19.8 C
Phnom Penh
Sunday, January 19, 2025
- Advertisement -spot_img

ស្លាប់ ២ នាក់ និងរងរបួសធ្ងន់ស្រាល ១៦ នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

- Advertisement -spot_img

មនុស្ស ២ នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុហើយ ១៦ នាក់ទៀត រងរបួសធ្ងន់ស្រាល ខណៈមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងរថយន្ត។ នគរបាលបានប្រាប់ឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ១:០០ នាទី កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២២ ត្រង់ចំណុចក្រុមទី ៩ ក្នុងភូមិ បឹង ចែង ឃុំ ស្នឹង ស្រុក បាណន់ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ ដែលបានស្លាប់ជាភាគី ខាងម៉ូតូ មានឈ្មោះ សេង តុលា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជាអ្នកបើកបរ និង អ្នករួមដំណើរ ម្នាក់ទៀតឈ្មោះ ទិត្យ សុវណ្ណ ភេទ ប្រុស អាយុ ១៤ ឆ្នាំទាំង ២នាក់ រស់នៅ ភូមិ ខ្សាច់ ពោយ ឃុំ វត្ត គរ ក្រុង បាត់ដំបង បើកបរ ម៉ូតូ ម៉ាក ម៉ូតូ C១២៥ ពណ៌ខ្មៅសេរី ២០១៥ ពាក់ស្លាកលេខ បាត់ដំបង ១U-៧៦០៤ ។ ចំណែកភាគីខាងរថយន្តប្រភេទ ទេសចរណ៍ ១២ កៅអីពណ៌សម៉ាក TURBO ROSA ពាក់ស្លាកលេខ សៀមរាប ៣A-១០២៤ ផ្ទុកអ្នករួមដំណើរ ទាំងអស់ចំនួន ៣៣ នាក់ បាន រងរបួសក្មេងចាស់ធ្ងន់ស្រាលចំនួន ១៦នាក់ ត្រូវបានបញ្ជូនទៅ សង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្ត ភ្លាមៗ ផងដែរ ។

ប្រភព អ្នកឃើញហេតុការណ៍បញ្ជាក់ថា មុនហេតុការណ៍ កើតឡើងគេឃើញ ភាគីម៉ូតូ បានបើកបរយ៉ាងលឿន ក្នុងទិសដៅពីកើតទៅ លិចលុះចំណុចកើតហេតុ ក៏បានឡើង ជែងជាមួយ រថយន្តមួយគ្រឿងទៀតហើយបានជ្រុលចង្កូត ទៅចូលគន្លងផ្លូវរបស់រថយន្ត ទេសចរណ៍ ដែលបើកបរក្នុងទិសដៅ ពីខេត្ត ប៉ៃលិន ឆ្ពោះទៅ ខេត្តបន្ទាយមានជ័យ ទើបបណ្តាលឲ្យបុកម៉ូតូ យ៉ាងពេញទំហឹង ហើយ រថយន្តបានជ្រុលចង្កូតទៅបុកសសរគ្រឹះ ហ្គារ៉ាស់សាំង ធ្វើឲ្យរថយន្តក្រឡាប់មួយត្រឡប់ ។

ភ្លាមៗ កម្លាំងផ្នែកជំនាញបានចុះ វាស់វែង និងធ្វើកំណត់ហេតុរួចបញ្ជូនឲ្យកម្លាំង ការិយាល័យចរាចរណ៍ខេត្ត ដើម្បីដោះស្រាយពេល ក្រោយចំណែកសពជនរងគ្រោះ ទាំង២ នាក់ ត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យ ហើយជនរងគ្រោះ ១៦នាក់ ទៀតកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្កែកខេត្ត ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img