28.1 C
Phnom Penh
Sunday, September 27, 2026
- Advertisement -spot_img

មន្ត្រីជលផល និងកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកស្ទោង និងស្រុកសណ្ដាន់ ខេត្តកំពង់ធំ!

- Advertisement -spot_img

(កំពង់ធំ)៖ ដោយមានការយកចិត្តទុកដាក់ពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោកបានចាត់ឱ្យលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា ចូលរួមជាមួយលោក វីរៈសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំពាមបាង សហការជាមួយកម្លាំងភូមិភាគទី៥ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិពាមបាង ដល់បាក់ដាវ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិបត្តិការនេះ អនុវត្តបានចំនួន ១ករណី ដោយបានរុះរើ និងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន÷ របាំងសាច់អួនក្រឡាញឹក ចំនួន៥របាំង ប្រវែងសរុប១.៣៥០ម៉ែត្រ ឡុកសាច់អួន ចំនួន១០គ្រឿង លូ ឬលប ចំនួន១៣មាត់ បង្គោលឈើចំនួន៨០០ដើម និងបានចាក់លែងត្រីទម្ងន់១០គីឡូក្រាម ចូលក្នុងប្រភពទឹកធម្មជាតិវិញ។

ដោយឡែក លោកស្រី ប៉ែន ណារ៉េន នាយរងសង្កាត់រដ្ឋបាលជលផលសណ្ដាន់ បានសហការជាមួយកម្លាំងស្នាក់ការក២ កំពង់ធំ កម្លាំងសឹករងស្រុកសណ្ដាន់ អាជ្ញាធរឃុំ និងសហគមន៍នេសាទឃុំក្លែង ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចភូមិពាមក្លែង ឃុំក្លែង និងភូមិអណ្ដូងព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ប្រតិបត្តិការនេះ អនុវត្តបានចំនួន ១ករណី ដោយបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងក្រឡាញឹក ចំនួន៥៦ផ្ទាំង ប្រវែង១.០១៧ម៉ែត្រ របាំងសាច់អួនចំនួន ២៦ផ្ទាំង ប្រវែង៦២៨ម៉ែត្រ ឡុកចំនួន៣៧គ្រឿង លូចំនួន៣៧មាត់ លូព្រឺស១០០ ចំនួន១៤ខ្សែ ស្មើនឹង ៣៦៤ម៉ែត្រ បង្គោលចំនួន៨១១ដើម និងបានចាក់លែងកូនត្រីចម្រុះ ទម្ងន់២៧គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។

សូមបញ្ជាក់ផងដែរថា សកម្មភាពចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនេះ ធ្វើឡើងក្នុងគោលបំណងការពារ និងអភិរក្សធនធានជលផល ព្រមទាំងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលអាចប៉ះពាល់ដល់ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់៕

ដោយសំនៀង

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img