30.5 C
Phnom Penh
Saturday, November 28, 2026
- Advertisement -spot_img

កិច្ចសន្ទនាសកលស្តីពី “កម្លាំងនៃការធ្វើស្វ័យបដិវត្តន៍៖ ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយរបស់បក្សកុម្មុយនីស្តចិន និងការបំផុសគំនិតសម្រាប់ពិភពលោក” បានបើកធ្វើនៅក្នុងប្រទេសអាស៊ីជាច្រើន

- Advertisement -spot_img

ថ្មីៗនេះ កិច្ចសន្ទនាសកលស្តីពី “កម្លាំងនៃការធ្វើស្វ័យបដិវត្តន៍៖ ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយរបស់បក្សកុម្មុយនីស្តចិន និងការបំផុសគំនិតសម្រាប់ពិភពលោក”  ដែលសហការរៀបចំដោយបណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន,ស្ថានទូតចិនប្រចាំនៅបរទេស ជាមួយនឹងស្ថាប័នរដ្ឋាភិបាល ធនាគារគំនិត និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសជាច្រើន បានបើកធ្វើដាច់ដោយឡែកពីគ្នានៅប្រទេសឡាវ វៀតណាម នេប៉ាល់ និងកូរ៉េខាងត្បូងជាដើម ។ បណ្តាញCGTN បានផ្សព្វផ្សាយពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទីប្រាំនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ តាមរយៈទម្រង់ជាច្រើន បូករួមទាំងការធ្វើបទបង្ហាញពីមូលបទ សិក្ខាសាលាអ្នកជំនាញ និងការផ្លាស់ប្តូររវាងមជ្ឈដ្ឋាននានាជាដើម ដោយធ្វើការអធិប្បាយជាប្រព័ន្ធអំពីអត្ថន័យខាងទ្រឹស្តីនៃការធ្វើស្វ័យបដិវត្តន៍របស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មី និងសមិទ្ធផលជាក់ស្តែងនៃការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។ ឥស្សរជននៃមជ្ឈដ្ឋាននយោបាយ ធុរកិច្ច សិក្សាស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេសអាស៊ីជាច្រើនយល់ឃើញថា កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់បក្សកុម្មុយនីស្តចិនក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ បានលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ចជាតិ ដោយបង្កើតជាផ្លូវស្វ័យបដិវត្តន៍ដ៏ចាស់ទុំមួយសម្រាប់ការធ្វើស្វ័យបដិវត្តន៍សម្រាប់អភិបាលកិច្ចរយៈពេលវែង ព្រមនិងបំផុសគំនិតដ៏មានតម្លៃសម្រាប់ប្រទេសនានាជុំវិញពិភពលោកដើម្បីស្វែងយល់ពីរូបមន្តគ្រប់គ្រងបក្សនយោបាយដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img