23.9 C
Phnom Penh
Thursday, February 26, 2026
- Advertisement -spot_img

ឯកឧត្តម បណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់កម្មពិធី ខួបលើកទី១០ កំណើតគណបក្សខ្មែររួបរួមជាតិ

- Advertisement -spot_img

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៦ គណបក្សខ្មែររួបរួមជាតិ បានប្រារពពិធីខួបលើកទី១០ ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៦ ដល់ ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៦ នៃការបង្កើតគណបក្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម បណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលប្រារពឡើងនៅទីស្នាក់ការកណ្តាល ស្ថិតនៅភូមិចំបក់មាស សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ផងដែរថា គណបក្សខ្មែររួបរួមជាតិតែងតែប្រារព្ទខួបជារៀងរាល់ឆ្នាំ ដោយមានថ្នាក់ដឹកនាំសមាជិក សមាជិកា ចូលរួមជាច្រើន ដើម្បីរំលឹកពីសាវត្តា ដ៏ជូ ចត់ មុនឈានសម្រេចបង្កើតគណបក្សនេះបាន។

ឈ្លៀតក្នុងឳកាសនេះ គណបក្សខ្មែររួបរួមជាតិ បានអញ្ជើញគណៈកម្មាធិការនាយកប្រមាណ ១៦០នាក់ ដើម្បីធ្វើការបោះឆ្នោតសម្រេចក្នុងការកែសម្រួល រចនាសម្ព័ន្ទដូចខាងក្រោម:

១ តែងតាំង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បន្ថែមចំនួន ៩រូប
២តែងតាំង ប្រធានក្រុមប្រឹក្សាវិន័យថ្មី
៣ តែងតាំង អគ្គលេខាធិការថ្មី
៤ តែងតាំង អគ្គលេខាធិការរង ចំនួន ៤នាក់
លើសពីការតែងតាំងនេះ ឯកឧត្តម បណ្ឌិត ញឹក ប៊ុនឆៃ មានប្រសាសន៍ើថា ឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិការ ខិតខំប្រឹងប្រែង អត់ធ្មត់ និងព្យាយាមឲ្យបានច្រើន ក្នុងការធ្វើសកម្មភាពការងារ ជាពិសេសនៅថ្នាក់មូលដ្ឋាន។ ឯកឧត្តមបានបន្តទៀតថា ការរួបរួមគឺជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លា ដែលអាចនាំនាវារួបរួមជាតិឲ្យទៅដល់គោលដៅរបស់យើងទាំងអស់គ្នា ។

បន្ថែមលើសពីប្រសាសន៍នេះ ឯកឧត្តមប្រធាន បានណែនាំឲ្យ សមាជិក សមាជិកា ទាំអស់ត្រៀមរៀបចំខ្លួនឲ្យបានរួចរាល់ក្នុងការចូលរួមបោះឆ្នោត ឃុំ សង្កាត់ ពេលខាងមុខនេះឲ្យបានល្អប្រសើរ និងភាពរីកចម្រើនរបស់គណបក្សនឹងត្រៀមខ្លួនឲ្យរួចរាល់ក្នុងការចូលរួមខ្លួនបម្រើប្រជាពលរដ្ឋឲ្យខានតែបាននៅកម្រិតណាមួយ។

ជាចុងក្រោយឯកឧត្តមប្រធាន ញឹក ប៊ុនឆៃ បានជូនពរ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ឲ្យត្រលប់ទៅវិញ ជួបតែសុខសុភមង្គល និងទទួលបានជោគជ័យគ្រប់ការងារ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img