26.4 C
Phnom Penh
Sunday, November 1, 2026
- Advertisement -spot_img

ព័ត៌មានជាតិ

- Advertisement -spot_img
- Advertisement -spot_img

គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដឹកនាំដោយ លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ ចុះពិនិត្យករណីរំលោភដីរួមរបស់រដ្ឋ

(តាកែវ)៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដឹកនាំដោយ លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ រួមដំណើរដោយក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរស្រុកសំរោង បានអញ្ជើញចុះពិនិត្យផ្ទាល់ដល់ទីតាំងជីកដីស្តារអាងទឹកបត់រកា...

កម្ពុជា-ចិនចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩

រដ្ឋធានីប៉េកាំង៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភាក្សាទ្វេភាគី រវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន ដឹកនាំដោយឯកឧត្តម...

លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន

ភ្នំពេញ៖ ផ្លូវសូត្របុរាណ (Silk Road) មិនត្រឹមតែជាបណ្តាញពាណិជ្ជកម្មប្រវត្តិសាស្ត្រដែលតភ្ជាប់ទ្វីបអាស៊ីទៅកាន់អឺរ៉ុប និងអាហ្វ្រិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនង និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិនឱ្យមានភាពស៊ីជម្រៅតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។នេះជាការលើកឡើងរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងបទសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី២៤...

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានចាត់ឱ្យលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជាតំណាងទៅចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ ដែលកពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅក្រុងប៉េកាំង។ លោក Wang Yi បានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី៧០នៃព្រះរាជទស្សនកិច្ចជាលើកដំបូងរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសចិន។   ក្រោមការដឹកនាំជាយុទ្ធសាស្ត្រនៃប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងកម្ពុជាបានឈានចូលដំណាក់កាលថ្មីនៃការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីកម្ពុជា ដើម្បីបន្តផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តជាយុទ្ធសាស្ត្រទៅវិញទៅមក និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង  ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរចិននិងកម្ពុជា ក៏ដូចជាចូលរួមចំណែកថ្មីដល់សន្តិភាពក្នុងតំបន់និងពិភពលោកផងដែរ។ ជាការឆ្លើយតប ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទួលថ្លែងអំណរគុណចំពោះភាគីចិន ដែលបានផ្តល់ជូននូវការរៀបចំចាត់ចែងយ៉ាងដិតដល់ សម្រាប់ការពិនិត្យព្រះរាជសុខភាពនៃព្រះរាជវង្សានុវង្សកម្ពុជា ព្រមនិងការផ្តល់ជំនួយយ៉ាងស្មោះត្រង់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្នុងរយៈពេលជាយូរកន្លងមក។ ភាគីកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណីរវាងកម្ពុជានិងចិន មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏កម្ពុជាគឺជាមិត្តល្អបំផុតរបស់ប្រទេសចិនជានិច្ច៕ ដោយគិរីដងរែក

ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ

ព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅការសិក្សាស្រាវជ្រាវ ព្រមទាំងការបង្កើនការប្រុងប្រយ័ត្នចំពោះការចែកចាយព័ត៌មានមិនពិតដែលកំពុងចរាចរលើបណ្តាញសង្គម។ការណែនាំនេះ ធ្វើឡើងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ...

សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សហការជាមួយគយ រៀបចំវេទិកា គយនិង FASMEC លើកទី១ ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែង

(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១»...

អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន រួមជាមួយឯកឧត្តម គឹម ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការងារព័ត៌មាន...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខ និងជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះ​អាសន្ន ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃអង្គារទី៩ ខែមីនាមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះ​អាសន្ន ខេត្តបន្ទាយមានជ័យ។ ការអញ្ជើញដល់របស់សម្ដេចតេជោ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីបងប្អូនប្រជាពលរដ្ឋ ដែលនេះបង្ហាញពីការគោរពស្រលាញ់ចំពោះសម្ដេចតាំងពីដើមមក ដែលពួកគាត់តែងតែចាត់ទុកសម្ដេចតេជោជាតួអង្គដ៏សំខាន់របស់កម្ពុជា ជាពិសេសការដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ...

ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា

 (ភ្នំពេញ)៖ យុវវ័យជំនាន់ថ្មីដែលមានទូរស័ព្ទដៃ និងឧបករណ៍វៃឆ្លាតនៅក្នុងដៃ មិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏សំខាន់ ក្នុងការការពារគ្រួសារ និងសហគមន៍កម្ពុជាពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ តាមរយៈការបង្កើនការទទួលខុសត្រូវ និងការផ្ទៀងផ្ទាត់រាល់ព័ត៌មានមុននឹងចុចចែករំលែក (Share)លើបណ្តាញសង្គម។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ...

ស្នាមញញឹមសិស្សានុសិស្សរីកសាយលើទីលានកីឡាក្រោយទទួលបានសម្ភារកីឡាពីមិត្តចិន

(តាកែវ ) ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៦ បរិយាកាសនៅសាលាបឋមសិក្សាអណ្តូងសំរឹត ស្ថិតក្នុងស្រុកកោះអណ្ដែត ពោរពេញដោយស្នាមញញឹម និងសម្លេងសប្បាយរីករាយ ខណៈសិស្សានុសិស្សបាននាំគ្នាលេងកីឡាយ៉ាងសកម្ម ក្រោយទទួលបានសម្ភារកីឡាដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ ក្នុងនាមនាយកសាលា គណៈគ្រប់គ្រង...

ព័ត៌មានចុងក្រោយ

លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគរីដងរែក
- Advertisement -spot_img