35.9 C
Phnom Penh
Wednesday, June 10, 2026
- Advertisement -spot_img

តើមានក្រុមណាអាចបញ្ឈប់ Vitality បានក្នុងការប្រកួត Intel Extreme Masters Cologne Major 2026?

- Advertisement -spot_img

ក្រុមបារាំង Team Vitality បានឈ្នះពានរង្វាន់ CS2 Major ទាំងពីរលើកក្នុងឆ្នាំ 2025 ហើយពួកគេត្រៀមខ្លួន​រួច​ជា​ស្រេច​​ដើម្បីតាមស្មើកំណត់ត្រារបស់ក្រុមជើងចាស់ Astralis នៅទីក្រុង Cologne ដែលធ្លាប់គ្រងតំណែង​ជើងឯក​បីដង​ជាប់ៗ​គ្នា​​។ នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងទៅមើលថាតើមានក្រុមណាខ្លះ​ដែលអាចប្រជែង​ជាមួយ​ក្រុម​ជើង​ខ្លាំងប្រចាំព្រឹត្តិការណ៍ IEM Cologne Major 2026 នេះបាន។

ព័ត៌មានសំខាន់ៗនៃព្រឹត្តិការណ៍ប្រកួត

ប្រាក់រង្វាន់សរុបសម្រាប់ព្រឹត្តិការណ៍ IEM Cologne Major 2026 គឺមានចំនួន $1,250,000 ហើយ​ការ​ប្រកួត​នឹង​ត្រូវ​បែង​ចែកជាបួនដំណាក់កាល៖

  • ដំណាក់កាលទី 1 (ថ្ងៃទី 2-5 ខែមិថុនា)​
  • ដំណាក់កាលទី 2 (ថ្ងៃទី 6-9 ខែមិថុនា)
  • ដំណាក់កាលទី 3 (ថ្ងៃទី 11-15 ខែមិថុនា)
  • វគ្គជម្រុះ (ថ្ងៃទី 18-21 ខែមិថុនា)

បីដំណាក់កាលដំបូងនឹងត្រូវលេងតាមប្រព័ន្ធ Swiss៖ ក្រុមមួយត្រូវការឈ្នះបីដងដើម្បីឡើងទៅវគ្គបន្ត ហើយបើចាញ់បី​ដង​នឹងត្រូវធ្លាក់។ នៅក្នុងវគ្គជម្រុះ ក្រុមនីមួយៗនឹងត្រូវប្រកួតក្នុងទម្រង់ចាញ់ធ្លាក់ដោយមិនអាច​មានកំហុសបាន​ឡើយ។​ ក្រុមជើងឯក Major នឹងទទួលបានប្រាក់រង្វាន់ $500,000 ខណៈក្រុមជើងឯករងនឹងទទួលបាន $170,000។ ព្រឹត្តិការណ៍​នេះមិនមានការប្រកួតដណ្តើមយកលេខបីទេ ដូច្នេះក្រុមដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​នឹងទទួល​បាន​ $80,000 ក្នុងមួយក្រុម។

ក្រុមចូលរួមទាំង 32 ត្រូវបានជ្រើសរើសដោយផ្អែកលើចំណាត់ថ្នាក់របស់ Valve គិតត្រឹមដើមខែមេសា ហើយត្រូវបាន​បែង​ចែកជាបីដំណាក់កាលទៅតាមចំណាត់ថ្នាក់របស់ពួកគេ។ ដំណាក់កាលទីមួយរួមមានក្រុមដែលមាន​ចំណាត់ថ្នាក់​ទាប​ជាងគេចំនួន 16 ក្រុមដែលនឹងត្រូវប្រកួតប្រជែងដណ្តើមកៅអីចំនួនប្រាំបីសម្រាប់ដំណាក់កាលបន្ទាប់។ នៅទីនោះ ពួកគេ​នឹងត្រូវទៅជួបជាមួយប្រាំបីក្រុមទៀតដែលមានចំណាត់ថ្នាក់ខ្ពស់ជាង ហើយដំណើរការ​នេះនឹងត្រូវ​ធ្វើឡើង​ម្តង​ទៀត។​

ជាទូទៅ ការប្រកួតដ៏ជក់ចិត្តបំផុតនឹងចាប់ផ្តើមនៅក្នុងដំណាក់កាលទីបី នៅពេលដែលក្រុមជើងខ្លាំងទាំង​ប្រាំបី​ចូលរួម​ប្រកួត៖​ Team Vitality, NAVI, Team Falcons, The MongolZ, PARIVISION, Aurora, FURIA និង MOUZ។ ពីរក្រុមក្នុងចំណោមក្រុមខ្លាំងទាំងនេះ គឺ The MongolZ និង Aurora ជាដៃគូសហការរបស់ម៉ាកយីហោអន្តរជាតិ 1xBet។

ក្រុមដែលមានប្រៀបជាងគេ

ពីរខែបានកន្លងផុតទៅគិតចាប់តាំងពីការប្រកាសអញ្ជើញចូលរួម IEM Cologne Major 2026 ដូច្នេះតុល្យភាព​នៃភាព​ខ្លាំង​របស់ក្រុមនីមួយៗមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ពេលនេះ គេសង្កេតឃើញមានក្រុមជើង​ខ្លាំងចំនួនបួនដែលលេច​ធ្លោ​ជា​ង​គេ​ និងមានឱកាសខ្ពស់បំផុតក្នុងការលើកពានជើងឯក៖

  • Team Vitality គឺជាក្រុមដែលមានភាគរយខ្ពស់ជាងគេក្នុងការលើកពាន Major ដោយសារពួកគេ​អាចរក្សា​ទម្រង់​លេងដ៏ល្អឥតខ្ចោះរយៈពេលមួយឆ្នាំកន្លះមកហើយ និងមិនមានសញ្ញាថមថយឡើយ។ ក្រុមរបស់​បារាំង​មួយ​នេះបានចាប់ផ្តើមរដូវកាលថ្មីយ៉ាងខ្លាំងក្លា ដោយបានឈ្នះការប្រកួតធំៗចំនួនប្រាំ។ តារាឆ្នើមប្រចាំក្រុម​គឺ​កីឡាករ ZywOo ដែលជាអ្នកកាន់កាំភ្លើង AWP កំពុងតែបង្ហាញទម្រង់លេងក្នុងកម្រិតដ៏អស្ចារ្យ ហើយមាន​តែ​អព្ភូតហេតុប៉ុណ្ណោះដែលអាចបញ្ឈប់ក្រុមសត្វឃ្មុំមួយនេះមិនឱ្យការពារតំណែងជើងឯករបស់ខ្លួនបាន។
  • NAVI គឺជាក្រុមមួយក្នុងចំណោមក្រុមតិចតួចដែលអាចទប់ទល់ជាមួយភាពខ្លាំងរបស់ Vitality បានយ៉ាង​ពិត​ប្រាកដ។​ គ្រូបង្វឹកដ៏ឆ្នើមបំផុតក្នុងពិភព Counter-Strike សម័យទំនើប លោក B1ad3 បានកសាង​ក្រុម​ដ៏​ខ្លាំង​មួយ​ទៀត ដោយបញ្ចូលកីឡាករឆ្នើមចំណូលថ្មីពីថ្នាលយុវជនគឺ makazze។ ស្របពេលជាមួយគ្នានេះ កីឡាករ​វ័យក្មេងកាន់កាំភ្លើង AWP គឺ w0nderful ទីបំផុតអាចស្វែងរកឃើញភាពជឿជាក់របស់ខ្លួនឡើងវិញ ដោយទទួលបានពានរង្វាន់ MVP ជាលើកដំបូងក្នុងអាជីពរបស់គេកាលពីព្រឹត្តិការណ៍ IEM Atlanta 2026 ថ្មីៗនេះ។
  • Team Falcons គឺជាក្រុមប្រមូលផ្ដុំដោយតារាឆ្នើមៗដូចជា NiKo, m0NESY និង kyousuke ដែលពួក​គេ​ទើប​តែ​បានបង្កើនកម្លាំងក្រុមមុនព្រឹត្តិការណ៍ Major តាមរយៈការនាំយកអ្នកដឹកនាំការលេងដ៏មានបទពិសោធន៍គឺ karrigan ពី FaZe Clan។ កាលពីពេលកន្លងទៅ ក្រុម Falcons បានចាញ់ប្រាំបីដង ក្នុង​ចំណោម​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រចំនួនប្រាំបួន ដោយសារតែខ្វះការគ្រប់គ្រងអារម្មណ៍ និងខ្វះទំនុកចិត្តលើខ្លួនឯង។ ប៉ុន្តែប្រសិនបើ karrigan អាចបញ្ចូលស្មារតីជើងឯកដល់ក្រុមក្នុងរយៈពេលខ្លីនេះបាន ពួកគេពិតជាអាចដណ្ដើមបានពានរង្វាន់ Major លើកដំបូងរបស់ពួកគេហើយ។
  • Team Spirit គឺជាក្រុមតែមួយគត់ក្នុងចំណោមក្រុមខ្លាំងទាំងបួន ដែលនឹងត្រូវចាប់ផ្តើមប្រកួត Major ពី​ដំណាក់​​កាលទីពីរទៅ។ បន្ទាប់ពីការចាកចេញរបស់ប្រធានក្រុម chopper និងការផ្លាស់ប្តូរសមាជិកផ្សេងទៀត ពួក​គេ​បានធ្លាក់ទម្រង់លេងយ៉ាងច្បាស់។ ទោះជាយ៉ាងណាក៏ដោយ កីឡាកររបស់ពួកគេទើបតែបានស្រោច​ស្រង់​ទម្រង់លេងល្អឡើងវិញថ្មីៗនេះ ដោយបានឈ្នះពានរង្វាន់ PGL Astana 2026។ កីឡាករ Danil “donk” Kryshkovets ពិតជាគួរឱ្យចាប់អារម្មណ៍ជាពិសេស – កីឡាករឆ្នើមបំផុតរបស់ក្រុមនាគរូបនេះកំពុង​បង្ហាញ​ទម្រង់​លេងក្នុងកម្រិតមួយសក្តិសមនឹងការឈ្នះពាន Major តែម្តង។

បញ្ជីឈ្មោះក្រុមបេក្ខភាពដណ្តើមពាន IEM Cologne Major 2026 ក៏មានវត្តមានក្រុម The MongolZ, Aurora, FURIA, MOUZ, PARIVISION និង FUT Esports ផងដែរ។ ឱកាសរបស់ពួកគេក្នុងការឡើងទៅវគ្គជម្រុះគឺខ្ពស់ ប៉ុន្តែ​ពួក​គេអាចក្លាយជាជើងឯកបានលុះត្រាតែមានក្រុមណាមួយក្នុងចំណោមក្រុមខ្លាំងទាំងបួន​​ធ្លាក់​នៅ​វគ្គ​ដំបូង​ៗ​។​​តាមដានការប្រកួតព្រឹត្តិការណ៍ IEM Cologne Major 2026 នៅលើវេទិកា 1xBet ដែលមាន​ផ្តល់​ជូន​ស្ថិតិ​ប្រកួត​ពេញ​លេញ​ ការផ្សាយបន្តផ្ទាល់ និងប្រូម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់ប្រចាំព្រឹត្តិការណ៍នេះ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img