27.9 C
Phnom Penh
Thursday, November 26, 2026
- Advertisement -spot_img

បេក្ខភាពលេចធ្លោដែលប្រជែងពានកីឡាករឆ្នើម MVP ប្រចាំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក PGL Major Singapore 2026

- Advertisement -spot_img

ការប្រកួត Major លើកទីពីរនៃហ្គេម Counter-Strike 2 ប្រចាំឆ្នាំ 2026 ត្រៀមបើក​ឆាក​នៅប្រទេស​សិង្ហបុរី​ក្នុងពេល​ឆាប់ៗ​នេះ​ហើយ។ ក្នុងចំណោមកីឡាករទាំងប្រាំនាក់ដែលនឹងឡើងលើកពានជើងឯក មានតែម្នាក់ប៉ុណ្ណោះដែលនឹងត្រូវជ្រើសរើស​ជាកីឡាករ​ឆ្នើម​ប្រចាំព្រឹត្តិការណ៍។ អត្ថបទវិភាគរបស់ 1xBet នេះ នឹងនាំលោកអ្នកទៅស្គាល់​កីឡាករ​ដែលមានឱកាស​ខ្ពស់​បំផុត​សម្រាប់​ដណ្តើម​តំណែងកីឡាករឆ្នើមនៅ PGL Major Singapore 2026។

ជាទូទៅ ពានរង្វាន់នេះតែងតែបានទៅលើកីឡាករនៃក្រុមម្ចាស់ជើងឯក ដោយកម្រមានករណីលើកលែងណាស់។ ជាក់​ស្តែង​នៅ​ព្រឹត្តិការណ៍ IEM Cologne Major 2026 ពាននេះបានទៅលើ m0NESY របស់ក្រុម Falcons, នៅ StarLadder Budapest Major 2025​ បានទៅលើ ZywOo របស់ក្រុម Vitality និងនៅ Perfect World Shanghai Major 2024 បានទៅលើ donk របស់ក្រុម Spirit។ ទោះបីកីឡាករ w0nderful របស់ក្រុម NAVI ឬ KSCERATO របស់ក្រុម FURIA លេងបានល្អយ៉ាងណាក៏ដោយ ក៏ពួក​គេ​ពិបាក​នឹងឈ្នះពាន MVP ដែរ លុះត្រាតែក្រុមរបស់ពួកគេឈ្នះជើងឯក។ ដូច្នេះ ការប្រជែងពាន​ឯកត្តជន​នេះគឺ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ទម្រង់លេងរួមរបស់ក្រុមនីមួយៗ។

ផ្អែកតាមទម្រង់លេងបច្ចុប្បន្ន និងលទ្ធផលថ្មីៗរបស់ក្រុមនីមួយៗ សូមមកស្គាល់កីឡាករកំពូលទាំងប្រាំរូប​ដែលមាន​ឱកាស​ខ្ពស់​បំផុត​ក្នុង​ការ​ដណ្តើមពាន MVP នៅ PGL Major Singapore 2026។

Mathieu “ZywOo” Herbaut (Team Vitality)

បន្ទាប់ពីបើករដូវកាលយ៉ាងកក្រើក (ឈ្នះជើងឯកប្រាំព្រឹត្តិការណ៍ធំៗជាប់ៗគ្នា) ក្រុមមកពីបារាំងមួយនេះ​ហាក់ថម​ថយ​សន្ទុះ​គួរ​ឱ្យ​កត់​សម្គាល់។ ចាប់តាំងពីចាញ់នៅ Major ទីក្រុង Cologne មក ក្រុម Vitality ឈ្នះពានបានត្រឹមតែពីរលើកប៉ុណ្ណោះ។ ទោះយ៉ាងណា ថ្មីៗ​នេះពួកគេត្រូវលេងដោយមានកីឡាករជំនួស ទើបធ្វើឱ្យក្រុមឈុតបណ្តោះអាសន្ននេះមិនទាន់លេងស៊ីចង្វាក់គ្នាល្អ។

សូម្បីតែក្នុងការប្រកួតដែលក្រុមលេងអន់បំផុត ក៏គ្មាននរណាអាចបន្ទោសកីឡាករ AWPer ឆ្នើមបំផុតលើពិភពលោក Mathieu “ZywOo” Herbaut បានដែរ។ ដូច្នេះ បើ Vitality ឈ្នះជើងឯក (ហើយបច្ចុប្បន្នពួកគេក៏ជាបេក្ខភាពឈានមុខគេផងដែរ) ZywOo ទំនង​ជានឹងដណ្តើមបានពាន MVP លើកទីប្រាំពីររបស់ខ្លួនក្នុងឆ្នាំ 2026។

Danil “donk” Kryshkovets (Team Spirit)

ក្រុម Team Spirit កំពុងជួបបញ្ហាច្រើន ចាប់ពីប្រធានក្រុម magixx ដែលនៅខ្វះបទពិសោធ រហូតដល់កីឡាករ Rifler គឺ zont1x និង tN1R ដែលមានទម្រង់លេងមិនទៀងទាត់។ ប៉ុន្តែនៅពេលកីឡាករ Rifler ឆ្នើមបំផុតលើពិភពលោក Danil “donk” Kryshkovets បញ្ចេញ​សមត្ថភាពម្តងៗ គេអាចជួយក្រុមឱ្យឈ្នះបានតែម្នាក់ឯង មិនថាត្រឹមមួយជុំ មួយហ្គេម ឬការប្រកួតទាំងមូលនោះទេ ដោយ​មិន​បាច់​ពឹងមិត្តរួមក្រុមឡើយ។ បើ Team Spirit ចាប់ឆ្នោតប៉ះគូប្រកួតអំណោយផល ពួកគេអាចឈ្នះពាន Major នេះបាន។ ពេលនោះ donk នឹងដណ្តើមបានពាន MVP មិនខាន ទោះបីជាកីឡាករ AWPer គឺ sh1ro ក៏មានឱកាសប្រជែងដែរក្តី។

Kaike “KSCERATO” Cerato (FURIA)

ក្រុម FURIA របស់ប្រេស៊ីល កំពុងឡើងកូដខ្លាំងនៅរដូវស្លឹកឈើជ្រុះនេះ ដោយឈ្នះជើងឯក​ដល់ទៅបី​ក្នុង​ចំណោម​បួន​ព្រឹត្តិការណ៍​ចុង​ក្រោយគឺ Thunderpick World Championship 2026, PGL Masters Bucharest 2026 និង BLAST Rivals Fall 2026។ ក្រុម​នេះប្រមូលផ្តុំដោយកីឡាករមានទេពកោសល្យជាច្រើន រួមមានកីឡាករ AWPer គឺ molodoy, កីឡាករ Rifler គឺ YEKINDAR និង​ប្រធានក្រុមវីរបុរស FalleN។ ប៉ុន្តែ Kaike “KSCERATO” Cerato គឺជាអ្នកដែលលេងលេចធ្លោជាងគេនាពេលថ្មីៗនេះ ដោយ​កំពុង​ស្ថិតក្នុងទម្រង់លេងដ៏កំពូលមុនឈានចូលព្រឹត្តិការណ៍ Major។

Ilya “m0NESY” Osipov (Team Falcons)

IEM Cologne Major 2026 នៅតែជាពានតែមួយគត់ដែល Falcons ឈ្នះបានក្នុងឆ្នាំនេះ។ លទ្ធផល​ដ៏គួរឱ្យខក​ចិត្តនេះ​ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា ជ័យជម្នះកាលនោះគ្រាន់តែជាសំណាងចៃដន្យប៉ុណ្ណោះ។ បើក្រុមនេះចង់ជម្រះរាល់មន្ទិលសង្ស័យទាំងនោះ គ្មានវិធី​ណា​ល្អ​ជាងការដណ្តើមពាន Major ជាលើកទីពីរជាប់ៗគ្នាឡើយ។

នៅព្រឹត្តិការណ៍ Major លើកទីមួយប្រចាំរដូវកាល កីឡាករ AWPer គឺ Ilya “m0NESY” Osipov បានគ្រងតំណែងជា MVP។ ឱកាស​ដែលគេអាចដណ្តើមបានពាន MVP ជាលើកទីពីរ គឺខ្ពស់ដាច់គេក្នុងចំណោមមិត្តរួមក្រុមទាំងអស់។

Lotan “Spinx” Giladi (MOUZ)

បច្ចុប្បន្ន MOUZ កំពុងឈរលើកំពូលតារាងចំណាត់ថ្នាក់ Valve និងជាក្រុមខ្លាំងបំផុតលើពិភពលោកជាផ្លូវការ។ ប៉ុន្តែ​ក្រុម​នេះ​តែង​តែ​ធ្លាក់​ទម្រង់លេងនៅវគ្គចុងក្រោយ ដោយសារមិនអាចទប់ទល់នឹងសម្ពាធផ្លូវចិត្តបាន ទើបធ្វើ​ឱ្យ​ពួក​គេ​មិន​ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​ឈាន​​មុខទាំងបីសម្រាប់ពាន Major នេះឡើយ។ យ៉ាងណាមិញ បើលើកនេះ MOUZ អាចរក្សាស្មារតីឱ្យនឹងនរបាន ពាន MVP ទំនង​ជា​​នឹងធ្លាក់លើដៃ Lotan “Spinx” Giladi បើទោះបីជាអ្នកដឹកនាំការប្រកួត (IGL) គឺ Dorian “xertioN” Berman លេង​លេច​ធ្លោ​ជាង​គេ​កាលក្រុមឈ្នះពាន IEM Beijing 2026 ក៏ដោយ។

តាមដាន PGL Major Singapore 2026 ជាមួយ 1xBet ដើម្បីកុំឱ្យរំលងព័ត៌មានថ្មីៗទាន់ហេតុការណ៍ និងការប្រកួតដ៏ជក់ចិត្តបំផុត!

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img