ចាប់ពីថ្ងៃទី 6 ខែកក្កដា ដល់ថ្ងៃទី 23 ខែសីហា ទីក្រុងប៉ារីសនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជាស៊េរីដែលមានប្រាក់រង្វាន់សរុបរហូតដល់ទៅ $75 លានដុល្លារ ដើម្បីស្វែងរកក្រុមអ៊ីស្ពតដែលខ្លាំងជាងគេបំផុតនៅលើពិភពលោក។ ព្រឹត្តិការណ៍ Esports World Cup នេះ នឹងមានការប្រកួតជើងឯកលើវិញ្ញាសាអ៊ីស្ពតចំនួន 24 រួមទាំងការប្រកួតអុកផងដែរ។ ក្រុមសរុបចំនួន 40 មកពីទ្វីបអឺរ៉ុប អាស៊ី មជ្ឈិមបូព៌ា អាមេរិកខាងត្បូង និងអាមេរិកខាងជើងនឹងត្រូវប្រជែងគ្នាដណ្តើមយកជើងឯកនេះ។ នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងបានចងក្រងបញ្ជីឈ្មោះបេក្ខភាពក្រុមជើងខ្លាំងដែលលេចធ្លោជាងគេបំផុត។
ក្រុម Team Falcons
ក្រុមជើងខ្លាំងមកពីប្រទេសអារ៉ាប៊ីសាអូឌីតមួយនេះ បានឈ្នះជើងឯក Esports World Cups ចំនួនពីរលើកចុងក្រោយរួចមកហើយ ហើយនៅតែមានឱកាសខ្ពស់ក្នុងការក្រសោបយកពានរង្វាន់ជាលើកទីបីជាប់ៗគ្នា។ ក្រុម Falcons ទទួលបានកៅអីឆ្លងចូលទៅលេងក្នុងព្រឹត្តិការណ៍ Esports World Cup ច្រើនជាងក្រុមណាៗទាំងអស់ដោយបង្ហាញខ្លួន 21 លើករួចមកហើយ។ បន្ទាប់ពីបានចុះកិច្ចសន្យាយកកីឡាករ Finn “karrigan” Andersen មក សមាជិកក្រុម Counter-Strike 2 របស់ពួកគេបានឈ្នះជើងឯក Cologne Major ដោយបានលត់ក្រុម Team Vitality និង Team Spirit យ៉ាងចាស់ដៃ។ ពួកគេថែមទាំងបានឡើងទៅឈរនៅកំពូលតារាងចំណាត់ថ្នាក់របស់ Valve ទៀតផង។
ក្រុម Team Falcons គឺជាទ្រនំរបស់ Anders “Vejrgang” Vejrgang ដែលជាកីឡាករអ៊ីស្ពត EA FC 26 ដ៏ល្អបំផុត។ គេបានឈ្នះពានរង្វាន់ eChampions League ឆ្នាំ 2026 និងជាបេក្ខភាពដែលគេរំពឹងខ្ពស់បំផុតថានឹងទទួលបានជ័យជម្នះនៅទីក្រុងប៉ារីស។ ស្ថាប័នអ៊ីស្ពតរបស់អារ៉ាប៊ីសាអូឌីតមួយនេះ ក៏ឈរនៅចំណាត់ថ្នាក់កំពូលទាំង 10 របស់ពិភពលោកលើហ្គេម Dota 2 និងកំពូលទាំង 15 លើហ្គេម PUBG និង Overwatch ផងដែរ។
ក្រុម Team Falcons តែងតែអាចបង្កើតការភ្ញាក់ផ្អើល តាមរយៈការទិញដូរក្រុមកីឡាករលំដាប់ខ្ពស់ៗ នៅក្នុងវិញ្ញាសាប្រកួតទាំងអស់។ ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍ Esports World Cup លើកមុន ពួកគេដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធលើវិញ្ញាសាអុក តាមរយៈការចាប់ដៃគូជាមួយកំពូលកីឡាករលំដាប់ Grandmasters គឺ Alireza Firouzja និង Hikaru Nakamura។

ក្រុម Team Vitality
ក្រុម Team Vitality បានបញ្ចប់ដោយទទួលបានចំណាត់ថ្នាក់ទីបីក្នុងតារាងពិន្ទុសរុបនៃព្រឹត្តិការណ៍ Esports World Cup ឆ្នាំ 2025 ហើយពួកគេអាចនឹងបោះជំហានទៅមុខកាន់តែខ្លាំងនៅឆ្នាំនេះ។ ពួកគេបានឆ្លងចូលទៅលេងក្នុងការប្រកួតចំនួន 19 សម្រាប់ព្រឹត្តិការណ៍ខាងមុខនេះដែលច្រើនជាងក្រុមណាៗទាំងអស់ លើកលែងតែក្រុម Team Falcons មួយប៉ុណ្ណោះ។ ទោះបីជាជួបបរាជ័យនៅទីក្រុង Cologne ក៏ដោយ ក៏ក្រុម Team Vitality នៅតែមានសមាជិកក្រុម Counter-Strike 2 ដ៏រឹងមាំបំផុត ព្រមទាំងមានសមាជិកដ៏ឆ្នើមៗសម្រាប់ហ្គេម Rocket League និងហ្គេមអ៊ីស្ពតលើទូរសព្ទជាច្រើនទៀតផងដែរ។
កាលពីរដូវកាលមុន ពួកគេបានឈ្នះមេដាយប្រាក់នៅក្នុងហ្គេម EA FC 25 និងមេដាយសំរឹទ្ធលើហ្គេម Rennsport ព្រមទាំង Free Fire។ ឆ្នាំនេះ ព្រឹត្តិការណ៍ Esports World Cup នឹងប្រារព្ធធ្វើឡើងនៅទីក្រុងប៉ារីសជាលើកដំបូង ហើយការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីអ្នកគាំទ្រក្នុងស្រុក អាចជួយរុញច្រានស្ថាប័នកីឡារបស់បារាំងមួយនេះឱ្យឈានដល់កម្រិតកំពូលថ្មីមួយទៀតជាក់ជាមិនខាន។
ក្រុម Team Liquid
ក្រុម Team Liquid តែងតែបង្កើតស្តង់ដារដ៏ល្អឯកសម្រាប់ការប្រកួតលើវិញ្ញាសាហ្គេមចម្រុះជាច្រើននៅក្នុងវិស័យអ៊ីស្ពត ហើយវាបានជួយឱ្យពួកគេបញ្ចប់ក្នុងនាមជាក្រុមជើងឯករងកាលពីឆ្នាំមុន។ ពួកគេទទួលបានកៅអីឆ្លងចូលទៅលេងក្នុងការប្រកួតត្រឹមតែប្រាំបីប៉ុណ្ណោះនៅក្នុងព្រឹត្តិការណ៍ Esports World Cup ឆ្នាំ 2026 និងឈរនៅចំណាត់ថ្នាក់ទី 11 ក្នុងចំណោមស្ថាប័នកីឡាទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែមានឱកាសខ្ពស់បំផុតក្នុងការដណ្តើមយកស្ទើរតែគ្រប់ពានរង្វាន់។
កាលពីឆ្នាំមុន ម្ចាស់ជើងឯកពិភពលោក Magnus Carlsen បានប្រកួតតំណាងឱ្យក្រុម Team Liquid លើវិញ្ញាសាអុក។ ចំណែកកីឡាករ Manuel “ManuBachoore” Bachoore និង Levi “Levi de Weerd” de Weerd បានជួយឱ្យក្រុមបង្ហាញទម្រង់លេងយ៉ាងលេចធ្លោដាច់គេក្នុងហ្គេម EA FC 25 ដោយដណ្តើមបានចំណាត់ថ្នាក់លេខ 1 និងលេខ 3។ លើសពីនេះ ក្រុមរហស្សនាម The Stallions មួយនេះ ក៏ជាប់ឈ្មោះក្នុងចំណោមក្រុម Dota 2 កំពូលទាំង 10 ប្រចាំពិភពលោកផងដែរ។
ក្រុម AG.AL
ស្ថាប័នអ៊ីស្ពតប្រចាំទ្វីបអាស៊ី ក៏ស្ថិតក្នុងចំណោមបេក្ខភាពជើងខ្លាំងដែលគេរំពឹងថានឹងអាចឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍ Esports World Cup ឆ្នាំ 2026 នេះផងដែរ។ ស្ថាប័នរបស់ប្រទេសចិនមួយនេះ បានឆ្លងចូលទៅលេងក្នុងការប្រកួតចំនួន 16 និងមានឱកាសដ៏ល្អឥតខ្ចោះក្នុងការដណ្តើមជ័យជម្នះលើហ្គេម Honor of Kings, League of Legends និងហ្គេមលើទូរស័ព្ទជាច្រើនទៀត។ កាលពីឆ្នាំមុន ក្រុម AG.AL បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទីប្រាំមួយ។ ឆ្នាំនេះ ជាមួយនឹងក្រុមដែលត្រូវប្រកួតប្រជែងលើវិញ្ញាសាហ្គេមជាច្រើន ស្ថាប័នមួយនេះអាចនឹងចូលរួមប្រជែងយ៉ាងស្វិតស្វាញដណ្តើមយកតំណែងជើងឯកជាក់ជាមិនខាន។
ក្រុម Gen.G
ស្ថាប័នអ៊ីស្ពតរបស់កូរ៉េខាងត្បូងមួយនេះ មានភាពលេចធ្លោយ៉ាងខ្លាំងតាមរយៈការរៀបចំក្រុមប្រកួតបានយ៉ាងមានតុល្យភាព លើវិញ្ញាសាហ្គេមចម្រុះជាច្រើន។ ពួកគេប្រហែលជាគ្មានតារាឆ្នើមល្បីៗប្រចាំក្រុម ដូចជា Mathieu “ZywOo” Herbaut របស់ Team Vitality, Michał “Nisha” Jankowski របស់ Team Liquid ឬ Anders “Vejrgang” Vejrgang និង Ilya “m0NESY” Osipov របស់ Team Falcons នោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេតែងតែអាចប្រមូលពិន្ទុបានយ៉ាងទៀងទាត់លើវិញ្ញាសាជាច្រើន។ កាលពីឆ្នាំមុន ក្រុម Gen.G ឈរនៅចំណាត់ថ្នាក់ទី 7 ក្នុងតារាងពិន្ទុសរុប។ ដោយឡែកសម្រាប់ឆ្នាំនេះ តាមរយៈភាពខ្លាំងដាច់គេលើហ្គេម League of Legends បូករួមនឹងទម្រង់លេងដ៏រឹងមាំរបស់ក្រុម PUBG និង Valorant ស្ថាប័នរបស់កូរ៉េខាងត្បូងមួយនេះ ពិតជាមានឱកាសពេញទីក្នុងការប្រជែងយកពានរង្វាន់ជើងឯកជាក់ជាមិនខាន។ តាមដានព្រឹត្តិការណ៍អ៊ីស្ពតដ៏កក្រើក និងធំបំផុតប្រចាំរដូវក្តៅនេះជាមួយ 1xBet!
ដោយគិរីដងរែក




