25.8 C
Phnom Penh
Tuesday, November 10, 2026
- Advertisement -spot_img

ឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងគណៈប្រតិភូរ បានអញ្ជើញនិវត្តន៍មកមាតុភូមិវិញ បន្ទាប់ពីទៅទស្សកិច្ចក្រៅប្រទេស ដើម្បីចូលរួមកិច្ចប្រជុំកិច្ចអន្តរជាតិស្តីអំពីគណបក្សនយោបាយអាសុីហៅកាត់ថា ( ICAPP )

- Advertisement -spot_img

ឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ

កាលពីរាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈប្រតិភូរបស់គណបក្សខ្មែររួបរួមជាតិ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលបានអញ្ជើញនិវត្តមកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព និងជោគជ័យ ដោយមានការទទួលកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំគណបក្ស និងសមាជិក សមាជិការ គណបក្សខ្មែររួបរួមជាតិ នៅអាកាសយាន្តដ្ឋាន មរតតេជោ បន្ទាប់ពីលោកបានទៅបំពេញបេសកម្មមួយសប្តាហ៍ ដើម្បីចូលរួមកិច្ចប្រជុំអន្តរជាតិស្តីអំពីគណបក្សនយោបាយអាសុី ហៅកាត់ថា ( ICAPP ) នៅប្រទេសសាធារណរដ្ឋកូរ៉េ ការប្រជុំនេះបានប្រារព្ធឡើង កាលពីថ្ងៃទី០៤ ដល់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «ការកសាងទំនុកចិត្តឡើងវិញក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ»នឹងអមជាមួយមហាសន្និបាត ក្រោមមូលបទ «តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការកសាងទំនុកចិត្តឡើងវិញ»សន្និសីទអន្តរជាតិស្តីពីបក្សនយោបាយអាស៊ី (ICAPP)។

ឯកឧត្តមបណ្ឌិតបានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូរ ICAPP បានពង្រីកវិសាលភាពរបស់ខ្លួនចេញក្រៅតំបន់អាស៊ី តាមរយៈការបង្កើតភាពជាដៃគូជាមួយអង្គការនយោបាយនៅទ្វីបអាហ្វ្រិក អឺរ៉ុប និងអាមេរិក។ កិច្ចសហការសំខាន់ៗរួមមាន សន្និសីទអចិន្ត្រៃយ៍នៃបក្សនយោបាយនៅ រិកឡាទីន និងការាបៀន (COPPAL), សភាអឺរ៉ុប និងក្រុមប្រឹក្សាបក្សនយោបាយអាហ្វ្រិក (CAPP)។

ឯកឧត្តមបណ្ឌិតក៏បានលើកឡើងជាពិសេស អំពីបញ្ហាព្រំដែនកម្ពុជា-ថៃផងដែរ ពីការរំលោភបំពានតាមបន្ទាត់ព្រំដែនកម្ពុជា ដែលយោធាថៃបានដាក់កុងទីន័រ និងបានប្រើប្រាស់កម្លាំងយោធា ដើម្បីរំលោភបំពានទឹកដីជាកម្មសិទ្ធរបស់ប្រទេសកម្ពុជា។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img