25.9 C
Phnom Penh
Sunday, November 1, 2026
- Advertisement -spot_img

សេដ្ឋកិច្ច

- Advertisement -spot_img
- Advertisement -spot_img

ពិព័រណ៍​ ​ផលិតផលខ្មែរឆ្នាំ២០២៥ លើកទី២ នឹងត្រូវរៀបចំម្តងទៀត​នៅ​កោះពេជ្រ​ អំឡុងពេលបុណ្យអុំទូក

ភ្នំពេញ ៖ ថ្លែងនៅក្នុងវេទិកាសារព័ត៌មានកាលពីព្រឹកថ្ងៃសុក្រនេះ ឧកញ៉ា តែ តាំងប៉ ប្រធាន​សមាគម​មូលនិធិ​សម្តេចតេជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុនតូច និង​មធ្យម និង​ជា​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា (FASMEC) បាន​ឱ្យដឹងថា ​សហគ្រាសក្នុងស្រុកសរុប​ប្រមាណ...

ប្រធានាធិការដ្ឋានអាមេរិក ដូណាល់ ត្រាំ កំពុងបន្ថែមពន្ធលើការនាំចេញពីចិនទៅអាមេរិករហូតដល់ 100%

នូវយ៉ក, ថ្ងៃទី 10 តុលា (Reuters) - ប្រធានាធិការដ្ឋានអាមេរិក ដូណាល់ ត្រាំ ថ្ងៃសុក្រនេះ បានប្រាប់ថា គាត់កំពុងបន្ថែមពន្ធលើការនាំចេញពីចិនទៅអាមេរិករហូតដល់ 100% ហើយដាក់ការត្រួតពិនិត្យការនាំចេញលើ...

ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways បន្តឧត្តមភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងការសម្ពោធជើងហោះហើរដំបូងទៅកាន់រាជធានីភ្នំពេញ

សំបុត្រយន្តហោះសម្រាប់ការចុះចតជើងហោះហើរដំបូងក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាត្រូវបានលក់អស់។ ក្រុមហ៊ុន Etihad ឥឡូវនេះបានបើកដំណើរការជើងហោះហើរថ្មីចំនួន 9 នៅឆ្នាំ 2025 ជាមួយនឹងការប្រកាសបន្ងែម​ជើងហោះហើរ 21 បន្ថែមដែលជាផ្នែកនៃផែនការពង្រីកជើងហោះហើរជាសកល។ ជើងហោះហើរថ្មីត្រូវបានដំណើរការដោយយន្តហោះប្រភេទថ្មីម៉ូដែល A321LR របស់ក្រុមហ៊ុន Etihad។ អាប៊ូដាប៊ី អារ៉ាប់រួម – ក្រុមហ៊ុន​ Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិនៃប្រទេសអារ៉ាប់រួម បានប្រារព្ធពិធីសម្ពោធជើងហោះហើរថ្មីរបស់ខ្លួនទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងព្រះរាជាណាចក្រកម្ពុជា​ ដោយនាំមកនូវបណ្តាញអាកាសចរណ៍ពិភពលោកទៅកាន់គោលដៅចំនួន 83។...

កម្ពុជា-ចិនរៀបចំបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកម្មវិធីបាឋកថាឈ្វេងយល់ពី«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ក្រោមកិច្ចសហការរវាងវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយមានវាគ្មិនកម្ពុជាចំនួន៥រូប និងវាគ្មិនចិនចំនួន២រូប ព្រមទាំងអ្នកចូលរួមសរុបចំនួន៨០នាក់ដែលអញ្ជើញមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មូលនិធិចិនដើម្បីសន្តិភាព...

និយ័តករធានារ៉ាប់រងកម្ពុជា ចាប់ដៃគូជាមួយវិទ្យាស្ថានលំដាប់អន្តរជាតិ CII ដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា

ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន Chartered Insurance Institute(CII) ដើម្បីជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យធានារ៉ាប់រងកម្ពុជា។ ពិធីចុះហត្ថេលខា បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៊ូ...

និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញគ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចចំនួន៣ ដែលច្បាប់បានកំណត់

ត្បូងឃ្មុំ៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានជំរុញគ្រប់ភាគីពាក់ព័ន្ធ ចូលរួមអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ចំនួនបី ដែលច្បាប់បានកំណត់ ខណៈការអនុវត្តនៅមានកម្រិតតិចតួចនៅឡើយ ក្នុងនោះ ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តដែលប្រកបអាជីវកម្ម, ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ និងការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន។...

ប្រទេសថៃបាន​នាំ​ពលករពីប្រទេស​ស្រី​លង្កាជាង​១​ម៉ឺន​នាក់ ដើម្បីយក​មក​ជំនួសពលករ​កម្ពុជា

បាងកក៖ ខុទ្ទកាល័យរបស់ប្រទេសថៃបានអនុម័តការនាំចូលពលករចំនួន 10,000 នាក់ពីប្រទេសស្រីលង្កា ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីការចាកចេញរបស់ពលករកម្ពុជាចំពេលមានភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះ។ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះ ស្របពេលដែលពលករខ្មែរជាច្រើននាក់បានត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យក្រុមហ៊ុនថៃជួបបញ្ហាកង្វះកម្លាំងពលកម្ម….។ រដ្ឋមន្ត្រីក្រសួងការងារ លោក Phongkawin Jangrungreongkit បានប្រកាសថា ក្រសួងរបស់លោកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសស្រីលង្កា ដើម្បីនាំយកកម្មករនិយោជិតចំនួន...

លោក Donald Trump ចង់ឱ្យឥណ្ឌាឈប់ទិញប្រេងពីរុស្ស៊ី ប៉ុន្តែ ហេតុអ្វីបានជាលោក Modi និយាយថាទេ?

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បាននិងកំពុងអនុវត្តទង្វើតុល្យភាពដ៏លំបាកមួយ ដោយរក្សាភាពជាដៃគូជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំរុស្ស៊ីលោក Vladimir Putin ខណៈពេលដែលទទូចថាប្រទេសរបស់គាត់ជាភាគីអព្យាក្រឹតក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចំពោះការខកចិត្តរបស់បណ្តាប្រទេសលោកខាងលិចដែលបានដាក់ទណ្ឌកម្មទីក្រុងម៉ូស្គូ។ ប៉ុន្តែឥឡូវនេះ វាហាក់បីដូចជា Trump...

និយ័តករធានារ៉ាប់រងកម្ពុជា និងភាគីពាក់ព័ន្ធ រួមគ្នាត្រួតពិនិត្យ វាយតម្លៃ និងធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រ ដើម្បី​ជំរុញ​កំណើន​ទីផ្សារ​វិស័យ​ធានា​រ៉ាប់រង

ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣ ខែកក្កដានេះ បានបើកសិក្ខាសាលាស្ដីពីការធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” ក្នុងគោលដៅត្រួតពិនិត្យ វាយតម្លៃ និងធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រ ដើម្បីជំរុញកំណើនទីផ្សារ និងការអភិវឌ្ឍនៃវិស័យធានារ៉ាប់រង ព្រមទាំងបង្កើតភាពធន់ទៅនឹងវិបត្តិនានា ថ្លែងក្នុងពិធីនោះ...

វេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ឆ្លុះបង្ហាញពីសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុសេដ្ឋកិច្ច

នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ក្លិបអ្នកកាសែតកម្ពុជា បានសហការជាមួយ សមាគមធានារ៉ាប់រងកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា រៀបចំវេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ដើម្បីផ្ដល់ជាជំនួយស្មារតី ដល់ការសរសេរអត្ថបទនិងការផ្សព្វផ្សាយប្រកបដោយភាពច្បាស់លាស់ សម្រាប់អង្គភាពសារព័ត៌មានប្រមាណជា ៤០...

ព័ត៌មានចុងក្រោយ

លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគរីដងរែក
- Advertisement -spot_img