30 C
Phnom Penh
Friday, January 24, 2025
- Advertisement -spot_img

អ្នកជំនាញនិយាយថាច្រកព្រំដែនថ្មីនៃកម្ពុជា និងថៃ នឹងជំរុញដល់ពាណិជ្ជកម្ម និងទេសចរណ៍ទៅវិញទៅមក

- Advertisement -spot_img

ការបើកច្រកព្រំដែនអន្តរជាតិថ្មីរវាងកម្ពុជា និងថៃត្រូវបានគេរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាង ប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។

អ្នកជំនាញជឿជាក់ថា ការបើកច្រកទ្វារព្រំដែនអន្តរជាតិថ្មដា នឹងបើកតំបន់សេដ្ឋកិច្ចពិសេស តាមរយៈការធ្វើដំណើរក្នុងស្រុក និងក្រៅស្រុក ក្រៅពីការបើកឲ្យមានពាណិជ្ជកម្មដូររវាងប្រទេសទាំងពីរ។ ច្រកទ្វារអន្តរជាតិថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំប្រទល់ខេត្តត្រាត ប្រទេសថៃ។

ច្រកថ្មដា មានការវិនិយោគអភិវឌ្ឍលំនៅឋាន សណ្ឋាគារ ផ្សារ កាស៊ីណូ និងកន្លែងលំហែកាយ ព្រមទាំងមានទឹកជ្រោះ និងទេសភាពភ្នំ ១៥០០។ខេត្តត្រាតក្នុងប្រទេសថៃត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍មាត់សមុទ្រផងដែរ។ ផែនការ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន៖ អគារអន្តោប្រវេសន៍ អគារគយ និងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម មានចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌មានឃ្លាំង ទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋានផងដែរ។

នៅក្នុងកិច្ចប្រជុំមួយនៃក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូននាពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានបើកកិច្ចប្រជុំពិនិត្យគម្រោងសាង សង់ច្រកព្រំដែនអន្តរជាតិថ្មដានេះ ដើម្បីបើកឱកាសឲ្យបានទូលំទូ លាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រទេសទាំងពីរ។

លោក ហ៊ាង សុទ្ធាយុទ្ធ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ខ្មែរថាមស៍ថាក្រសួងបានត្រៀមរៀបចំដើម្បីបង្ហាញអំពីនីតិវិធីលម្អិតក្នុងការបើកច្រកអន្តរជាតិជាមួយរដ្ឋាភិបាលថៃ។

លោកនិយាយថា៖ «ច្រកព្រំដែននេះនឹងដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ។ ដែលមានលក្ខណៈភូមិសាស្រ្តអំណោយផលសម្រាប់ការដឹកជញ្ជូនរវាងស្រុក និងខេត្តដូចជាសំឡូតបាត់ដំបងកោះកុង និងខេត្តព្រះសីហនុ»។

លោក បន្ត ថា ៖ « ការសាងសង់ផ្លូវជាតិលេខ ៥៥ បានបញ្ចប់រួចរាល់ហើយប៉ុន្តែផ្លូវជាតិលេខ ១០ កំពុង សាងសង់ នៅឡើយ ។ ផ្លូវជាតិទាំងពីរនេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនចិន។ ការបន្ថែមព្រំដែនអន្តរជាតិនឹងជួយពន្លឿនការដឹកជញ្ជូនកសិផល និងទំនិញ ក្រៅពីការជំរុញទេសចរណ៍នៅទីនោះ»។

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃមានតម្លៃ ៧,៩៧ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ១០,២៦ ភាគរយបើធៀបនឹងឆ្នាំមុន។

កម្ពុជាបាននាំចូលទំនិញជាង ៧ ពាន់លានដុល្លារ ពីប្រទេសជិតខាងដែលមានកំណើនជាមធ្យម ១៦,៣៧ ភាគរយក្នុងមួយឆ្នាំ។
ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ប្រទេសថៃរួមមានវាយនភ័ណ្ឌផលិតផលកសិកម្មត្បូងវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច។

ទំនិញនាំចូលពីប្រទេសថៃរួមមានផលិតផលកសិកម្មរថយន្តជីសរីរាង្គគ្រឿងឧបភោគបរិភោគ និងសម្ភាសំណង់។
លោកបន្ថែមថាឧបសគ្គដែលប្រឈមមុខក្នុងការនាំចេញកសិផលទៅប្រទេសថៃតែងតែមានតម្រូវការអនាម័យ និង ភូតគាម។
លោកនិយាយថាប្រទេសទាំងពីរមានសង្ឃឹមខ្ពស់ក្នុងការបន្តជំរុញការបង្កើនពាណិជ្ជកម្មទ្វេភាគីរហូតដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៣។

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img