ខ្សែប្រយុទ្ធក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត Mouzinho បានបង្ហាញខ្លួនជាផ្លូវការក្នុងឯកសណ្ឋានអង្គរថាយហ្គឺរថ្មីៗនេះដើម្បីចូលរួមការហ្វឹកហាត់ជាមួយសមាជិកក្រុមឯទៀត។
កីឡាករវ័យ២០ឆ្នាំត្រូវបាន ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបប្រកាសជាសមាជិកថ្មីកាលសប្ដាហ៍មុន ពោលមួយថ្ងៃមុនការប្រកួតមិត្តភាពតទល់ជម្រើសជាតិកម្ពុជានៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាទីរូបគេទាត់បញ្ចូលទីគ្រាប់បើកឆាក នៅនាទី២២។ ជាលទ្ធផលនៅពេលនោះ ក្រុមម្ចាស់ផ្ទះគោព្រៃខៀវបានវាយបកយកឈ្នះវិញដោយលទ្ធផល២ទល់នឹង១ ដែលរកបានគ្រាប់បាល់ពីកែវ សុខផេង និងជួន ចាន់ចាវ។
សម្រាប់ Mouzinho ផ្ដើមការលេងលក្ខណៈអាជីពក្នុងឆ្នាំ១០៧ នៅក្លិប SLB Laulara មុនផ្លាស់ទៅ Boavista FC ក្នុងឆ្នាំ២០១៩។ គេបានវិលទៅ SLB Laulara វិញក្នុងឆ្នាំ២០២០ដល់២០២២៕
ដោយគីរីដងរែក