19.8 C
Phnom Penh
Sunday, January 19, 2025
- Advertisement -spot_img

ក្រុមហ៊ុន iPhone មានបញ្ហាខាងផលិតកម្ម

- Advertisement -spot_img

(បរទេស)៖ ប្រភពពីសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុន Apple Inc បានស្នើសុំអ្នកផ្គត់ផ្គង់របស់ខ្លួនឱ្យបង្កើនល្បឿនក្នុងការផលិត iPhone បន្ទាប់ពីការរាំងខ្ទប់យ៉ាងតឹងរឹងនៅក្នុងប្រទេសចិន បានធ្វើឱ្យខាតពេលដល់ដំណើរការផលិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

យ៉ាងណាមិញទាក់ទងនឹងមូលហេតុរាំងខ្ទប់ខាងលើនេះ ដោយសារតែគោលនយោបាយ Zero-COVID របស់ប្រទេសចិនបាននាំឱ្យក្រុមហ៊ុនដំឡើង iPhone ដែលមានឈ្មោះ Pegatron Corp បានផ្អាកប្រតិបត្តិការទាំងស្រុងនៅរោងចក្រក្នុងទីក្រុង Shanghai និង Kunshan កាលពីដើមឆ្នាំនេះ ដែលបណ្តាលឱ្យដំណើរការផលិតកម្មមួយចំនួនមានភាពយឺតយ៉ាវជាខ្លំាង។

បើយោងតាមប្រភពខាងលើក៏បានបង្ហាញដែលថា ក្នុងករណីនេះស្មាតហ្វូនជំនាន់ក្រោយរបស់ Apple នឹងត្រូវរងផលប៉ះពាល់មួយចំនួនទាក់ទងទៅនឹងដំណើរការ ខណៈកាលវិភាគនៃការផលិត និងបរិមាណផលិតដំបូងរបស់ស្មាតហ្វូនថ្មីនេះ នឹងមិនមកដល់តាមពេលវេលាកំណត់នោះទេ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img