25.1 C
Phnom Penh
Friday, November 20, 2026
- Advertisement -spot_img

លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយាប្រារព្ធពិធីជប់លៀងជូនភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣៣ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក

- Advertisement -spot_img

 យប់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៦  ​​លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយា​​បាន​ប្រារព្ធ​​ពិធី​ជប់​លៀង​នៅ​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​អន្តរជាតិ​នៃក្រុងសិនចិន ដើម្បី​ស្វាគមន៍​ភ្ញៀវ​កិត្តិយស​ដែលអញ្ជើញ​ចូលរួម​​កិច្ចប្រជុំ​​ក្រៅផ្លូវការ​លើកទី​ ៣៣ នៃ​ថ្នាក់ដឹកនាំ​អង្គការសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-ប៉ាស៊ីហ្វិក។​លោក Xi Jinpingនិងលោកស្រី Peng Liyuan ​បានទទួល​ស្វាគមន៍​យ៉ាងកក់ក្តៅ ចាប់ដៃគ្នាយ៉ាងស្និត​ស្នាល ​ជាមួយ​ភ្ញៀវកិត្តិយស​​ថតរូប​​អនុស្សាវរីយ៍​ជាក្រុម​។
លោក Xi Jinping  ​បាន​លើកឡើងថា ​ការបើកទូលាយ​ជា​ហ្សែន​នៃ​សិនចិនតាំង​​តែង​ពី​ដើម​មក  ,​   ​ការច្នៃប្រឌិតថ្មីជាមូលហេតុ​នៃភាពរស់​រវើក​របស់​សិនចិន  ​​​កិច្ចសហប្រតិបត្តិការជា​​ប្រភព​កម្លាំង​នៃ​សិនចិន។ ​រឿងរ៉ាវ​របស់​សិនចិន​ជា​គំរូ​បង្ហាញពី​ការធ្វើ​កំណែទម្រង់​និង​បើកទូលាយ​របស់​ប្រទេសចិន ​ក៏ជា​គំរូ​ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ​អាស៊ី-ប៉ាស៊ីហ្វិក​ផងដែរ។

លោក Xi Jinping  ​បាន​គូសបញ្ជាក់ថា  ​​ចាប់ពីភាគី​ចិន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​​កិច្ច​ប្រជុំ​អង្គការសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក​ប្រចាំឆ្នាំនេះមក  ​​បានបើកធ្វើ​កិច្ច​ប្រជុំ​​និង​សកម្មភាព​​លើសពី​៣០០​ លើក​នៅ​ក្រុងចំនួន​១៦  ​​បាន​រួមចំណែក​ក្នុងការគាំទ្រ​​«ឆ្នាំចិន​» ឱ្យ​ទទួលបាន​ផ្លែផ្កា​សំខាន់​ៗ​ ​​​រំពឹងទុកថា​ក្នុង​​​កិច្ចប្រជុំ​​ក្រៅផ្លូវការ​​នៃ​ថ្នាក់ដឹកនាំ​អង្គការសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-ប៉ាស៊ីហ្វិក​ដែល​បើក​ធ្វើនៅព្រឹកស្អែក​ ​បណ្តាភាគីនានា​នឹង​ជជែកពិភាក្សា​គ្នាអំពី​ផែនការ​សហប្រតិបត្តិការ​នៃ​អាស៊ី​-ប៉ាស៊ីហ្វិក ​ដើម្បី​រួមគ្នា​កសាង​បុព្វហេតុ​នៃ​វឌ្ឍនភាព​​អាស៊ី-ប៉ាស៊ីហ្វិក៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img