Facebook
Youtube
ព័ត៌មានជាតិ
ព័ត៌មានអន្ដរជាតិ
នយោបាយ
សេដ្ឋកិច្ច
បច្ចេកវិទ្យា
កីឡា
វិភាគ
កម្សាន្ដ
វីដេអូ
សន្តិសុខសង្គម
Search
26.4
C
Phnom Penh
Sunday, November 1, 2026
Facebook
Instagram
Youtube
- Advertisement -
ព័ត៌មានជាតិ
ព័ត៌មានអន្ដរជាតិ
នយោបាយ
សេដ្ឋកិច្ច
បច្ចេកវិទ្យា
កីឡា
វិភាគ
កម្សាន្ដ
វីដេអូ
សន្តិសុខសង្គម
Search
ព័ត៌មានជាតិ
- Advertisement -
- Advertisement -
ព័ត៌មានជាតិ
គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដឹកនាំដោយ លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ ចុះពិនិត្យករណីរំលោភដីរួមរបស់រដ្ឋ
June 30, 2026
(តាកែវ)៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដឹកនាំដោយ លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ រួមដំណើរដោយក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរស្រុកសំរោង បានអញ្ជើញចុះពិនិត្យផ្ទាល់ដល់ទីតាំងជីកដីស្តារអាងទឹកបត់រកា...
ព័ត៌មានជាតិ
កម្ពុជា-ចិនចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩
June 27, 2026
រដ្ឋធានីប៉េកាំង៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភាក្សាទ្វេភាគី រវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន ដឹកនាំដោយឯកឧត្តម...
ព័ត៌មានជាតិ
លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន
June 24, 2026
ភ្នំពេញ៖ ផ្លូវសូត្របុរាណ (Silk Road) មិនត្រឹមតែជាបណ្តាញពាណិជ្ជកម្មប្រវត្តិសាស្ត្រដែលតភ្ជាប់ទ្វីបអាស៊ីទៅកាន់អឺរ៉ុប និងអាហ្វ្រិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនង និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិនឱ្យមានភាពស៊ីជម្រៅតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។នេះជាការលើកឡើងរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងបទសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី២៤...
ព័ត៌មានជាតិ
លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
June 19, 2026
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានចាត់ឱ្យលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជាតំណាងទៅចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលកពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅក្រុងប៉េកាំង។ លោក Wang Yi បានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី៧០នៃព្រះរាជទស្សនកិច្ចជាលើកដំបូងរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសចិន។ ក្រោមការដឹកនាំជាយុទ្ធសាស្ត្រនៃប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងកម្ពុជាបានឈានចូលដំណាក់កាលថ្មីនៃការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីកម្ពុជា ដើម្បីបន្តផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តជាយុទ្ធសាស្ត្រទៅវិញទៅមក និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរចិននិងកម្ពុជា ក៏ដូចជាចូលរួមចំណែកថ្មីដល់សន្តិភាពក្នុងតំបន់និងពិភពលោកផងដែរ។ ជាការឆ្លើយតប ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទួលថ្លែងអំណរគុណចំពោះភាគីចិន ដែលបានផ្តល់ជូននូវការរៀបចំចាត់ចែងយ៉ាងដិតដល់ សម្រាប់ការពិនិត្យព្រះរាជសុខភាពនៃព្រះរាជវង្សានុវង្សកម្ពុជា ព្រមនិងការផ្តល់ជំនួយយ៉ាងស្មោះត្រង់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្នុងរយៈពេលជាយូរកន្លងមក។ ភាគីកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណីរវាងកម្ពុជានិងចិន មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏កម្ពុជាគឺជាមិត្តល្អបំផុតរបស់ប្រទេសចិនជានិច្ច៕ ដោយគិរីដងរែក
ព័ត៌មានជាតិ
ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
June 18, 2026
ព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅការសិក្សាស្រាវជ្រាវ ព្រមទាំងការបង្កើនការប្រុងប្រយ័ត្នចំពោះការចែកចាយព័ត៌មានមិនពិតដែលកំពុងចរាចរលើបណ្តាញសង្គម។ការណែនាំនេះ ធ្វើឡើងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ...
ព័ត៌មានជាតិ
សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សហការជាមួយគយ រៀបចំវេទិកា គយនិង FASMEC លើកទី១ ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែង
June 17, 2026
(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១»...
ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន
June 13, 2026
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន រួមជាមួយឯកឧត្តម គឹម ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការងារព័ត៌មាន...
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ
June 9, 2026
នៅព្រឹកថ្ងៃអង្គារទី៩ ខែមីនាមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ។ ការអញ្ជើញដល់របស់សម្ដេចតេជោ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីបងប្អូនប្រជាពលរដ្ឋ ដែលនេះបង្ហាញពីការគោរពស្រលាញ់ចំពោះសម្ដេចតាំងពីដើមមក ដែលពួកគាត់តែងតែចាត់ទុកសម្ដេចតេជោជាតួអង្គដ៏សំខាន់របស់កម្ពុជា ជាពិសេសការដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ...
ព័ត៌មានជាតិ
ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា
June 8, 2026
(ភ្នំពេញ)៖ យុវវ័យជំនាន់ថ្មីដែលមានទូរស័ព្ទដៃ និងឧបករណ៍វៃឆ្លាតនៅក្នុងដៃ មិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏សំខាន់ ក្នុងការការពារគ្រួសារ និងសហគមន៍កម្ពុជាពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ តាមរយៈការបង្កើនការទទួលខុសត្រូវ និងការផ្ទៀងផ្ទាត់រាល់ព័ត៌មានមុននឹងចុចចែករំលែក (Share)លើបណ្តាញសង្គម។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ...
ព័ត៌មានជាតិ
ស្នាមញញឹមសិស្សានុសិស្សរីកសាយលើទីលានកីឡាក្រោយទទួលបានសម្ភារកីឡាពីមិត្តចិន
June 8, 2026
(តាកែវ ) ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៦ បរិយាកាសនៅសាលាបឋមសិក្សាអណ្តូងសំរឹត ស្ថិតក្នុងស្រុកកោះអណ្ដែត ពោរពេញដោយស្នាមញញឹម និងសម្លេងសប្បាយរីករាយ ខណៈសិស្សានុសិស្សបាននាំគ្នាលេងកីឡាយ៉ាងសកម្ម ក្រោយទទួលបានសម្ភារកីឡាដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ ក្នុងនាមនាយកសាលា គណៈគ្រប់គ្រង...
1
...
9
10
11
...
66
Page 10 of 66
ព័ត៌មានចុងក្រោយ
ព័ត៌មានអន្ដរជាតិ
kiridangrek2022
-
October 31, 2026
លោកXi Jinpingជួបសន្ទនាជាមួយលោក Guy Parmelinប្រធានាធិបតីស៊្វីស
រសៀលថ្ងៃទី៣០ ខែតុលា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Guy Parmelinប្រធានាធិបតីស៊្វីសដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការងារនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។លោXi Jinpingបានលើកឡើងថា ភាគីចិនរីករាយរួមជាមួយភាកីស្វ៊ីស ដើម្បីជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅ និងបរិយាបន្ន ដើម្បីចាក់ បញ្ចូលជំនឿចិត្ត និងភាពប្រាកដប្រជាកាន់តែច្រើនដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប និងការអភិវឌ្ឍសេដ្ឋកិច្ចសកល។លោកXi Jinpingបានបន្តទៀតថា ស្វ៊ីសបានដើរតួនាទីជាគំរូក្នុងរយៈពេលយូរសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប រំពឹងទុកភាគីស្វ៊ីសអាចប្រើឥទ្ធិពលពិសេសរបស់ខ្លួន ដើម្បីដើរតួនាទីវិជ្ជមានសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មរវាងចិននិងអឺរ៉ុបប្រកបដោយតុល្យភាព និងស្ថិរភាព។ជាការឆ្លើយតប លោកParmelinបានលើកឡើងថា ភាគីស្វ៊ីសរំពឹងទុកបង្កើនកិច្ចសន្ទនា ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយភាគីចិន ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែច្រើន។ភាគីស្វ៊ីសយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីយ៉ាងវិជ្ជមានរបស់ប្រទេសចិនក្នុងកិច្ចការអន្តរជាតិ រីករាយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីចិន ប្រកាន់ខ្ជាប់ពហុភាគីនិយម គាំពារពាណិជ្ជកម្មសេរី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ វិបុលភាព សន្តិភាពនិងស្ថិរភាពរបស់ពិភពលោក។បន្ទាប់ពីកិច្ចសន្ទនា ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើពិធីសារស្តីពីការធ្វើប្រសើឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស និងឯកសារសហប្រតិបត្តិការជាច្រើនក្នុងវិស័យការស្រាវជ្រាវខាងវិទ្យាសាស្ត្រ ពលកម្មនិងឱកាសការងារ ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគរីដងរែក
ព័ត៌មានអន្ដរជាតិ
លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនានិងពិសាតែជាមួយលោកស្រី Buedenbender ភរិយារបស់ប្រធានាធិបតីអាល្លឺម៉ង់
kiridangrek2022
-
October 31, 2026
ព័ត៌មានអន្ដរជាតិ
លោក Xi Jinping ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាល្លឺម៉ង់
kiridangrek2022
-
October 31, 2026
ព័ត៌មានអន្ដរជាតិ
ការធ្វើស្វ័យបដិវត្តន៍ ៖ ចម្លើយនៃតម្រិះប្រាជ្ញាបូព៌ាប្រទេសដែលជួយបក្សកាន់អំណាចធំៗឱ្យពុះពារបញ្ហាលំបាកនៃការធ្វើអភិបាលកិច្ច
kiridangrek2022
-
October 31, 2026
ព័ត៌មានអន្ដរជាតិ
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំសំណេះសំណាលជាមួយឥស្សរជនក្រៅបក្សក្រោមអធិបតីភាពលោក Xi Jinping
kiridangrek2022
-
October 30, 2026
- Advertisement -