ្រ។ ចំណែកកីឡាករ Top Laner វ័យក្មេងរបស់ចិន Chen “Bin” Zebin ពិតជាស័ក្តិសមនឹងទទួលបានពានកីឡាករឆ្នើម MVP ប្រចាំការប្រកួតនេះ។
ចំណែកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀត ក្រុម Gen.G បានផ្តួល Invictus Gaming ក្នុងលទ្ធផលដាច់ 3–0។ នៅពីរហ្គេមដំបូង ក្រុមចិនមួយនេះស្ទើរតែមិនអាចតទល់បានឡើយ ហើយទើបតែចាប់ផ្តើមលេងតស៊ូវិញនៅហ្គេមទីបី ប៉ុន្តែ Gen.G នៅតែបន្តវាយសម្រុកខ្លាំង ដោយមិនទុកឱកាសឱ្យពួកគេវាយបកបានឡើយ។ កីឡាករ Jungler គឺ Kim “Canyon” Geon-bu ត្រូវបានជ្រើសរើសជាកីឡាករឆ្នើម MVP។
ក្នុងចំណោមព្រឹត្តិការណ៍ជើងឯកពិភពលោកបួនលើកចុងក្រោយ នេះជាលើកទីបីហើយដែលក្រុមកូរ៉េ និងក្រុមចិនប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ។ ប៉ុន្តែខុសពីឆ្នាំ 2023 និង 2024 ដែលក្រុម Weibo Gaming និង Bilibili Gaming សុទ្ធតែចាញ់នៅវគ្គនេះ លើកនេះក្រុមតំណាងប្រទេសចិនអាចដណ្តើមជ័យជម្នះបានសម្រេច។ ជ័យជម្នះនេះបានបញ្ចប់ការរង់ចាំពានរង្វាន់ Worlds អស់រយៈពេលប្រាំឆ្នាំសម្រាប់តំបន់ចិន។ បើទោះបីជាចិន និងកូរ៉េខាងត្បូង ត្រូវបានចាត់ទុកថាជាតំបន់ខ្លាំងបំផុតនៃហ្គេម League of Legends ក៏ដោយ ក៏គ្មានក្រុមចិនណាឈ្នះពាននេះទៀតឡើយចាប់តាំងពីឆ្នាំ 2021 មក។
វគ្គផ្តាច់ព្រ័ត្របានចាប់ផ្តើមដោយជ័យជម្នះដ៏លើសលប់របស់ Gen.G នៅហ្គេមទី 1 ដោយក្រុម Bilibili Gaming រកបានត្រឹមតែការសម្លាប់បួនប៉ុណ្ណោះ ហើយកីឡាករពីរនាក់ក្នុងចំណោមប្រាំនាក់របស់ពួកគេមិនអាចរកបានសូម្បីតែការសម្លាប់មួយ។ ក្រោយការចាប់ផ្តើមបែបនេះ អ្នកគាំទ្រកូរ៉េភាគច្រើនរំពឹងថា Gen.G នឹងឈ្នះយ៉ាងងាយស្រួល ប៉ុន្តែហ្គេមទី 2 បានបំផ្លាញក្តីសង្ឃឹមរបស់ពួកគេ។ ការប្រកួតនោះអូសបន្លាយជិតមួយម៉ោង ហើយបញ្ចប់ទៅដោយក្រុម Bilibili Gaming វាយបកតាមស្មើវិញ។ ជ័យជម្នះនេះបានបង្ហាញថា Gen.G ក៏អាចយកឈ្នះបានដែរ ហើយ BLG ក៏បានឈ្នះពីរហ្គេមបន្ទាប់យ៉ាងស្រួល។ ការសហការគ្នារវាងកីឡាករ Bin និង Zhuo “Knight” Ding មានភាពលេចធ្លោជាពិសេស ដោយកីឡាករ Knight ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំវគ្គផ្តាច់ព្រ័ត្រ Finals MVP។
ក្រុម League of Legends ទាំងអស់កំពុងឈានចូលដល់ពេលសម្រាកដ៏ស័ក្តិសម ប៉ុន្តែព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកធំៗនៅតែមានជូននៅលើ 1xBet ពេញមួយឆ្នាំ! ចូលទៅកាន់គេហទំព័រលំដាប់ពិភពលោកដ៏គួរឱ្យទុកចិត្តឥឡូវនេះ ដើម្បីរីករាយទស្សនាការប្រកួតកម្រិតកំពូលរបស់កីឡាករឆ្នើមៗបំផុតលើពិភពលោក!
ដោយគិរីដងរែក




