32 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

កុំចេះតែហ៊ានអាក្អូន!!! ទីតាំងប៉ុនប៉ងផលិតគ្រឿងញៀនដ៏ធំ នៅព្រះសីហនុ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប

- Advertisement -spot_img

ព្រះសីហនុ៖ទីតាំងប៉ុនប៉ងផលិតគ្រឿងញៀនដ៏ធំ នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ហើយដឹកនាំផ្ទាល់ ពីលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

សមត្ថកិច្ចទើបបង្ហើបព័ត៌មាន នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នេះ ថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដោយកម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខេត្តព្រះសីហនុ និង ដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។

ជាលទ្ធផល បានស្រាវជ្រាវ និងបង្ក្រាបទីតាំងប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២ទីតាំង ៖

ទីតាំងទី១៖ នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ

ទីតាំងទី២៖ នៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្នុងនោះកម្លាំងជំនាញ ចាប់ខ្លួនបានជនជាតិចិន ចំនួន៦នាក់ រួមមាន

ទី១៖ឈ្មោះ ZEN MING JIAN អាយុ៤១ឆ្នាំ

ទី២៖ឈ្មោះ LING YAN HONG អាយុ៤០ឆ្នាំ

ទី៣៖ឈ្មោះ CHAI YU ZHONG អាយុ៣៥ឆ្នាំ

ទី៤៖ឈ្មោះ CHEN WEI YAO អាយុ៣៨ឆ្នាំ

ទី៥៖ឈ្មោះ CHEN DE YAN អាយុ៤២ឆ្នាំ

ទី៦៖ឈ្មោះ LI CHONG HUI អាយុ៥១ឆ្នាំ។

វត្ថុតាងចាប់យកបាន សារធាតុគីមី និងគីមីផ្សំចំនួន១៤តោន និង១៦០គីឡូក្រាម ព្រមទាំងឧបករណ៍ សម្ភារកែច្នៃផលិតដូចជា ឆ្នាំងប្រតិកម្មចំនួន៥០គ្រឿង, កែវប្រតិកម្មចំនួន០៧គ្រឿង, ម៉ាស៊ីនភ្លើងចំនួន០៣គ្រឿង, ជើងទម្រធុប្រតិកម្មចំនួន៥៩គ្រឿង, កញ្រ្ចែងមួយចំនួន, ម៉ាស៊ីនប្រតិកម្មចំនួន៥គ្រឿង, ធុងមួយចំនួន, ជីឡៅចំនួន១០ជីឡៅ, ម៉ូទ័រក្រឡុកចំនួន០១គ្រឿង និង សំបកធុង២៩៨សំបក។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img