25.8 C
Phnom Penh
Saturday, November 28, 2026
- Advertisement -spot_img

ព្រឹត្តិការណ៍ចាក់បញ្ចាំងភាពយន្តនៃក្រសួងវប្បធម៌និងទេសចរណ៍ក្រៅប្រទេសឆ្នាំ២០២៦—២០២៧ចាប់ដំណើរការនៅប្រទេសស្រីលង្កា

- Advertisement -spot_img

ថ្ងៃទី២៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ចាក់បញ្ចាំងស្តីពី “ការធ្វើដំណើរក្នុងប្រទេសចិនតាមរយៈភាពយន្ត”នៃក្រសួង-ស្ថាប័នវប្បធម៌និងទេសចរណ៍ក្រៅប្រទេសឆ្នាំ២០២៦—២០២៧ ដែលសហការរៀបចំដោយរដ្ឋបាលជាតិភាពយន្តចិននិងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាប់ដំណើរការនៅមជ្ឈមណ្ឌលវប្បធម៌ចិនរបស់ស្រីលង្កាដែលស្ថិតនៅក្រុងកូឡុំបូ។ ព្រឹត្តិការណ៍លើកនេះនឹងផ្តល់ជូននូវខ្លឹមសារតាមវេទិកាតែមួយសម្រាប់ស្ថាប័នវប្បធម៌និងទេសចរណ៍នៅក្រៅប្រទេសចំនួន ៥០ ក្រោមឱវាទក្រសួងវប្បធម៌ និងទេសចរណ៍ បញ្ជូននិងចាក់បញ្ចាំងខ្សែភាពយន្តផលិតក្នុងស្រុកចិនដែលបង្ហាញពីទេសភាពធម្មជាតិនិងទិដ្ឋភាពប្រជាជនរបស់ប្រទេសចិន បង្កើតជាវេទិកាផ្សព្វផ្សាយរួមបញ្ចូលគ្នាជាប្រក្រតីភាពនៅក្រៅប្រទេសនៃ “ភាពយន្ត+វប្បធម៌និងទេសចរណ៍” របស់ប្រទេសចិន ដើម្បីទាក់ទាញទស្សនិកជនបរទេសកាន់តែច្រើនមកធ្វើទេសចរណ៍នៅប្រទេសចិនតាមរយ:ភាពយន្ត។

សូមបញ្ជាក់ថា លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន, លោក Wei Huaxiang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសស្រីលង្កា និងលោក Ruwan Ranasinghe អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេស ការងារបរទេស និងទេសចរណ៍នៃប្រទេសស្រីលង្កា បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ ព្រមនិងរួមជាមួយភ្ញៀវកិត្តិយសធ្វើជាសាក្សីនៃការចាប់ដំណើរការព្រឹត្តិការណ៍ចាក់បញ្ចាំងភាពយន្តនេះ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img