សហរដ្ឋអាមេរិក នឹងកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ទៅកាន់អឺរ៉ុបចំនួន ១៥ ម៉ឺនតោនក្នុងខែកក្កដាបន្ទាប់ពីឧបទ្ទវហេតុនៅរោងចក្រ Freeport LNG ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់។
ក្រសួងថាមពលអាមេរិកបាននិយាយថា ការបិទរោងចក្រនេះ នឹងកាត់បន្ថយ សមត្ថភាព នាំចេញ LNG របស់ប្រទេសប្រហែល ២ ពាន់លាន ហ្វីតគូបក្នុងមួយថ្ងៃ ឬប្រហែល ១៧% នៃ សមត្ថភាពសរុប។ ក្រសួង បាន បន្ទាប ការព្យាករណ៍ ការនាំចេញរបស់ខ្លួន សម្រាប់ ឆមាស ទីពីរ នៃឆ្នាំនេះ មកត្រឹ មជាមធ្យម ១០.៥ពាន់លានហ្វីតគូបក្នុងមួយថ្ងៃ ពោលគឺថយចុះ ១៤% បើធៀបនឹងការព្យាករណ៍ ខែមិថុនា។ “
សរុបមក នៅឆមាសទីមួយនៃឆ្នាំ ២០២២ ឧស្ម័ន LNG ៦៥លានតោន ត្រូវបានបញ្ជូនទៅអឺរ៉ុប ដែល ក្នុង នោះ ៩ លានតោន នៅក្នុងខែមិថុនា។ ការថយចុះមួយចំនួន – ក្នុង ១៥ ម៉ឺនតោន – អាច ត្រូវបានគេរំពឹងទុកនៅក្នុងខែកក្កដាដោយសារតែការបោះបង់ចោលរោងចក្រ Freeport ។
ដោយឡែកអ្នកជំនាញថាមពលនៅ ក្រុមហ៊ុន រុស្ស៊ី Vygon Consulting លោក Ivan Timonin បានប្រាប់ Sputnik កាលពីថ្ងៃសៅរ៍ ថា Freeport LNG ជាប្រតិបត្តិករ នៃរោងចក្រ LNG ដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក បានប្រកាសថានឹងបិទបន្ទាប់ពី អគ្គីភ័យបានកើតឡើងនៅថ្ងៃទី ៨ ខែ មិថុនា នៅរោងចក្រខណៈពេលដែលការស្ដារឡើងវិញពេញលេញនៃការងារមិនត្រូវបានរំពឹងទុក រហូតដល់ទីបញ្ចប់នៃឆ្នាំនេះ។
លោក Timonin បានបន្ថែមថា នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ អឺរ៉ុបគឺជាទីផ្សារអាទិភាព សម្រាប់ សហរដ្ឋអាមេរិក ខណៈ ប្រហែល ៧០% នៃ LNG ទាំងអស់ដែលផលិតនៅសហរដ្ឋអាមេរិកត្រូវបានបញ្ជូនទៅក្នុងតំបន់។ លោកក៏បាននិយាយថានៅក្នុងការ ប្រៀបធៀបបរិមាណ នៃការនាំចេញ LNG សម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺ ៣៣% ៕
ប្រភព UrduPoint ប្រែសម្រួលដោយគីរីដងរែក