30 C
Phnom Penh
Saturday, November 28, 2026
- Advertisement -spot_img

អត្ថន័យដ៏ជ្រាលជ្រៅនៃពាក្យប្រៀបធៀបចំនួន​បួន ដែលលោកXi Jinping បានលើកឡើងនៅទីក្រុងShenzhen 

- Advertisement -spot_img

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពិភពលោកបានផ្ដោតការចាប់អារម្មណ៍ទៅលើទីក្រុងShenzhen ប្រទេសចិន។ ទីក្រុងនេះបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការ​នៃ​មេដឹក​នាំ ​APEC លើកទី ៣៣ និងកិច្ចជំនួបរវាងប្រមុខរដ្ឋនៃប្រទេសចិន រុស្ស៊ីនិង​អាមេរិក​។ក្នុងអំឡុងពេលនៃ «ព្រឹត្តិការណ៍ការទូត​របស់​ប្រទេសចិន​​នៅShenzhen» លោកXi Jinping ប្រធាន​រដ្ឋ​ចិន​បានប្រើពាក្យមួយចំនួន ដើម្បី​ធ្វើ​​ការ​ប្រៀបធៀបប្រកបដោយ​អត្ថន័យដ៏​ជ្រាលជ្រៅ​ដូច​ខាងក្រោម​៖«ខ្ញុំរំពឹងថា ក្រោម​កិច្ចខិតខំប្រឹងប្រែងរួមរបស់យើង កិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រៀប​ដូចបក្សី​​​Peng អ៊ីចឹង​ ត្រដាង​ស្លាបហោះហើរឡើងខ្ពស់ឆ្ពោះ​ទៅ​រាប់ពាន់គីឡូម៉ែត្រ។»​ ថ្លែង​ក្នុងកិច្ចប្រជុំក្រៅផ្លូវការ​នៃ​មេដឹកនាំ APEC លើកទី ៣៣នៅថ្ងៃទី ១៩ ខែវិច្ឆិកា លោកX iJinpingបានលើកយកបក្សី​ Peng ដែលជាបក្សី​យក្សក្នុងទេវកថាចិន​​មកប្រៀបធៀប ដើម្បីបង្ហាញពីក្តីរំពឹងទុករបស់លោកចំពោះកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ទីក្រុងShenzhenជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូល​ APEC ឆ្នាំ​នេះ ក៏ត្រូវបានគេស្គាល់ផងដែរថាជាទីក្រុងPeng។ និមិត្តសញ្ញាផ្លូវការសម្រាប់ឆ្នាំដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ APEC បានយកសត្វKunpeng(សត្វក្នុងរឿងព្រេងនិទានចិន​ដែលអាចប្រែរូបពីត្រីយក្សទៅជាបក្សី​យក្ស) មកធ្វើជាធាតុចូល​សំខាន់ ដោយមានរោមសត្វចំនួន ២១ សរសៃ​ព័ទ្ធជុំវិញគ្នាបង្កើតជារូបរាងសត្វនេះកំពុងត្រដាង​ស្លាបហោះហើរ ។សព្វថ្ងៃនេះ​  ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក កំពុងឈរនៅចំណុចចាប់ផ្តើមថ្មីក្នុងប្រវត្តិសាស្ត្រ។

«ទំនាក់ទំនងរវាងចិន និងរុស្ស៊ី គឺមានភាព​រឹងមាំដូចភ្នំ ដែលមិន​រង្គោះរង្គើដោយសារខ្យល់ ឬព្យុះ​ភ្លៀងនោះ​ឡើយ» ហើយក៏មាន «ចក្ខុវិស័យវែងឆ្លាយ​»។ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ពេល​ជួប​សន្ទនា​ជាមួយលោកPutinប្រធានាធិបតីរុស្ស៊ី ​ ​លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងនូវពាក្យកំណាព្យចិន​ទាំងនេះ ដើម្បីពិពណ៌នាអំពីទំនាក់ទំនងរវាងចិន និងរុស្ស៊ី​​ ព្រមទាំងបានអធិប្បាយ​ពីឡូហ្ស៊ីកនៃ​ដំណើរការអភិវឌ្ឍទំនាក់ទំនងចិន​និង​រុស្ស៊ី​ប្រកប​ដោយ​ភាព​រឹងមាំ​ ស្ថិរភាព និងគុណភាពខ្ពស់ក្នុង​រយៈពេលវែង ។នេះគឺជាកិច្ច​ជំនួបលើកទី ៥០ រវាងប្រមុខរដ្ឋនៃប្រទេសចិន និងរុស្ស៊ី (បូក​រួម​ទាំងជំនួបទល់​មុខ​ និងជំនួបតាមអនឡាញ​) ចាប់តាំងពីឆ្នាំ ២០១៣ មក។ ក្នុងបរិបទនៃបម្រែបម្រួល​និម្មាបនកម្ម​ពិភពលោក​ដែល​មិនធ្លាប់​មាន​ក្នុង​រយៈពេល​មួយ​សតវត្សមក​ ទំនាក់ទំនង​រវាង​ចិននិង​រុស្ស៊ី​ជា​ភាព​ថេរគន្លឹះ។​ «ខ្ញុំរំពឹងទុក​ធ្វើការជាមួយលោក​ប្រធានាធិបតីត្រាំ ដើម្បីបន្តដឹកនាំទិសដៅនៃទំនាក់ទំនងចិន-អាមេរិក សំដៅ​ធានាថា “នាវាយក្ស​” មួយនេះ បន្តធ្វើ​ដំណើរទៅមុខតាមផ្លូវ​ដ៏ត្រឹមត្រូវ»។​ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ពេល​ជួប​សន្ទនា​ជាមួយលោក​ត្រាំ​ ប្រធានាធិបតីអាមេរិក លោក Xi Jinping បានលើក​យកពាក្យ​​«នាវាយក្ស​ » មក​ធ្វើ​ការប្រៀបធៀប​ម្តងទៀត​ដើម្បី​ពិពណ៌នា​អំពីទំនាក់ទំនងចិន-អាមេរិក ។ទំនាក់ទំនងចិន-អាមេរិក គឺពាក់ព័ន្ធនឹងសុខុមាលភាពរបស់ប្រជាជនជាង ១,៧ ប៊ី​លាននាក់នៃ​ប្រទេសទាំងពីរ ហើយក៏ពាក់ព័ន្ធ​ដល់ផលប្រយោជន៍របស់ប្រជាជន​ជាង ៨ ប៊ី​លាននាក់នៅទូទាំងពិភពលោកផងដែរ។ 

ពីការបង្កើត​ទំនាក់ទំនងស្ថិរភាព​ជា​យុទ្ធសាស្ត្រ​ប្រកប​ដោយ​​លក្ខណៈស្ថាបនា​រវាង​ចិននិង​អាមេរិក​ ដល់​ការ​បំពេញ​បន្ថែម​ខ្លឹម​សារ​ថ្មី ​​« ​ផ្អែកលើ​ការគោរពគ្នា ភាពយុត្តិធម៌ និងសមភាព» ដល់​និយម​ន័យ​នៃ​ទំនាក់ទំនង​ទ្វេភាគី​​រហូត​ដល់​ភាគីទាំងពីរ​ឯកភាពគ្នា​រៀបចំផែនការសកម្មភាពសម្រាប់ជំរុញ​​ទំនាក់ទំនងស្ថិរភាព​ជា​យុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈស្ថាបនា​រវាង​ភាគីទាំងពីរ​ ប្រការ​ទាំងនេះ​បានធ្វើឱ្យ «ផ្លូវ​ដ៏ត្រឹមត្រូវ» សម្រាប់ «នាវាយក្ស​» នៃទំនាក់ទំនងចិន-អាមេរិក​រំលេចឡើង​កាន់តែ​​ច្បាស់ ។ «គ្រាប់ពូជដែលបានសាបព្រោះនៅក្នុងកិច្ចជំនួប​រវាងប្រមុខ​រដ្ឋ​នៃប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក នឹងចាក់ឫស ដុះពន្លក ចេញផ្កា និងហុច​ផលផ្លែជាមិនខាន»។ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ថ្លែង​ក្នុងកិច្ចជំនួប​រវាងប្រមុខ​រដ្ឋ​នៃប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក លោក​Xi Jinping បាន​ប្រើ​ពាក្យ​«ការសាបព្រោះគ្រាប់ពូជ»មក​ធ្វើជា​ការប្រៀបធៀប​ ដើម្បីពិពណ៌នា​អំពីអត្ថន័យដ៏ជ្រាលជ្រៅនៃកិច្ច​ជំនួបលើក​នេះ។បន្ទាប់ពីកិច្ចប្រជុំ ប្រទេសទាំងបីបានចេញផ្សាយ «សេចក្តីប្រកាស​សន្តិភាពរវាង​ប្រមុខ​រដ្ឋ​នៃប្រទេស​ចិន​ រុស្ស៊ីនិង​អាមេរិក​» ដែលពាក់ព័ន្ធ​នឹង​ការកែទម្រង់អង្គការសហប្រជាជាតិ ការផលិតនិងការផ្គត់ផ្គង់ផលិតផលប្រេងចម្រាញ់​ អភ័យឯកសិទ្ធិមន្ត្រីរដ្ឋ និងការកាត់បន្ថយហានិភ័យនៃអាវុធនុយក្លេអ៊ែរជាដើម​ ក្នុង​គោល​បំណង​រួមគ្នា​គាំ​ពារសន្តិភាពពិភពលោក និងជំរុញ​ស្ថិរភាពជា​យុទ្ធសាស្ត្រនៃ​ទំនាក់ទំនងរវាងប្រទេស​ធំ។គ្រាប់ពូជដែលបានសាបព្រោះនៅទីក្រុងShenzhen គឺពាក់ព័ន្ធនឹងសុខុមាលភាពរបស់ប្រជាជន​ និងបង្កប់​នូវការ​​រំពឹងទុករបស់​ពិភពលោកទាំងមូល៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img