32.5 C
Phnom Penh
Friday, June 19, 2026
- Advertisement -spot_img

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ

- Advertisement -spot_img

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានចាត់ឱ្យលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជាតំណាងទៅចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ ដែលកពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅក្រុងប៉េកាំង។


លោក Wang Yi បានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី៧០នៃព្រះរាជទស្សនកិច្ចជាលើកដំបូងរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសចិន។   ក្រោមការដឹកនាំជាយុទ្ធសាស្ត្រនៃប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងកម្ពុជាបានឈានចូលដំណាក់កាលថ្មីនៃការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីកម្ពុជា ដើម្បីបន្តផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តជាយុទ្ធសាស្ត្រទៅវិញទៅមក និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង  ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរចិននិងកម្ពុជា ក៏ដូចជាចូលរួមចំណែកថ្មីដល់សន្តិភាពក្នុងតំបន់និងពិភពលោកផងដែរ។


ជាការឆ្លើយតប ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទួលថ្លែងអំណរគុណចំពោះភាគី
ចិន ដែលបានផ្តល់ជូននូវការរៀបចំចាត់ចែងយ៉ាងដិតដល់ សម្រាប់ការពិនិត្យព្រះរាជសុខភាពនៃព្រះរាជវង្សានុវង្សកម្ពុជា ព្រមនិងការផ្តល់ជំនួយយ៉ាងស្មោះត្រង់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្នុងរយៈពេលជាយូរកន្លងមក។ ភាគីកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណីរវាងកម្ពុជានិងចិន មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏កម្ពុជាគឺជាមិត្តល្អបំផុតរបស់ប្រទេសចិនជានិច្ច៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img