32.4 C
Phnom Penh
Saturday, June 27, 2026
- Advertisement -spot_img

កម្ពុជា-ចិនចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩

- Advertisement -spot_img

រដ្ឋធានីប៉េកាំង៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភាក្សាទ្វេភាគី រវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន ដឹកនាំដោយឯកឧត្តម អា ដុង លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន និងចុះហត្ថលេខាលើ «អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩» ។

ការចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនេះគឺជាជំហានយុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់ ដែលនឹងក្លាយជាកម្លាំងចលករ ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន ឱ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងផ្លែផ្កាជាអតិបរមា ស្របតាមទំនាក់ទំនងកម្ពុជា-ចិន កំពុងរីកចម្រើនយ៉ាងក្លាំងក្លា ពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្តង់ដាខ្ពស់ គ្រប់រដូវកាល និងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ។

ជំនួបពិភាក្សាទ្វេរភាគី និងការចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការនេះ ធ្វើនៅទីស្នាក់ការកណ្តាល គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តីចិន ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធានគណៈប្រចាំការ និងឯកឧត្តមសមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ព្រមទាំងសមាជិក សមាជិកានៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តចិន៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img