27 C
Phnom Penh
Sunday, February 16, 2025
- Advertisement -spot_img

Zelensky ថាស្ថានភាពនៅទីក្រុង Severodonetsk កំពុងពិបាកខ្លាំង

- Advertisement -spot_img

គៀវ ៖ ប្រធានាធិបតី អ៊ុយ ក្រែន លោក Zelensky បាននិយាយថាស្ថានភាពនៅទីក្រុង Severodonetsk គឺកំពុងពិបាកខ្លាំង នៅពេលនេះ ក៏ដូចជានៅក្នុងទីក្រុង និងសហគមន៍ក្បែរៗនោះ ។

លោកបាន និយាយនៅក្នុងវីដេអូ ពេលយប់របស់លោកទៅកាន់ប្រទេសជាតិថាក្រៅពីទីក្រុង Severodonetsk គឺក្រុង Lysychansk, Bakhmut និងតំបន់ជុំវិញនោះ គឺក៏ពិបាកដូចគ្នាដោយបន្ថែមថាទីក្រុងជាច្រើនកំពុង ប្រឈមមុខ នឹងការវាយប្រហារ ដ៏ខ្លាំងក្លា របស់រុស្ស៊ី ។

ទន្ទឹមនោះ លោកក៏បាននិយាយថាកងកម្លាំងរុស្ស៊ី កំពុងកៀរគរប្រជាជនពីតំបន់ Donbas ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ពួកគេឲ្យចូលប្រយុទ្ធក្នុងសមរភូមិ ។

គួរបញ្ជាក់ថាសង្គ្រាមឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន អូសបន្លាយអស់រយៈពេល ៣ ខែមកហើយ ដោយគិតចាប់ពីថ្ងៃទី ២៤ ខែ កុម្ភៈ មក ៕

ប្រភព Washingtonpost ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img