27 C
Phnom Penh
Sunday, February 16, 2025
- Advertisement -spot_img

រដ្ឋមន្រ្តីការបរទេសអង់គ្លេស៖ លោកខាងលិច នឹងមិនមានអារម្មណ៍សុវត្ថិភាព ទេ បើរុស្ស៉ីឈ្នះសង្គ្រាមនៅអ៊ុយក្រែន

- Advertisement -spot_img

(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បាននិយាយថា បណ្តាប្រទេសលោកខាងលិចនឹងមិនមានអារម្មណ៍សុវត្ថិភាពទេ ប្រសិនបើរុស្ស៉ីឈ្នះសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។

លោកស្រី Truss បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាមួយ កំលុងលោកស្រីបំពេញទស្សនកិច្ចនៅទីក្រុងប្រាក (Prague) នៃសាធារណរដ្ឋឆែកថា «យើងត្រូវតែ ធានាថាអ៊ុយក្រែនឈ្នះសង្គ្រាមដ៏អស្ចារ្យនេះ ដើម្បីសេរីភាព»។ លោកស្រីបន្ថែមថារុស្ស៊ីកំពុងធ្វើសកម្មភាព មិនត្រឹមតែប្រឆាំងនឹងប្រជាជនអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំងនឹង «សិទ្ធសេរីភាព អធិបតេយ្យភាព និងនីតិរដ្ឋ» នៅក្នុងបណ្តាប្រទេសលោកខាងលិចផងដែរ។

បើតាមលោកស្រី Truss ប្រសិនបើប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលបានជ័យជម្នះក្នុងសង្គ្រាមនៅអ៊ុយក្រែន លោកខាងលិចនឹងមិនមានអារម្មណ៍ សុវត្ថិភាពទៀតទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ លោក ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីវាយលុកចូលអ៊ុយក្រែន ក្រោមស្លាកប្រតិបត្តិការយោធាពិសេស តែ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងប្រទេសមួយចំនួនទៀត បានសងសឹកដោយការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើរុស្ស៉ី ដោយចាត់ទុកថាវាជាទង្វើឈ្លានពាន៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img