26 C
Phnom Penh
Wednesday, October 21, 2026
- Advertisement -spot_img

ក្រុមគួរតាមដានក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក PGL Masters Bucharest 2026

- Advertisement -spot_img

ពេលវេលាឈានទៅដល់ព្រឹត្តិការណ៍ PGL Major Singapore 2026 កាន់តែខិតជិតមកដល់ហើយ ដូច្នេះរាល់ពិន្ទុ VRS គឺសុទ្ធតែសំខាន់បំផុត។ កំពូល​​​​ក្រុម CS2 លំដាប់ពិភពលោកទើបតែបានបិទបញ្ចប់យុទ្ធនាការរបស់ពួកគេក្នុងព្រឹត្តិការណ៍ ESL Pro League Season 24 ហើយ​នឹងត្រូ​វ​ចូល​រួម​​ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ថ្មីមួយទៀតនាពេលឆាប់ៗនេះ។ នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងបង្ហាញ​ពីក្រុម​លេច​ធ្លោ​ដែល​អ្នក​គួរ​តាម​​ដានក្នុងព្រឹត្តិការណ៍ PGL Masters Bucharest 2026។

Spirit

វាស្ទើរតែជារឿងមិនគួរឱ្យជឿនោះទេដែលត្រូវចាញ់ក្រុមកម្រិត Tier 2-3 ដូចជា 1w Team ទាំងដែលមានវត្តមានកីឡាករ​ឆ្នើមបំផុត​លើ​ពិភព​លោក​នា​ពេល​បច្ចុប្បន្នគឺកីឡាករ donk នៅក្នុងក្រុម។ ប៉ុន្តែរឿងនេះពិតជាបានកើតឡើងមែនទៅលើក្រុម Spirit ក្នុងព្រឹត្តិការណ៍ ESL Pro League Season 24។​ មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងបានបន្តចាញ់ MOUZ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតផង ដែលជាក្រុមមួយតែងតែ​បរាជ័យ​ក្រោម​ថ្វី​ដៃ​ក្រុម​កំពូលទាំង 5 ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ពិតណាស់ លទ្ធផលដ៏ខកចិត្តនេះអាចបណ្តាលមកពីការបាក់ទឹកចិត្តក្រោយពេល Team Spirit បរាជ័យឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ ទោះជាយ៉ាងណា យ៉ាង​​​ហោចណាស់ពួកគេគួរតែបង្ហាញការគោរពខ្លះដល់អ្នកគាំទ្ររបស់ខ្លួន។ ហេតុអ្វីបានជាយើងរិះគន់ធ្ងន់ៗទៅលើក្រុម Spirit បែបនេះ? ពីព្រោះ​វា​ដល់​ពេលដែលពួកគេត្រូវពង្រឹងស្មារតីឡើងវិញ និងដណ្តើមជើងឯក PGL Masters Bucharest 2026 ឱ្យខានតែបាន ព្រោះព្រឹត្តិការណ៍​នេះ​អាច​ជា​ចំណុច​ចាប់ផ្តើមនៃយុគសម័យថ្មីដែលកីឡាករក្នុងក្រុមតែងតែលើកឡើង។

NAVI

ប្រសិនបើមានក្រុមណាមួយដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តខ្លាំងជាង Team Spirit ទៅទៀតនោះ គឺក្រុម NAVI នេះតែម្តង។ ទាំងខ្សែ​បាញ់​ស៊ីប​ថ្វី​ដៃ​ល្អ​តែ​ពុំ​សូវមានស្ថិរភាព w0nderful, កំពូលខ្សែប្រយុទ្ធកាំភ្លើងរះ b1t និងគ្រូបង្វឹកឆ្នើមបំផុតលើពិភពលោក B1ad3 (ទោះបីជាអ្នកខ្លះផ្តល់ងារនេះឱ្យទៅ zonic ក៏ដោយ) សុទ្ធតែបានទទួលបរាជ័យទាំងស្រុងក្នុងព្រឹត្តិការណ៍ ESL Pro League Season 24។

ការភ្លាត់ស្នៀតចាញ់ក្រុម PARIVISION ក្នុងជំនួបកាត់សេចក្តីដណ្តើមកៅអីវគ្គជម្រុះ គឺជាការខកចិត្តដ៏ធំធេងសម្រាប់អ្នកគាំទ្រ Natus Vincere ទាំង​អស់។​ បរាជ័យនេះបានកើតឡើងចំពេលដែល NAVI កំពុងត្រូវការពិន្ទុ VRS ជាចាំបាច់ ព្រោះនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់អង្គភាព ដែល​ពួក​គេមិនត្រឹមតែប្រឈមនឹងការធ្លាក់ទៅលេងតាំងពីវគ្គជម្រុះដំបូងៗក្នុងព្រឹត្តិការណ៍ Major ប៉ុណ្ណោះទេ តែថែម​ទាំងអាច​របូត​កៅអី​អត់​បាន​ទៅ​លេង​ទាំង​​​ស្រុងទៀតផង។

នោះហើយជាមូលហេតុចម្បងដែលធ្វើឱ្យ Natus Vincere ក្លាយជាក្រុមដែលគួរតាមដានបំផុតនៅ PGL Masters Bucharest 2026។ ព្រឹត្តិការណ៍​នា​ពេលខាងមុខនេះនឹងកាត់សេចក្តីថាតើពួកគេអាចដណ្តើមបានកៅអីទៅលេងនៅ PGL Major Singapore 2026 ដែរឬទេ។

Vitality

បន្ទាប់ពីសម្រាកមួយរយៈពេលខ្លី និងបរាជ័យនៅក្នុងព្រឹត្តិការណ៍ IEM Cologne Major 2026 ក្រុមតំណាងប្រទេសបារាំង​មួយ​នេះ​បាន​រំឭក​អ្នក​គ្រប់​គ្នា​ឱ្យដឹងថានរណាជាបងធំ៖ “Qui est le patron ici?”។ នៅក្នុងវគ្គផ្តាច់ព្រ័ត្រទម្រង់ Bo5 នៃព្រឹត្តិការណ៍ ESL Pro League Season 24 ក្រុម Vitality បាន​បំបាក់ MOUZ យ៉ាងចាស់ដៃ ដោយក្រសោបយកជើងឯកក្នុងលទ្ធផលបីផែនទីដាច់តែម្តង។ ជ័យជម្នះនេះកាន់តែផ្អែមល្ហែមបន្ថែមទៀត បន្ទាប់​ពី​ពួក​គេបានសងសឹក MOUZ បានសម្រេច ក្រោយធ្លាប់ចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ BLAST Open Fall 2026។

នៅក្នុងព្រឹត្តិការណ៍ PGL Masters Bucharest 2026 ក្រុម Vitality នឹងត្រូវប្រើប្រាស់កីឡាករជំនួសម្តងទៀត ដោយ jL នឹងចូលលេងជំនួស apEX ដែល​​​កំពុងរង់ចាំមើលមុខកូនដំបូងរបស់លោក។ ទោះជាយ៉ាងណា ក្រុមមួយនេះនៅតែស្រេកឃ្លានក្នុងការបង្ហាញ​ឱ្យឃើញថា​ខ្លួននៅតែជា​ក្រុម​ខ្លាំង​បំផុត​លើពិភពលោក ទោះបីជាគ្មានវត្តមានប្រធានក្រុមពេញសិទ្ធិក៏ដោយ។ ប្រសិនបើពួកគេចង់បន្តរក្សាយុគសម័យដ៏ខ្លាំងក្លារបស់ខ្លួន ជាជាងបើក​ផ្លូវ​ឱ្យ​ Spirit ឡើងមកគ្រងអំណាចជំនួស ពេលនេះគឺជាឱកាសដ៏ស័ក្តិសមដើម្បីដណ្តើមយកជើងឯកលើកទីបីជាប់ៗគ្នា។

FURIA

ក្រុមខ្លាខ្មៅប្រេស៊ីល FURIA កំពុងប្រឈមនឹងហានិភ័យនៃការបំផ្លាញពិធីលាឈប់ពីអាជីពរបស់ប្រធានក្រុម FalleN ឱ្យទៅជាអាប់អួរ។ នោះគឺជា​អារម្មណ៍​ពិតដែលអ្នកទស្សនាទទួលបាននៅពេលមើលទម្រង់លេងរបស់ក្រុមនេះក្នុងព្រឹត្តិការណ៍ថ្មីៗកន្លងមក។

បន្ទាប់ពីដណ្តើមបានមេដាយប្រាក់នៅព្រឹត្តិការណ៍ IEM Cologne Major 2026 ក្រុមប្រេស៊ីលមួយនេះបានធ្លាក់ទម្រង់លេងយ៉ាងគំហុក។ លទ្ធផល​ល្អ​បំផុត​របស់ពួកគេចាប់តាំងពីពេលនោះមក គឺត្រឹមចំណាត់ថ្នាក់លេខបីនៅព្រឹត្តិការណ៍ StarLadder StarSeries Fall 2026 និង​ចំណាត់​ថ្នាក់​លេខ​បួន​នៅ​ Esports World Cup 2026។ FURIA បានបរាជ័យមិនអាចដណ្តើមកៅអីទៅកាន់ព្រឹត្តិការណ៍ BLAST Bounty Summer 2026 ក្រោយ​ចាញ់​ក្រុម​មិនសូវមានឈ្មោះបោះសំឡេង DENDELE CS ហើយបានធ្លាក់ចេញពីវគ្គជម្រុះតាំងពីប្រកួតបើកឆាកក្នុងព្រឹត្តិការណ៍បីផ្សេងទៀត។ ស្របពេល​ដែល​រដូវកាលជិតបិទបញ្ចប់ សម្ពាធមកលើ FURIA កាន់តែកើនឡើងទ្វេដង ដែលធ្វើឱ្យការតាមដានក្រុមនេះកាន់តែជក់ចិត្ត។

The MongolZ

ក្រុម The MongolZ ដែលមានម៉ាកយីហោ 1xBet ជាដៃគូសហការចម្បង គឺជាក្រុម​បិទ​បញ្ចប់​ក្នុងបញ្ជីក្រុមគួរ​ឱ្យ​ចាប់​អារម្មណ៍​ទាំង​ប្រាំរបស់​យើង​សម្រាប់​ព្រឹត្តិការណ៍ PGL Masters Bucharest 2026។

ទម្រង់លេងមានការហក់ឡើងយ៉ាងខ្លាំងរបស់ TYLOO គួបផ្សំនឹងការផ្លាស់មកកាន់តំបន់អាស៊ីដោយមិននឹកស្មានដល់របស់ក្រុម BC.Game រួមជា​មួយ​កីឡាករ s1mple បានធ្វើឱ្យតារាងចំណាត់ថ្នាក់ប្រចាំតំបន់មានការប្រែប្រួល ដោយរុញច្រាន The MongolZ ឱ្យធ្លាក់មកលេខបី។ បច្ចុប្បន្ន BC.Game បានដាក់កីឡាករ s1mple ឱ្យលេងរួមជាមួយអតីតកីឡាករម៉ុងហ្គោលីពីររូបគឺ Senzu និង mzinho។ កៅអី​របស់​ពួក​គេ​សម្រាប់​ព្រឹត្តិការណ៍​ PGL Major Singapore 2026 មិនទាន់រងការគំរាមកំហែងនៅឡើយទេ ដោយសារតំបន់អាស៊ីមានកៅអីវគ្គជម្រុះរហូតដល់ប្រាំ។ ទោះ​ជា​យ៉ាង​ណា The MongolZ បាននាំយកកីឡាករថ្មី nin9 ចូលមកពង្រឹងក្រុម ហើយការទស្សនាទម្រង់លេងរបស់ក្រុមដែលទើបរៀបចំសមាសភាពថ្មី តែង​តែ​​ផ្តល់ភាពរំភើបជានិច្ច។

ព្រឹត្តិការណ៍ PGL Masters Bucharest 2026 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 24 ដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ 2026 ជាមួយនឹងប្រាក់រង្វាន់សរុប $1,250,000 ដុល្លារ។ កុំរំលងព្រឹត្តិការណ៍ប្រកួត Counter-Strike 2 ដ៏ជក់ចិត្តនេះឱ្យសោះ ព្រោះលទ្ធផលប្រកួត​អាច​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់ការ​បែង​ចែក​កៅអី​សម្រាប់ព្រឹត្តិការណ៍ Winter Major នៅប្រទេសសិង្ហបុរី!

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img