34.1 C
Phnom Penh
Tuesday, May 26, 2026
- Advertisement -spot_img

តើក្រុម Tundra, Falcons ឬ Spirit នឹងក្លាយជាជើងឯកក្នុងការប្រកួតអ៊ីស្ពត BLAST Slam VII

- Advertisement -spot_img

នៅចុងខែឧសភានេះ ការប្រកួត Dota 2 អន្តរជាតិដ៏ធំមួយដែលមានប្រាក់រង្វាន់ $1,000,000 នឹងចាប់ផ្តើមនៅទីក្រុង Copenhagen។​ តើ Team Liquid អាចការពារតំណែងជើងឯករបស់ពួកគេបានដែរឬទេ ឬមួយក៏ម្ចាស់ជើងឯកបួនសម័យកាល Tundra Esports នឹងវិលត្រឡប់មកកាន់ការប្រកួតវិញ? តើ Team Falcons នឹងអាចឈ្នះ​ជើងឯក​ដំបូង​របស់​ពួកគេ​ក្នុង​រដូវកាល​នេះ​បាន​ឬទេ? ទាំងអស់នេះ និងព័ត៌មានជាច្រើនទៀត មាននៅក្នុងបទវិភាគរបស់ 1xBet របស់យើង។

ការអញ្ជើញ និងការប្រកួតជម្រុះ

សម្រាប់ការប្រកួត BLAST Slam VII នឹងមានក្រុមចំនួន 12 ចូលរួម។ ក្រុមចំនួនប្រាំបី​ក្នុង​ចំណោម​ក្រុម​ទាំង​នេះ​ទទួល​បាន​ការ​អញ្ជើញ​ដោយផ្ទាល់៖

  • Team Liquid
  • BetBoom Team
  • Tundra Esports
  • Team Falcons
  • Team Spirit
  • Team Yandex
  • OG
  • HEROIC

ក្រុមចំនួនបួនដែលនៅសល់បានឆ្លងផុតការប្រកួតជម្រុះតាមតំបន់៖

  • Aurora Gaming (អឺរ៉ុប)
  • PARIVISION (អឺរ៉ុប)
  • Xtreme Gaming (ចិន)
  • GLYPH (អាស៊ីអាគ្នេយ៍)

NAVI ដែលជាជើងឯករងនៃការប្រកួត BLAST Slam VI មិនអាចឆ្លងផុតការប្រកួតជម្រុះនៅអឺរ៉ុបបានទេ។ ភាពភ្ញាក់ផ្អើល​ដ៏​ធំ​បំផុត​នៅ​ក្នុងការប្រកួតជម្រុះតំបន់អាស៊ីអាគ្នេយ៍ គឺក្រុម GLYPH ដែលជាក្រុមទើបបង្កើតឡើងក្នុងខែមេសាឆ្នាំនេះ និងជាក្រុម​ចម្រុះ​ក្នុង​តំបន់​ជាក់ស្តែងរួមមាន៖ កីឡាករឡាវ JaCkky, កីឡាករចិន Emo, កីឡាករម៉ាឡេស៊ី zeal, កីឡាករឥណ្ឌូណេស៊ី Jhocam និង​កីឡាករ​ម៉ុងហ្គោលី NARMAN។ ក្រុមចំណូលថ្មីមួយនេះអាចយកឈ្នះលើក្រុមល្បីៗជាច្រើន ដូចជា Execration, Team Nemesis និង REKONIX ដែលធ្វើឱ្យពួកគេទទួលបានការបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតអន្តរជាតិដ៏ធំនេះ។

ទម្រង់នៃការប្រកួត

អ្នករៀបចំកម្មវិធីប្រកួត BLAST Slam VII បានស្នើទម្រង់ប្រកួតបែបកូនកាត់សម្រាប់ការប្រកួតនេះ។ ការប្រកួតសប្តាហ៍​ទីមួយ​នឹង​ត្រូវ​លេង​តាមអនឡាញ។ ចាប់ពីថ្ងៃទី 26 ដល់ថ្ងៃទី 29 ខែឧសភា គ្រប់ក្រុមទាំងអស់នឹងត្រូវប្រកួតទម្រង់ Bo1 ចំនួន​មួយ​ប្រកួត​ជា​មួយ​គូ​ប្រកួត​នីមួយៗ។ បន្ទាប់ពីនោះ ក្រុមនាំមុខទាំងបួននឹងឈានទៅវគ្គជម្រុះ ចំណែកក្រុមបាតតារាងចំនួនពីរនឹងត្រូវហាលអាវ ហើយ​ក្រុម​ចំណាត់​ថ្នាក់លេខ 5 ដល់លេខ 10 នឹងត្រូវលេងក្នុងវគ្គប្រកួតជម្រុះឱកាសចុងក្រោយនៅថ្ងៃទី 30 ខែឧសភា ដែលនៅទីនោះ កៅអី​វគ្គ​ជម្រុះ​ចំនួនពីរចុងក្រោយនឹងត្រូវបានសម្រេច។

វគ្គជម្រុះនៃការប្រកួត BLAST Slam VII នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 4 ដល់ថ្ងៃទី 7 ខែមិថុនា ក្នុងទម្រង់ប្រកួតផ្ទាល់នៅលើឆាកធំក្នុង BLAST Studio នាទីក្រុង Copenhagen។ នេះគឺជាកន្លែងដែលក្រុមឆ្នើមទាំងប្រាំមួយនឹងប្រជែងគ្នាដណ្តើមតំណែងជើងឯក​រដូវ​កាល​​ទី​ប្រាំពីរនៃព្រឹត្តិការណ៍ស៊េរី Dota 2 នេះ។

ក្រុមដែលត្រូវគេរំពឹងខ្ពស់ជាងគេ

បេក្ខភាពដែលមានឱកាសខ្ពស់បំផុតក្នុងការឈ្នះពានរង្វាន់ BLAST Slam VII មានដូចខាងក្រោម៖

  • Tundra Esports – បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងចំណាត់ថ្នាក់ EPT ដែលជាម្ចាស់ជើងឯកថ្មីៗនៃព្រឹត្តិការណ៍ DreamLeague Season 28 និង ESL One Birmingham 2026 ព្រមទាំងជាម្ចាស់ជើងឯក BLAST Slam 4 សម័យកាល ត្រូវបានគេចាត់ទុកយ៉ាងស័ក្តិសមថាជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់គូប្រជែងទាំងអស់។
  • Team Falcons – បានបង្ហាញទម្រង់លេងយ៉ាងល្អប្រសើរនៅក្នុងព្រឹត្តិការណ៍ DreamLeague Season 29 ដែលបង្ហាញថាក្រុមនេះកំពុងស្ថិតក្នុងទម្រង់លេងកំពូល និងមានឱកាសខ្ពស់ក្នុងការឈ្នះពានរង្វាន់នៅក្នុងការប្រកួត BLAST។
  • Team Spirit – ការផ្លាស់ប្តូរថ្មីៗនេះដោយជំនួស “panto” ជាមួយនឹង “not me” រួមទាំងការរំកិល “rue” ទៅកាន់ទីតាំងទីប្រាំបាននាំមកនូវថាមពលថ្មីដល់ការលេងរបស់ក្រុម ហើយពេលនេះ ក្រុមនាគរាជ​មួយនេះមាន​សមត្ថភាព​អាច​ឈ្នះជើងឯកដំបូងរបស់ពួកគេប្រចាំរដូវកាលនេះ។
  • Team Liquid – ក្នុងរដូវកាលនេះ ម្ចាស់ជើងឯកការពារតំណែងរបស់ BLAST Slam VI បានបង្ហាញពីទម្រង់លេងថេរ ដោយ​មិនមានការឡើងចុះខ្លាំងពេកនោះទេ។ វិធីសាស្ត្រលេងបែបប្រយ័ត្នប្រយែងនេះ អាចជាអ្វីដែលជួយ​ពួក​គេ​ដណ្តើម​យក​ជើងឯក។
  • Aurora Gaming – ជាក្រុមដែលមានអ្នកឧបត្ថម្ភធំជាម៉ាកយីហោអន្តរជាតិ 1xBet ដែលបានឡើងដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ចំនួន​ពីរ​ដងក្នុងឆ្នាំ 2026 ហើយបើមើលលើគ្រប់ផ្នែកទាំងអស់ ពួកគេសមនឹងទទួល​បាន​តំណែង​ជើង​ឯក​ជា​លើក​ដំបូង​របស់​ពួក​គេ។​

សូមគាំទ្រក្រុមដែលអ្នកពេញចិត្តនៅក្នុងការប្រកួត BLAST Slam VII!

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img