27 C
Phnom Penh
Wednesday, February 12, 2025
- Advertisement -spot_img

រុស្ស៊ីព្រមានថា អ៊ុយក្រែន កំពុងរៀបផែនការបង្ករឿង ដោយប្រើប្រាស់អាវុធគីមីនៅតំបន់ Sumy

- Advertisement -spot_img

លោកវរសេនីយ៍ឯក Mikhail Mizintsev ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យការពារជាតិរុស្ស៊ី បាននិយាយថា មន្រ្តីសេវាសន្តិសុខអ៊ុយក្រែន (SBU) កំពុងរៀបចំការបង្កហេតុ ជាមួយនឹងសារធាតុគីមីនៅក្នុងទីក្រុង Sumy របស់អ៊ុយក្រែន ដោយពួកគេមានគម្រោងបាញ់ថ្នាំ ហើយដាក់ការស្តីបន្ទោសប្រទេសរុស្ស៊ីចំពោះរឿងនេះ។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យោងតាមផែនការ, អង្គភាពនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នឹងបើកការវាយប្រហារដោយកាំភ្លើងធំ ចេញពីកន្លែងតាំងទីលំនៅនៃតំបន់ Sumy តាមតំបន់ព្រំដែនរុស្ស៊ី។ បន្ទាប់ពីការវាយប្រហារសងសឹកដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅក្នុងតំបន់បង្កហេតុ សេវាកម្មពិសេសរបស់អ៊ុយក្រែន គ្រោងនឹងបាញ់ថ្នាំពុលដ៏ខ្លាំងក្លា”។

នៅតំបន់ Sumy ទាហានអ៊ុយក្រែន និងក្រុមសកម្មប្រយុទ្ធនៃអង្គភាពការពារដែនដី បានទទួលឈុតការពារសារធាតុគីមីរួចទៅហើយ។ ពួកគេត្រូវបានបណ្តុះបណ្តាល អំពីនីតិវិធីសម្រាប់ការប្រកាសអាសន្នគីមី។

លោក Mizintsev បន្ថែមថា “រឿងនេះ នឹងត្រូវបានកត់ត្រាដោយអ្នកជំនាញនៃអង្គការសម្រាប់ការហាមឃាត់អាវុធគីមី ហើយត្រូវបានប្រើប្រាស់ដើម្បីចោទប្រកាន់ជាបន្តបន្ទាប់ដល់កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ីថា បានប្រើប្រាស់អាវុធគីមីប្រឆាំងនឹងជនស៊ីវិល”៕

ប្រភព TASS ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img