28.2 C
Phnom Penh
Thursday, September 24, 2026
- Advertisement -spot_img

គណៈប្រតិភូ​ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក (លើកទី២) គោរពរដ្ឋធម្មនុញ្ញកម្ពុជា នៅវិមានរដ្ឋធម្មនុញ្ញ ក្នុងឱកាសខួប៣៣ឆ្នាំនៃទិវាប្រកាសរដ្ឋធម្មនុញ្ញ!

- Advertisement -spot_img

(ភ្នំពេញ)៖គណៈប្រតិភូ​ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ​ដឹកនាំដោយ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្ត្រីស្ដីទី ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក (លើកទី២) គោរពរដ្ឋធម្មនុញ្ញកម្ពុជា នៅវិមានរដ្ឋធម្មនុញ្ញ ក្នុងឱកាសខួប៣៣ឆ្នាំនៃទិវាប្រកាសរដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ គឺជាខួប៣៣ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដែលកើតចេញពីដំណើរការស្វែងរកសន្តិភាព។ ការរំលឹកខួបនេះ មានគោលបំណងបង្ហាញនូវការគោរព និងការចងចាំចំពោះរដ្ឋធម្មនុញ្ញ ដែលជាមូលដ្ឋាននៃសន្តិភាព សិទ្ធិ ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។

រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់កម្ពុជា ដែលធានារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យពហុបក្ស សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងគោលការណ៍នីតិរដ្ឋ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img