យោងតាមអភិបាលរដ្ឋតិចសាស់លោក Greg Abbott បានឲ្យដឹងថា ខ្មាន់កាំភ្លើងការបង្ហោះទី១ ប្រហែល៣០នាទីមុនហេតុការណ៍កើតឡើង គាត់បានសរសេរថា “ខ្ញុំនឹងបាញ់ជីដូនរបស់ខ្ញុំ”។
ការបង្ហោះទី ២ បានបញ្ជាក់ថាគាត់បានធ្វើរឿងនេះរួចហើយ។ ចំណែក ក្នុងការបង្ហោះទី៣ ប្រហែល១៥នាទីមុនការវាយប្រហារនៅ សាលា ចាប់ផ្តើមខ្មាន់កាំភ្លើងបាន ប្រកាសថា គាត់នឹងបាញ់សម្លាប់មនុស្សនៅ សាលាបឋមសិក្សា។
ការបាញ់រះនៅសាលាបឋមសិក្សារដ្ឋ តិចសាស់ កាលពីថ្ងៃអង្គារទី២៤ខែឧសភា បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២១នាក់ ដោយក្នុងនោះមានកុមារ១៩នាក់ និងគ្រូបង្រៀន២នាក់។
នោះគឺជាការបាញ់ប្រហារដ៏សាហាវបំផុតនៅសាលាបឋមសិក្សារបស់សហរដ្ឋអាមេរិក ចាប់តាំងពីខ្មាន់កាំភ្លើងបានសម្លាប់កុមារចំនួន២០នាក់ និងមនុស្សពេញវ័យ៦នាក់ នៅឯសាលាបឋមសិក្សា Sandy Hook ក្នុងទីក្រុង Newtown រដ្ឋ Connecticut កាលពីជិតមួយទសវត្សរ៍មុន។
ហើយហេតុការណ៍ថ្មីនេះ បានកើតឡើងត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើង សម្លាប់អ្នកទិញទំនិញ និងបុគ្គលិកស្បែកខ្មៅចំនួន ១០ នាក់នៅផ្សារទំនើបមួយក្នុងទីក្រុង Buffalo រដ្ឋញូវយ៉ក ក្នុងអ្វីដែលអាជ្ញាធរនិយាយថា ជាការវាយប្រហារប្រកាន់ពូជសាសន៍៕
ដោយគីរីដងរែក