25.9 C
Phnom Penh
Saturday, October 24, 2026
- Advertisement -spot_img

កីឡា

- Advertisement -spot_img
- Advertisement -spot_img

របៀបដែលកំពូលកីឡាករបាល់ទាត់ត្រៀមខ្លួនទៅលើកាលវិភាគហ្វឹកហាត់ ការពង្រឹងសមត្ថភាព និងភាពរឹងមាំផ្នែកផ្លូវចិត្តសម្រាប់ព្រឹត្តិការណ៍ប្រកួតលំដាប់ជាតិដ៏ធំ

អស់រយៈពេល 9 ខែមកនេះ កីឡាករបាល់ទាត់អាជីពត្រូវបែងចែកពេលវេលារវាងកាលវិភាគប្រកួតដ៏មមាញឹក និងការ​ហ្វឹក​ហាត់យ៉ាងខ្លាំងក្លា។ សម្រាប់ឆ្នាំនេះ ពេលវេលាសម្រាករដូវក្តៅរបស់កីឡាកររាប់រយនាក់​នឹងត្រូវពន្យារ​ពេលយូរ​ជាង​មុន​ ដោយសារតែបន្ទាប់ពីបញ្ចប់រដូវកាលលីគដ៏តានតឹង និងការប្រកួតជម្រុះជម្រើសជាតិ ពួកគេត្រូវបន្តទៅចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់ដ៏ធំអស្ចារ្យបំផុតប្រចាំរយៈពេលបួនឆ្នាំចុងក្រោយនេះ។ នៅក្នុងអត្ថបទស្រាវជ្រាវរបស់ 1xBet នេះ យើងនឹងបង្ហាញជូនលោកអ្នកពីរបៀបដែលកីឡាករត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រកួតដ៏មានឥទ្ធិពលបំផុតនៅក្នុង​ពិភព​​កីឡា។​ ដើម្បីធានាថាការហ្វឹកហាត់របស់កីឡាករមានគុណភាពខ្ពស់និងគ្រប់ជ្រុងជ្រោយ...

តើមានក្រុមណាអាចបញ្ឈប់ Vitality បានក្នុងការប្រកួត Intel Extreme Masters Cologne Major 2026?

ក្រុមបារាំង Team Vitality បានឈ្នះពានរង្វាន់ CS2 Major ទាំងពីរលើកក្នុងឆ្នាំ 2025 ហើយពួកគេត្រៀមខ្លួន​រួច​ជា​ស្រេច​​ដើម្បីតាមស្មើកំណត់ត្រារបស់ក្រុមជើងចាស់ Astralis នៅទីក្រុង Cologne ដែលធ្លាប់គ្រងតំណែង​ជើងឯក​បីដង​ជាប់ៗ​គ្នា​​។ នៅក្នុងអត្ថបទវិភាគរបស់...

តើក្រុម Tundra, Falcons ឬ Spirit នឹងក្លាយជាជើងឯកក្នុងការប្រកួតអ៊ីស្ពត BLAST Slam VII

នៅចុងខែឧសភានេះ ការប្រកួត Dota 2 អន្តរជាតិដ៏ធំមួយដែលមានប្រាក់រង្វាន់ $1,000,000 នឹងចាប់ផ្តើមនៅទីក្រុង Copenhagen។​ តើ Team Liquid អាចការពារតំណែងជើងឯករបស់ពួកគេបានដែរឬទេ ឬមួយក៏ម្ចាស់ជើងឯកបួនសម័យកាល Tundra​...

ការវិភាគអំពីការប្រកួតមិត្តភាពរបស់ក្រុមអាស៊ីមុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឈានចូលមកដល់

នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ អ្នកនឹងដឹងថាតើក្រុមជម្រើសជាតិអាស៊ីនឹងត្រូវតតាំងជាមួយក្រុមណាខ្លះ ហើយពួកគេមាន កម្រិត​សមត្ថភាពបែបណាមុននឹងឈានចូលដល់ព្រឹត្តិការណ៍បាល់ទាត់លេខ 1។ ថ្ងៃទី 31 ឧសភា៖ ជប៉ុន ប៉ះ អ៊ីស្លង់ ក្រុមទាំងពីរធ្លាប់ជួបគ្នាត្រឹមតែពីរដងប៉ុណ្ណោះនៅក្នុងសតវត្សរ៍ទី 21 ដោយជប៉ុនឈ្នះទាំងពីរប្រកួត។...

តើក្រុមណាខ្លះនឹងត្រូវប្រកួតប្រជែងដណ្ដើមយកពានរង្វាន់ក្នុង Stanley Cup 2026?

ស្វែងយល់អំពីក្រុមដែលមានសក្តានុពលទាំងអស់ សម្រាប់ការដណ្តើមជ័យជម្នះចុងក្រោយក្នុងរដូវកាល NHL នៅក្នុង​អត្ថបទ​ស្រាវជ្រាវរបស់ 1xBet។ កាលពីថ្ងៃទី 14 ខែមេសា ក្រុម Philadelphia បានក្លាយជាសមាជិកទីប្រាំបី និងជាក្រុមចុងក្រោយ​ដែល​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​នៃតំបន់ Eastern Conference។ ទន្ទឹមនឹងនេះដែរ...

កំពូលកីឡាករអ៊ីស្ពតដែលគួរតាមដានក្នុងព្រឹត្តិការណ៍ LCP 2026

ក្រុម CTBC Flying Oyster បានឈ្នះពានរង្វាន់ LCP កាលពីឆ្នាំមុនប្រកបដោយភាពស្ទាត់ជំនាញ ដោយបានយក​ឈ្នះ​ទាំង​ 3 វគ្គ និងទទួលបានតំណែងជាក្រុមឆ្នើមប្រចាំឆ្នាំយ៉ាងស័ក្តិសមបំផុត។ ដូច្នេះ តើកីឡាករ​រូប​ណាខ្លះដែល​អ្នកគួរ​តាម​ដាន​ឱ្យជាប់ក្នុងរដូវកាលថ្មីនៃ League...

Patrick Kane គឺជាកីឡាករ NHL ល្អបំផុតដែលកើតនៅសហរដ្ឋអាមេរិក

នៅថ្ងៃទី 30 ខែមករា ក្នុងការប្រកួតទល់នឹងក្រុម Washington Capitals កីឡាករ Patrick Kane រកបានពិន្ទុទី 1,375 របស់​​លោក​ក្នុង​អាជីពជាកីឡាកររយៈពេល 20 ឆ្នាំមកនេះ។...

ការផ្ទេរកីឡាករទាំង 5 ដែលបានផ្លាស់ប្តូរ NBA

NBA មិនត្រឹមតែនិយាយអំពីកំណត់ត្រាកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏និយាយអំពីការផ្ទេរកីឡាករដ៏ល្បីល្បាញផងដែរ។ យើង​បាន​រៀបចំបញ្ជីដែលបានវាយតម្លៃដោយ 1xBet អំពីការផ្ទេរកីឡាករដែលគេយល់ឃើញថាមានសារៈសំខាន់បំផុត​នៅ​ក្នុង​​ប្រវត្តិសាស្ត្រ​នៃលីគបាល់បោះដ៏ខ្លាំងបំផុតរបស់ពិភពលោក។ កីឡាករ Bill Russell (ឆ្នាំ 1956) មនុស្សជាច្រើនប្រហែលជាភ្ញាក់ផ្អើលថា តើកីឡាករដែលទទួលបានពានរង្វាន់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រលីគមិន​បាន​​ចំណាយពេលអាជីពទាំងមូលរបស់លោកនៅ Boston ទេឬ? លោកពិតជាចំណាយពេលទាំងមូលមែន ប៉ុន្តែ​លោក​បាន​ទៅដល់ទីនោះដោយសារតែការដោះដូរកីឡាករ។ ក្រុម...

សារៈសំខាន់នៃការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026

រយៈពេលពីរឆ្នាំចុងក្រោយ កីឡាករ Dave Leduc បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនៗរបស់គាត់ ​ប៉ុន្តែឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រលប់មកកាន់សង្វៀនវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ទូតសុច្ឆន្ទៈនៃក្រុម​ហ៊ុនទំព័រកំសាន្តកីឡាលំដាប់ពិភពលោក 1xBet ឆ្លើយសំណួរជាច្រើនអំពីប្រដាល់ Lethwei ផ្នែកទស្សនវិជ្ជានៃសិល្បៈក្បាច់គុន តួនាទីនៃប្រពៃណីក្នុងការតម្រង់ផ្លូវអនាគតកីឡា និងការទម្លាយពេលវេលានៃការត្រលប់មកវិញរបស់គាត់។ ការប្រថុយប្រថានជាមូលដ្ឋាននៃភាពរីកចម្រើន តើភាពប្រថុយប្រថានមានន័យយ៉ាងណាសម្រាប់អ្នកទាំងក្នុង និងក្រៅសង្វៀន? ការប្រថុយប្រថានគឺជាដើមទុននៃការចូលរួមប្រសិនបើអ្នកចង់បានអ្វីមួយដែលពិតប្រាកដ។ នៅក្នុងសង្វៀន​ ​វាគឺជាឆន្ទៈក្នុងការឈរតតាំងចំពោះមុខបុរសម្នាក់ទៀតជាមួយនឹងកណ្តាប់ដៃទទេដោយដឹងថាអ្នកនឹងត្រូវស្រក់ឈាម ដឹងថាវានឹងមានការឈឺចាប់ ប៉ុន្តែទុកចិត្តចុះអ្នកអាចនឹងឈ្នះ ឬដើរចេញជាមួយមេរៀនថ្មី។​  នៅក្រៅសង្វៀនការប្រថុយប្រថានគឺជាការនិយាយថាបាទទៅកាន់អ្វីមួយដែលបន្លាចអ្នកដូចជាការផ្លាស់ទីលំនៅពីប្រទេសមួយ ការចាប់ផ្តើមអាជីវកម្ម ឬចូលរួមក្នុងគម្រោងអ្វីមួយដែលពុំមានការសន្យាថានឹងជោគជ័យ។​​ ​បើពុំមានការប្រថុយប្រថាន អ្នកនឹងមានសុវត្ថិភាព ប៉ុន្តែអ្នកក៏នឹងនៅតែមិនរីកចម្រើន។ ការប្រថុយប្រថានខ្លាំង​ ​រង្វាន់ក៏ធំ។​ តើអ្នកសិល្បៈក្បាច់គុនអាចរីកចម្រើនដោយពុំចាំបាច់ទទួលយកភាពប្រថុយប្រថានដែរឬទេ? មិនអាចទៅរួចទេ! គ្មានការប្រថុយប្រថាន គ្មានការរីកចម្រើន។ ភាពរីកចម្រើនកើតឡើងនៅពេលដែលអ្នកដាក់ខ្លួនឯងទៅក្នុងស្ថានភាពមួយដែលអ្នកអាចចាញ់។ រាល់ការប្រកួតថ្មីៗ និងរាល់គូប្រកួតថ្មីៗគឺជាការប្រថុយប្រថាន។ បើពុំមានទាំងអស់នេះទេ អ្នកគ្រាន់តែហាត់ប្រាណធម្មតា ឬរាំរបាំបាឡា មិនមែនក្បាច់គុននោះទេ។ ការ​ប្រថុយប្រថានដ៏ធំនៃអាជីព​របស់ខ្ញុំតែងតែផ្តល់ឱ្យខ្ញុំនូវការវិវត្តខ្លួនដ៏អស្ចារ្យ។ តើអ្នកបែងចែករវាងការប្រថុយប្រថានដែលអាចគណនា និងការដកពិសោធន៍ដែលច្របូកច្របល់នៅក្នុង​ការហ្វឹកហាត់ ឬការប្រកួតដោយរបៀបណា? ការប្រថុយប្រថានដែលគណនាបានមានចេតនានៅពីក្រោយវា។ អ្នកដឹងថាអ្នកបានហ្វឹកហាត់ខ្លាំងក្លា ហើយ​អ្នកអាចផ្តួលគូប្រកួតរបស់អ្នក។ អ្នកដឹងហេតុផលដែលអ្នកកំពុងធ្វើវា និងលទ្ធផលអ្វីដែលអ្នកកំពុងប្រមាញ់យក។ ការដកពិសោធន៍ដែលច្របូកច្របល់ គឺគ្រាន់តែជាការគប់របស់ផ្សេងៗទៅលើជញ្ជាំងដើម្បីមើលថា​មានអ្វីជាប់ខ្លះឬអត់។  ក្នុងការប្រកួត ការប្រថុយប្រថានដែលបានគណនាគឺជាប្តូរជំហរពីព្រោះអ្នកមើលឃើញចន្លោះប្រហោង។ ភាពច្របូកច្របល់កំពុងវិលគ្រាន់តែដើម្បីបង្វែរតែប៉ុណ្ណោះ។ ការប្រថុយប្រថានដែលត្រឹមត្រូវធ្វើឱ្យអ្នកគ្រោះថ្នាក់ ​ហើយបើមិនត្រឹមត្រូវវានឹងធ្វើឱ្យអ្នកអស់សង្ឈឹម និងរងបរាជ័យ។ ភាពភ័យខ្លាចជាអ្នកកំណត់ថាអ្វីដែលសំខាន់ តើអ្នករៀនក្នុងការមើលភាពភ័យខ្លាចគឺជាធនធានជាជាងឧបសគ្គដោយរបៀបណា? ខ្ញុំឈប់កុហកខ្លូនឯងអំពីភាពភ័យខ្លាច។ គ្រប់គ្នាទទួលអារម្មណ៍ដឹងពីវា ហើយវាជារឿងធម្មតា និងកាន់តែសំខាន់។ ភាព​ខុសគ្នាគឺថាអ្នករត់គេចពីវា ឬក៏ជំនះវា។ ជាអ្នកប្រយុទ្ធម្នាក់ត្រូវដឹងពីអារម្មណ៍ភ័យខ្លាចពីព្រោះភាពភ័យខ្លាចសំលៀងញ្ញាណរបស់អ្នក។​ ​នៅពេលខ្ញុំភ័យខ្លាច ខ្ញុំមានអារម្មណ៍ដូចជាសត្វដែលទ័លច្រកនៅនឹងជ្រុងមួយ ហើយវាធ្វើឱ្យខ្ញុំក្លាយជាអ្នកប្រយុទ្ធដែលកាន់តែខ្លាំងក្លា។ តើមេរៀនអ្វីដែលអ្នកប្រយុទ្ធសម័យទំនើបនេះអាចរៀនសូត្របានពីភាពភ័យខ្លាចរបស់ពួកគេ? ប្រសិនបើអ្វីមួយបន្លាចអ្នក ច្បាស់ណាស់ថាវាជាអ្វីដែលអ្នកត្រូវតែប្រឈមមុខ។ ភាពភ័យខ្លាចគឺដូចជាត្រីវិស័យចឹង​ ​ដែល​វាចង្អុលទៅកាន់ការប្រកួតដែលអ្នកត្រូវតតាំង។  ប្រសិនបើអ្នកមើលរំលងវា អ្នកនឹងនៅតែមនុស្សធម្មតាម្នាក់។ នេះជាប្រយោគដែលខ្ញុំចូលចិត្ត៖ “អភូតហេតុកើតឡើងតែនៅក្រៅតំបន់ស្រណុកសុខស្រួលប៉ុណ្ណោះ”។​ ខ្ញុំតែងតែរំលឹកខ្លួនឯងថាភាព​​អស្ចារ្យត្រូវបានបង្កើតឡើងដោយសម្ពាធ ដែលវាដូចទៅនឹងគ្រាប់ពេជ្រដែរ។ ​ តើអ្នកមានទម្លាប់ឬការអនុវត្តអ្វីមួយដែលជួយអ្នកបំលែងភាពភ័យខ្លាចទៅជាការលើកទឹកចិត្តដែរឬទេ? ពិតណាស់ ខ្ញុំមាន។ ខ្ញុំដកដង្ហើមវែងៗ ខ្ញុំដើរ ខ្ញុំស្រមៃមើល។​ ខ្ញុំជឿជាក់ទៅលើសកម្មភាពសាមញ្ញៗ និងមានប្រយោជន៍​ទាំងអស់នេះ ប៉ុន្តែខ្ញុំមិនជឿលើអបិយជំនឿនោះទេ។ អបិយជំនឿគឺសម្រាប់តែអ្នកប្រយុទ្ធដែលមានស្មារតីខ្សោយដែលពឹងទៅលើសំណាង។ ខ្ញុំជឿជាក់ទៅលើការខិតខំហ្វឹកហាត់ ការរៀបចំខ្លួន ដែលបំលែងទៅជាលទ្ធផលដែលខ្ញុំចង់បាន។ ខ្ញុំមានទម្លាប់មួយដែលខ្ញុំធ្វើច្រើនឆ្នាំមកហើយ ដែលនៅមុនការប្រកួតខ្ញុំតែងតែស្រែកអោយលឺៗខ្លាំងៗតាម​តែខ្ញុំអាចធ្វើបានដូចជាសត្វកំណាចនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ វានឹងដាស់សារធាតុសត្វកំណាចក្នុងខ្លួនរបស់ខ្ញុំ។ វាជាពេលវេលាដ៏រំជួលចិត្តមួយដែលធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក។ សមតុល្យរវាងភាពក្លាហាន និងភាពធ្វេសប្រហែស តើ​ខ្សែបន្ទាត់​រវាង​អ្នកចម្បាំង​ដែល​ប្រថុយប្រថាន​ដើម្បី​គោលបំណង​មួយ និង​អ្នក​ដែល​ធ្វើ​វា​គ្រាន់តែ​ដើម្បី​តែ​ការ​សម្ដែង​ប៉ុណ្ណោះ​នៅឯណា? ភាពខុសគ្នាគឺអាស្រ័យទៅលើចេតនា។ ប្រសិនបើការប្រថុយប្រថានមួយជួយឱ្យអ្នកខិតជិតទៅរកជ័យជំនះ វាគឺជាភាពក្លាហាន​។ ប្រសិនបើអ្នកធ្វើវាដោយសារតែអ្នកចង់បានវីដេអូឡូយៗនៅលើ Instagram វាគឺជាការខ្ចះខ្ចាយ។ ទស្សនិកជនប្រហែលជាមើលមិនឃើញភាពខុសគ្នាទេ ប៉ុន្តែអ្នកប្រយុទ្ធតែងតែមើលដឹង។ តើមានពេលណាខ្លះក្នុងអាជីពរបស់អ្នកដែលអ្នកដឹងថាការប្រថុយប្រថានជាទូទៅមិនសាកសមនឹងតម្លៃរបស់វាដែរឬទេ? ទេ ខ្ញុំមិនចាំទេ។ ខ្ញុំមិនដែលបធិសេធគូប្រជែងដែលសាកសមនោះទេ។ ខ្ញុំមិនខ្វល់ថាពួកគេគួរឱ្យខ្លាចប៉ុណ្ណា ឬមានបទពិសោធន៍ប៉ុណ្ណានោះទេ ខ្ញុំតែងតែត្រៀមខ្លួនរួចស្រេចជានិច្ច។ ខ្ញុំធ្លាប់ប្រកួតជាមួយជើងឯកដែលធ្លាប់ប្រកួត 150 ប្រកួតទាំងដែលខ្ញុំធ្លាប់ប្រកួតត្រឹមតែ 15 ប្រកួតប៉ុណ្ណោះ។ ខ្ញុំប្រកួតមិនត្រឹមតែនៅក្នុងប្រទេសនោះទេ ប៉ុន្តែនៅជុំវិញពិភពលោក។ រាល់ការប្រថុយប្រថានទាំងអស់បានសំលៀងឱ្យខ្ញុំក្លាយជាអ្នកប្រយុទ្ធដូចសព្វថ្ងៃ។ ខ្ញុំមិនចង់កែប្រែសាច់រឿងនៃផ្នែកណាមួយក្នុងដំណើររបស់ខ្ញុំនោះទេ។​ តើអ្នកប្រយុទ្ធអាចរក្សាភាពរំភើបដោយមិនពឹងផ្អែកទៅលើស្នៀតគ្រោះថ្នាក់ដោយរបៀបណា? ដោយភាពស្ទាត់ជំនាញដល់កំពូលនៃមូលដ្ឋានគ្រឹះដែលធ្វើឱ្យបច្ចេកទេសសាមញ្ញៗក៏មើលទៅមានគ្រោះថ្នាក់។ ការបុកក្បាល ឬវាយកែងដ៏ស្អាតមួយ គឺបានផលជាងចលនាផ្សេងៗដែលធ្វើឱ្យអ្នកបើកចំហរទៅទៀត។ ជាអ្នកប្រយុទ្ធម្នាក់មិនត្រូវទ្រឹស្តីទេ តែត្រូវការប្រសិទ្ធភាព។ ប្រពៃណី និងសកលភាវូបនីយកម្ម តើប្រដាល់ Lethwei អាចរក្សាទម្រង់ដើមនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងពាណិជ្ជកម្មដែរឬទេ? វាអាចធ្វើទៅបានប្រសិនបើយើងការពារខ្លឹមសាររបស់វា។ ការវាយបុកក្បាល វាយដៃទទេ ពិធីបែបប្រពៃណី របាំជ័យជំនះ នោះហើយជាអ្វីដែលហៅថាប្រដាល់ Lethwei។​ អ្នកអាចធ្វើទំនើបកម្មផលិតកម្ម ការផ្សាយ និងការធ្វើទីផ្សារ ប៉ុន្តែបើអ្នកដកខ្លឹមសារទាំងនេះចេញ ដួងព្រលឹងរបស់វានឹងត្រូវស្លាប់។ ដូច្នេះហើយទើបខ្ញុំប្តេជ្ញាក្នុងការអភិរក្សប្រពៃណី។​ ​នៅមានតែប្រដាល់ Lethwei តែប៉ុណ្ណោះដែលជាកីឡាអាជីពដែលនៅអនុញ្ញាតឱ្យវាយបុកក្បាល។​ តើក្បួនច្បាប់ ឬទម្រង់ពិធីដែលសម្គាល់អត្តសញ្ញាណពិតនៃប្រដាល់ Lethwei? និយាយដោយស្មោះត្រង់ទៅគឺទាំងពីរ។ ក្បួនច្បាប់គឺមានតែមួយគ្មានពីរ ហើយពិតជាពិសេសអស្ចារ្យ។ ទម្រង់ពិធីក៏សំខាន់ដែរ...

លោកស្រី សួ ស្រីមុី បានដឹកនាំសមាជិកសមាជិកា ចូលរួមកម្មវិធីរត់កម្សាន្ត Olympia Fun Run ( កីឡាដើម្បីសុខភាព និងការថែរក្សាអនាម័យ បរិស្ថានសាធារណៈ )

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី សួ ស្រីមុី...

ព័ត៌មានចុងក្រោយ

ក្រសួងការងារ និងអង្គការ WRAP រួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈការបណ្តុះបណ្តាលជំនាញវាយតម្លៃហានិភ័យ និងអង្កេតគ្រោះថ្នាក់ការងារ

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ WRAP បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ” ចំនួន២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអធិការកិច្ចការងារ នាយកដ្ឋានសុវត្ថិភាព និងសុខភាពការងារ វិទ្យាស្ថានជាតិការងារ លោក Avedis Seferian...
- Advertisement -spot_img