32.4 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

ខ្សែការពារ Varane របស់ United នឹងត្រូវអវត្តមានរហូតចប់ World Cup ខណៈ Ronaldo ត្រឡប់ចូលក្រុមវិញ

- Advertisement -spot_img

(មេនឆេស្ទឺ)៖ ខ្សែការពារសញ្ជាតបារាំង Raphael Varane នឹងមិនបង្ហាញខ្លួនសម្រាប់ការប្រកួតរបស់ក្លិប Manchester United រហូតដល់ចប់ព្រឹត្តិការណ៍ World Cup។ នេះបើតាមសម្តីអ្នកចាត់ការ Erik ten Hag បានលើកឡើងនៅថ្ងៃពុធ គ្រាដែលខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមានវត្តមានក្នុងក្រុម សម្រាប់ការប្រកួតលីគ Europa League របស់ពួកគេ ដោយប៉ះក្រុម Sheriff Tiraspol។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា ខ្សែការពារកណ្តាល Varane វ័យ ២៩ឆ្នាំរូបនេះបានរងរបួសកជើង នៅពាក់កណ្តាលតង់ទី២ ក្នុងការប្រកួតលទ្ធផលស្មើ ១-១ កាលពីថ្ងៃសៅរ៍ជាមួយតោខៀវ Chelsea។

លោក Ten Hag បានអះអាងថា Varane ដែលបានឈ្នះពានរង្វាន់ World Cup កាលពីឆ្នាំ២០១៨ នោះ នឹងខកខានការប្រកួតដែលនៅសល់របស់ក្លិប United ចំនួន ៦ប្រកួតទៀត មុនពេលការឈប់សម្រាកពាក់កណ្តាលរដូវកាល។

«Varane មិនស្ថិតក្នុងក្រុមនោះទេ» នេះបើតាមសម្តីលោក Ten Hag បានប្រាប់អ្នកសារព័ត៌មាន មុនពេលក្រុម Sheriff ធ្វើដំណើរមកកាន់កីឡដ្ឋាន Old Trafford នៅថ្ងៃព្រហស្បតិ៍។ «គាត់នឹងអវត្តមាន។ ពិតណាស់រហូតដល់ព្រឹត្តិការណ៍ World Cup ដូច្នេះគាត់នឹងមិនលេង នៅក្នុងការប្រកួតសម្រាប់ Man United នោះទេ»។

ជាមួយគ្នានោះ Ronaldo ដែលបានហ្វឹកហាត់ម្នាក់ឯងកាលពីចុងសប្តាហ៍មុននោះ បានចូលរួមជាមួយក្រុមវិញហើយកាលពីថ្ងៃអង្គារ។

សូមជម្រាបថា United កំពុងស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងពូល E នៃពាន Europa League ដោយមាន ៩ពិន្ទុ និង ៣ពិន្ទុនៅពីក្រោយក្រុមនាំមុខ Real Sociedad ខណៈក្រុម Sheriff ស្ថិតនៅចំណាត់ថ្នាក់ទី៣ ដោយមាន ៣ពិន្ទុ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img