35.3 C
Phnom Penh
Monday, April 20, 2026
- Advertisement -spot_img

កំពូលកីឡាករអ៊ីស្ពតដែលគួរតាមដានក្នុងព្រឹត្តិការណ៍ LCP 2026

- Advertisement -spot_img

ក្រុម CTBC Flying Oyster បានឈ្នះពានរង្វាន់ LCP កាលពីឆ្នាំមុនប្រកបដោយភាពស្ទាត់ជំនាញ ដោយបានយក​ឈ្នះ​ទាំង​ 3 វគ្គ និងទទួលបានតំណែងជាក្រុមឆ្នើមប្រចាំឆ្នាំយ៉ាងស័ក្តិសមបំផុត។ ដូច្នេះ តើកីឡាករ​រូប​ណាខ្លះដែល​អ្នកគួរ​តាម​ដាន​ឱ្យជាប់ក្នុងរដូវកាលថ្មីនៃ League of Legends Championship Pacific (LCP) នេះ? តស់មក​ស្វែង​យល់​ទាំង​អស់​គ្នា​នៅក្នុងការវាយតម្លៃពី 1xBet នេះ។

បន្ទាប់ពីបញ្ចប់រដូវកាលមុន កីឡាករវ័យ 18 ឆ្នាំ Tsai “hongQ” Ming-hong របស់ក្រុម CTBC Flying Oyster បាន​ប្រមូល​ពានរង្វាន់ជាច្រើន រួមមានកីឡាករចំណូលថ្មីឆ្នើម កីឡាករឆ្នើមប្រចាំឆ្នាំ និង MVP វគ្គផ្តាច់ព្រ័ត្រ។ ទោះជា​យ៉ាង​ណា​ក៏ដោយ ក្នុងអំឡុងពេលសម្រាកប្រចាំរដូវកាល កីឡាករឆ្នើមៗរបស់ CTBC Flying Oyster គឺ hong Q ដែល​ជា​អ្នក​លេង​ផ្លូវកណ្តាល និង Jun Jia ដែលជាអ្នកលេងសម្លាប់បិសាចនៅក្នុងព្រៃ បានសម្រេចចិត្ត​បន្តអាជីពរបស់ពួកគេ​នៅ​លីគ​ LPL របស់ប្រទេសចិន តាមរយៈការចូលរួមជាមួយក្រុម JD Gaming។ ចំណែកកីឡាករជំនួយ គឺ Kaiwing ក៏បាន​ចាក​​ចេញ​​ទៅចូលរួមជាមួយក្រុម Keyd Stars នៅក្នុងលីគ CBLOL របស់ប្រទេសប្រេស៊ីលផងដែរ។ ការ​ចាក​ចេញ​របស់​​សមាជិកសំខាន់ៗទាំង 3 រូបនេះបានជះឥទ្ធិពលដល់ទម្រង់លេងរបស់ក្រុម ដោយនៅក្នុងការប្រកួត LCP 2026 វគ្គទី 1 ពួក​គេ​បញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ 5-6 ប៉ុណ្ណោះ។

ក្រុមខ្លាំង PSG Talon ក៏បានចាកចេញពីលីគនេះដែរ ដោយមានក្រុមចំណូលថ្មី Ground Zero Gaming មក​ជំនួស​វិញ។ ជាលទ្ធផល តុល្យភាពកម្លាំងនៅក្នុង LCP បានផ្លាស់ប្តូរដែលផ្តល់​ឱកាស​ឱ្យកីឡាករ​ថ្មីៗ​បង្ហាញ​ខ្លួន​ជា​តារា​ឆ្នើម​ក្នុង​រដូវកាលខាងមុខនេះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកំពូលកីឡាករអ៊ីស្ពតទាំងប្រាំរូបដែលមានឱកាសខ្ពស់បំផុតក្នុងការជាប់ឈ្មោះជាក្រុមតារាឆ្នើម​នៃលីគនេះនៅចុងឆ្នាំ 2026។

  1. Trần “Dire” Duy Đức (ក្រុម Secret Whales)

កីឡាករឆ្នើមលេងផ្លូវកណ្តាលរបស់ក្រុម Secret Whales រូបនេះគឺជាកត្តាសំខាន់ដែលនាំ​ឱ្យក្រុម​ទទួល​បាន​ជោគជ័យ​ក្នុង​វគ្គទីមួយ។ Dire បានគ្រប់គ្រងការប្រកួតទាំងនៅផ្លូវកណ្តាល និងការប្រយុទ្ធជាក្រុម​បានយ៉ាងជឿជាក់​ពេញមួយ​រដូវ​កាល។ ក្នុងការប្រកួតវគ្គជម្រុះដ៏សំខាន់បំផុតពីរទល់នឹងក្រុម Deep Cross Gaming កីឡាករ Dire បានក្លាយជា​កីឡាករ​ល្អបំផុត ដោយទទួលបានពានរង្វាន់ MVP ចំនួនពីរ។

បូករួមទាំងពានរង្វាន់ MVP ពីរបីទៀតពីរដូវកាលធម្មតា អ្នកលេងផ្លូវកណ្តាលរបស់ក្រុម Secret Whales រូបនេះ​ទទួល​បាន​រង្វាន់បុគ្គលសរុបចំនួន 4 និងជាអ្នកកាន់កំណត់ត្រាតែម្នាក់គត់ដែលទទួលបានពាន MVP ច្រើនជាងគេនៅក្នុង LCP 2026 វគ្គទី 1។ គេនឹងចូលមកកាន់វគ្គទីពីរនៃលីគប៉ាស៊ីហ្វិកនេះក្នុងនាមជាតារាឆ្នើមបំផុត។

  1. Kuo “Hong Suo” Bei-yi (ក្រុម Deep Cross Gaming)

កាលពីឆ្នាំមុន ក្រុម Deep Cross Gaming បានគ្រប់គ្រងការប្រកួត Pacific Championship Series ដោយឈ្នះទាំង 3​ វគ្គ​ និងបានឡើងទៅកាន់កម្រិតខ្ពស់ជាងមុនតាមរយៈការប្រកួតជម្រុះ LCP 2026 Promotion។ កីឡាករ​ដែល​ល្អ​បំផុត​​ក្នុងការប្រកួតវគ្គជម្រុះដែលឡើងមកលីគ LCP គឺកីឡាករ Hong Suo ដែលជាអ្នកលេងផ្លូវកណ្តាលរបស់ក្រុម ដោយ​​គេបានបង្ហាញសមត្ថភាពលើសលប់លើគូប្រជែងមកពីក្រុម Chiefs Esports។

ក្នុងនាមជាក្រុមចំណូលថ្មីក្នុង LCP 2026 វគ្គទី 1 នេះ ពួកគេបានចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងរដូវកាលធម្មតា ហើយ​ថែមទាំងបានយកឈ្នះក្រុមម្ចាស់ជើងឯក Secret Whales ទៀតផង។ កម្លាំងជម្រុញដ៏សំខាន់របស់ក្រុមគឺ Hong​ Suo ដែលតែងតែជួយក្រុមឱ្យឆ្លងផុតការប្រកួតដ៏លំបាកៗ និងទទួលបាន MVP ចំនួនពីរ។ កីឡាករវ័យ 23 ឆ្នាំរូប​នេះ​មាន​សមត្ថភាពពេញលេញក្នុងការបង្ហាញខ្លួនឱ្យកាន់តែអស្ចារ្យសម្រាប់វគ្គទាំងពីរដែលនៅសល់។

  1. Hoàng “Eddie” Công Nghĩa (ក្រុម Secret Whales)

កីឡាករលេងផ្លូវក្រោមឈ្មោះថា Eddie បានចំណាយពេល 4 ឆ្នាំលេងឱ្យ Team Secret ដែល​ក្រោយ​មក​បាន​ច្របាច់​បញ្ចូល​គ្នាជាមួយ Team Whales ក្លាយជា Secret Whales។ ក្នុងនាម​ជា​កីឡាករ​ដែល​មាន​បទ​ពិសោធន៍​ប្រកួត​ជោគ​ជាំ​ គេគឺជាម្នាក់ក្នុងចំណោមអ្នក Carry ដ៏ល្អបំផុតនៅក្នុងលីគ ដោយជាប់ចំណាត់ថ្នាក់លេខ 2 ក្នុងកម្រិត KDA (6.27) និង​លេខ 1 ក្នុងកម្រិតរកមាស (GPM) 556។ គេក៏ជាសមាជិកប្រចាំនៃក្រុមតារាឆ្នើមរបស់ LCP ផងដែរ។ ភាពរឹងមាំ និង​ស្ថិរភាពរបស់គេនៅក្នុងវគ្គជម្រុះ គឺជាកត្តាសំខាន់សម្រាប់ភាពជោគជ័យរបស់ Secret Whales ក្នុងវគ្គទី 1 ដែល​ធ្វើ​ឱ្យ​​គេក្លាយជាកីឡាករដែលត្រូវតាមដានបំផុតក្នុងវគ្គទី 2 បន្តទៀត។

  1. Trần “Artemis” Quốc Hưng (ក្រុម GAM Esports)

ក្រុម GAM Esports បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ត្រឹមលេខ 5-6 ក្នុង LCP 2026 វគ្គទី 1 ប៉ុន្តែវា​មិនមែន​ជា​កំហុស​របស់​កីឡាករផ្លូវក្រោមឈ្មោះ Artemis នោះទេ។ ពេញមួយវគ្គនេះ គេបានបង្ហាញសមត្ថភាពបុគ្គលយ៉ាងខ្លាំងក្លា និង​គួរ​ឱ្យ​ចាប់​អារម្មណ៍បំផុតក្នុងលីគដោយសម្រេចបានអត្រាសម្លាប់កូនចៅបានល្អបំផុតគឺ 10.6 CS ក្នុងមួយនាទី។

លើសពីនេះទៅទៀត កីឡាកររូបនេះសម្លាប់បានប្រាំនាក់តែម្នាក់ឯងរហូតដល់បីដងក្នុងវគ្គតែមួយ ហើយអ្វីដែល​កាន់​តែ​អស្ចារ្យ​នោះ គឺធ្វើបានក្នុងមួយប្រកួតតែម្តង ពេលប៉ះជាមួយក្រុម DetonatioN FocusMe។ នេះពិត​ជា​គួរ​ឱ្យ​ចង់​ទស្សនា​ខ្លាំង​ណាស់!

  1. Chiu “Doggo” Tzu-chuan (ក្រុម CTBC Flying Oyster)

កីឡាករផ្លូវក្រោមឈ្មោះ Doggo និងអ្នកលេងផ្លូវលើឈ្មោះ Rest គឺជាសមាជិក​តែពីររូប​គត់​ដែល​នៅ​សល់​ពី​ក្រុម​ជើង​ឯក​កាល​ពីឆ្នាំមុនរបស់ CTBC Flying Oyster។ ខណៈពេលដែល Rest មិនទាន់មានអ្វីលេចធ្លោក្នុងវគ្គទី 1 ប៉ុន្តែ Doggo នៅតែបន្តបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ទោះស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។

កាលពីឆ្នាំមុន រូបគេបានជួយក្រុមឱ្យយកឈ្នះលើក្រុមជើងខ្លាំងលំដាប់ពិភពលោក T1 នៅក្នុងព្រឹត្តិការណ៍​ជើងឯក​ពិភព​លោក​ឆ្នាំ 2025។ នៅក្នុងរដូវកាលថ្មីនេះ Doggo ទទួលបានចំណាត់ថ្នាក់ទីពីរក្នុងការរកមាស (GPM 525) ចំណាត់​ថ្នាក់​ទី​បួនចំពោះការបង្កការខូចខាតទៅលើសត្រូវ (DPM 843) និងចំណាត់ថ្នាក់ទីបួនក្នុងការសម្លាប់កូនចៅក្នុងមួយនាទី (CSPM 10.0)។

អ្នកជំនាញអ៊ីស្ពតរបស់ 1xBet សូមរំលឹកថា LCP 2026 វគ្គទី 2 បានចាប់ផ្តើមហើយតាំងពីថ្ងៃទី 4 ខែមេសា នឹងបន្តរហូតដល់ថ្ងៃទី 7 ខែមិថុនា ខណៈដែលអ្នកគាំទ្រ​អាចចូលរួមលើកទឹកចិត្តក្រុមដែលខ្លួនស្រឡាញ់បានដោយ​ផ្ទាល់​នៅ​លើគេហទំព័រ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img