26 C
Phnom Penh
Friday, March 21, 2025
- Advertisement -spot_img

Google News លេចវត្តមានជាថ្មីនៅលើទឹកដីអេស្ប៉ាញ ក្រោយពេលបាត់ខ្លួនអស់រយៈពេលជិត ៨ឆ្នាំ

- Advertisement -spot_img

(បរទេស)៖ បន្ទាប់ពីរយៈពេល ៨ឆ្នាំដែល Google News បានបិទដំណើរការនៅក្នុងប្រទេសអេស្ប៉ាញ ដោយសារតែមានការបង្កើតច្បាប់ថ្មីទាក់ទិនទៅនឹងការបង្ហោះពត៌មាននៅក្នុងប្រទេសនេះ ពោលគឺតម្រូវឱ្យមានការបង់ប្រាក់ជាដើម។ ដោយឡែកថ្មីៗនេះ Alphabet ដែលជាមេធំរបស់ Google បានសម្រេចបើកដំណើរការ Google News នៅក្នុងប្រទេសអេស្ប៉ាញឡើងវិញ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

យ៉ាងណាមិញ កាលពីឆ្នាំ២០២០ កន្លងទៅអេស្ប៉ាញបានធ្វើការផ្លាស់ប្តូរច្បាប់រក្សាសិទ្ធិរបស់សហភាពអឺរ៉ុប ទៅជាច្បាប់ដែលអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយអាចចរចាដោយផ្ទាល់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងៗ។ ខណៈពេលផ្លាស់ប្តូរនេះ បានជំរុញឱ្យមានការប្រកាសពី Google កាលពីឆ្នាំមុនថា ពួកគេនឹងដំណើរការ Google News ឡើងវិញនៅឆ្នាំបន្ទាប់។

ទន្ទឹមនឹងនេះ អ្នកនាង Fuencisla Clemares ដែលជា CEO របស់ Google ប្រចាំនៅប្រទេសអេស្ប៉ាញក៏បានបង្ហោះនៅក្នុង Blog មួយថា «ថ្ងៃនេះ ជាខួបលើកទី ២០ នៃ Google News ហើយបន្ទាប់ពីផ្អាកអស់រយៈពេលជិតប្រាំបីឆ្នាំ ឥលូវនេះ Google News កំពុងត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ»។ លើសពីនេះទៅទៀត CEO រូបនេះក៏បានបញ្ជាក់ដែលថា Alphabet ក៏មានគម្រោងបើកដំណើរការកម្មវិធី Google News Showcase នៅក្នុងប្រទេសអេស្ប៉ាញក្នុងពេលឆាប់ៗនេះផងដែរ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img