(ភ្នំពេញ)៖គណៈប្រតិភូក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្ត្រីស្ដីទី ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក (លើកទី២) គោរពរដ្ឋធម្មនុញ្ញកម្ពុជា នៅវិមានរដ្ឋធម្មនុញ្ញ ក្នុងឱកាសខួប៣៣ឆ្នាំនៃទិវាប្រកាសរដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ គឺជាខួប៣៣ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដែលកើតចេញពីដំណើរការស្វែងរកសន្តិភាព។ ការរំលឹកខួបនេះ មានគោលបំណងបង្ហាញនូវការគោរព និងការចងចាំចំពោះរដ្ឋធម្មនុញ្ញ ដែលជាមូលដ្ឋាននៃសន្តិភាព សិទ្ធិ ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់កម្ពុជា ដែលធានារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យពហុបក្ស សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងគោលការណ៍នីតិរដ្ឋ៕





ដោយគិរីដងរែក




