25.9 C
Phnom Penh
Sunday, November 1, 2026
- Advertisement -spot_img

សេដ្ឋកិច្ច

- Advertisement -spot_img
- Advertisement -spot_img

កំណើន ៤,៦%៖ ភាពរឹងមាំនៃសេដ្ឋកិច្ចចិន នាំមកនូវកម្លាំងជំរុញថ្មីសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ចសកល

មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលឆាប់រហ័សយ៉ាងណា ប្រទេសចិននៅតែបន្តប្តេជ្ញាចិត្តឥតងាករេ ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការធ្វើទំនើបកម្មលើគ្រប់វិស័យ។ តាមរយៈការអនុវត្តយ៉ាងសកម្មនូវផែនការប្រាំឆ្នាំ លើកទី១៥ (២០២៦-២០៣០) ប្រទេសចិនបាន សម្រេចនូវសន្ទុះកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ៣ ត្រីមាសដើមឆ្នាំ ២០២៦។ របាយការណ៍របស់ការិយាល័យស្ថិតិជាតិចិនបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប...

កិច្ចសន្ទនាយុវជនកម្ពុជា-ចិន៖ វប្បធម៌ជាស្ពានភ្ជាប់មិត្តភាពរវាងប្រជាជនទាំងពីរ

ភ្នំពេញ៖ កិច្ចសន្ទនាយុវជនកម្ពុជា-ចិន ក្រោមប្រធានបទ«ជីវភាពរស់នៅប្រចាំថ្ងៃ និងសក្តានុពលសង្គម-វប្បធម៌៖ ការសម្របតាមបរិបទមូលដ្ឋាន និង សមាហរណកម្មវប្បធម៌ចិននៅក្នុងសង្គមកម្ពុជា» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ក្រោមគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត នាក់ ចន្តារិទ្ធ...

ឆ្នាំទី១នៃផែនការ៥ឆ្នាំលើកទី១៥៖បង្កើនឥស្សរភាពដល់សន្តិភាពនិងការអភិវឌ្ឍសក

ភ្នំពេញ៖ លោកបណ្ឌិតជាមុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ថា ឆ្នាំ២០២៦ គឺជាឆ្នាំដ៏មានអត្ថន័យ ព្រោះជាឆ្នាំទី១ នៃការអនុវត្តផែនការ៥ឆ្នាំលើកទី១៥ របស់ចិន សម្រាប់រយៈពេល ២០២៦–២០៣០ ហើយក៏ជាខួប៥ឆ្នាំនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI)។ ផែនការ៥ឆ្នាំ លេីកទី១៥ក៏បានរំលេចពីទំនាក់ទំនងជិតស្និទ្ធរវាងការអភិវឌ្ឍ សន្តិសុខ...

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវ និងស្វាគមន៍យ៉ាងកក់ក្តៅដល់វិនិយោគិន និងទេសចរចិន មកកាន់កម្ពុជាដោយក្តីជឿជាក់វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីសម្តែងសិល្បៈអបអរសាទរពិធីបុណ្យសែនព្រះខែរវាងប្រទេសកម្ពុជា-ចិន ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ “ពពកកំដរដួងខែ មនោសញ្ចេតនាអ្នកជិតខាងល្អដ៏សែនជ្រាលជ្រៅ” នាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍...

ស្ថិរភាពនៃទំនាក់ទំនងចិននិងអាមេរិកជាធាតុចូលសំខាន់នៃការរក្សាស្ថិរភាពក្នុងតំបន់និងពិភពលោក

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ប្រទេសចិននិងអាមេរិកជាអង្គភាពសេដ្ឋកិច្ចធំបំផុតទាំងពីរលើពិភពលោក ដែលសហគមន៍អន្តរជាតិបានចាត់ទុកថាជាទំនាក់ទំនង រវាងប្រទេសនិងប្រទេសដ៏សំខាន់បំផុតមួយដែលមិនអាចខ្វះបានលើសកលលោក មិនថាក្នុងវិស័យការទូតឬវិស័យសេដ្ឋកិច្ចនោះឡើយ។ អាស្រ័យហេតុនេះ យើងអាចនិយាយបានថា ទំនាក់ទំនងរវាងចិននិងអាមេរិកល្អឬមិនល្អ វាពាក់ព័ន្ធផ្ទាល់ដល់ជោគវាសនានិងទិសដៅអភិវឌ្ឍន៍របស់ពិភពលោកទាំងមូល។លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតែងលើកឡើងថា «ភពផែនដីនេះធំទូលាយណាស់ ដែលធំគ្រប់គ្រាន់អាចឱ្យចិននិងអាមេរិករួមរស់ជាមួយគ្នាបាន...

ក្រុមស្ត្រីកែច្នៃម្សៅរំដេង រមៀតពន្លៃ និងខ្ញី ជួយបង្កើនចំណូល និងកាត់បន្ថយការធ្វើចំណាកស្រុកនៅស្រុកប្រាសាទបល្ល័ង្ក!

(កំពង់ធំ)៖ ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី រ៉េន ស៊ីណាត...

កម្ពុជា និង ADB បង្ហាញលទ្ធផលនៃការសិក្សាលើវិស័យឧស្សាហកម្មកែច្នៃកសិផល និងឧស្សាហកម្មយានយន្តអគ្គិសនី ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការត្រៀមកម្លាំងពលកម្មកម្ពុជាសម្រាប់អន្តរកាលបៃតង៖ ជំនាញសម្រាប់ឧស្សាហកម្មយានយន្តអគ្គិសនី និងកែច្នៃកសិផលដែលកំពុងមានសក្តានុពល នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Rosewood...

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាលជាមួយសហគមន៍ លើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធតំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ ក្នុងតំបន់ការពារធម្មជាតិកោដូន្តី ខេត្តកំពង់ស្ពឺ

ក្រសួងបរិស្ថានបាន និងកំពុងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរមកសម្រាកលម្ហែនិងពង្រឹងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ប្រកបដោយនិរន្តរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន...

កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យ ធានារ៉ាប់រង និងដាក់ឱ្យប្រើសេវាអេឡិចត្រូនិកពេញលេញនៅឆ្នាំ២០២៧

ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) គ្រោងបង្កើត «មជ្ឈមណ្ឌលទិន្នន័យធានារ៉ាប់រង» និងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធសេវាសាធារណៈតាមអេឡិចត្រូនិក (E-Service for Business) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មវិស័យធានារ៉ាប់រង...

ស្ថាប័នជំនាញពីរចាប់ដៃគ្នាជំរុញការកសាងធនធានមនុស្សលើវិស័យធានារ៉ាប់រងនៅកម្ពុជា

វិស័យធានារ៉ាប់រងនៅកម្ពុជាត្រូវបានគេមើលឃើញថា កំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ និងចូលរួមក្នុងការជំរុញដំណើរការសេដ្ឋកិច្ច ជួយសង្គមក្នុងការរក្សាសុវត្ថិភាពហិរញ្ញវត្ថុ និងជំរុញស្ថេរភាពហិរញ្ញវត្ថុក្នុងរយៈពេលវែង។ ប៉ុន្តែវិស័យធានារ៉ាប់រងនៅកម្ពុជាក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ សំខាន់កង្វះធនធានមនុស្សក្នុងវិស័យដ៏មានសារសំខាន់នេះដែលទាមទារឲ្យមានកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធដើម្បីជំរុញការកសាងធនធានមនុស្សលើវិស័យធានារ៉ាប់រង ពិសេសការបង្កើនសមត្ថភាពយល់ដឹងរបស់និស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សា។ ផ្តើមពីទស្សនវិស័យខាងលើនេះ និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងនាមជាអាណាព្យាបាលនៅក្នុងវិស័យធានារ៉ាប់រង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦...

ព័ត៌មានចុងក្រោយ

លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគរីដងរែក
- Advertisement -spot_img