26.6 C
Phnom Penh
Saturday, August 29, 2026
- Advertisement -spot_img

ការវិភាគមុនការប្រកួតពានរង្វាន់បាល់បោះនារីពិភពលោកឆ្នាំ 2026 នៅទីក្រុងប៊ែរឡាំង

- Advertisement -spot_img

ចាប់ពីថ្ងៃទី 4 ដល់ទី 13 ខែកញ្ញា រដ្ឋធានីរបស់ប្រទេសអាល្លឺម៉ង់នឹងក្លាយជាមជ្ឈមណ្ឌលកណ្តាលនៃកីឡាបាល់បោះនារី។ ស្វែងយល់​ថា​តើ​នឹងមានអ្វីកើតឡើងខ្លះពីព្រឹត្តិការណ៍ប្រកួតដែលមានការចូលរួមពីក្រុមជម្រើសជាតិខ្លាំងបំផុតនៅលើពិភពលោក តាមរយៈ​អត្ថបទ​វិភាគរបស់ 1xBet

ក្រុមសហរដ្ឋអាមេរិក បេក្ខភាពលេចធ្លោដាច់គេ

ក្រុមសហរដ្ឋអាមេរិកបានឈ្នះជើងឯក World Cup បួនលើកចុងក្រោយ ហើយពួកគេកំពុង​សម្លឹង​រកការ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​បន្ថែម​ទៀត។ ក្រុមនេះប្រមូលផ្តុំទៅដោយតារាឆ្នើមៗមកពីក្របខណ្ឌ WNBA ដែលអាចរក្សាសន្ទុះលេងយ៉ាងលឿនរហ័សក្នុងរយៈពេល 40 នាទី​ពេញ។ Caitlin Clark, Breanna Stewart, Angel Reese, A’ja Wilson រួមទាំងសមាជិកផ្សេងទៀត ដាច់ខាត​មិន​អាច​ឱ្យ​របូត​ជ័យ​ជម្នះសូម្បីតែមួយប្រកួតឡើយ។ ការបញ្ឈប់ក្រុមបាល់បោះដ៏រឹងមាំដូចម៉ាស៊ីនមួយនេះ ហាក់ដូចជារឿងដែល​ស្ទើរតែ​មិន​អាច​ទៅ​រួច។​

តើនរណាអាចជាគូប្រជែងរបស់ពួកគេ?

ក្រុមចិនទទួលបានមេដាយប្រាក់កាលពីព្រឹត្តិការណ៍ World Cup លើកមុន និងបានឈ្នះជើងឯក FIBA Women’s Asia Cup 2023។ ក្រុមនេះអាចនឹងមានប្រៀបយ៉ាងខ្លាំងនៅតំបន់ក្រោមរង្វង់កន្ត្រក ដោយសារតែវត្តមានកីឡាការិនីវ័យក្មេង Zhang Ziyu ដែល​មាន​​កម្ពស់ដល់ទៅ 220 សង់ទីម៉ែត្រ។ ចិនពឹងផ្អែកលើទម្រង់ការពារដ៏រឹងមាំ និងតែងតែព្យាយាមពន្លឿនការ​វាយបក​ឱ្យបាន​លឿន​បំផុត។​ ដូចកាលពីបួនឆ្នាំមុនដែរ ពួកគេបានចាប់ឆ្នោតស្ថិតក្នុងពូលជាមួយសហរដ្ឋអាមេរិក ដែលនេះអាចជួយឱ្យពួកគេចៀស​វាង​ការ​ប៉ះ​ជា​មួយក្រុមបេក្ខភាពជើងឯកមួយនេះតាំងពីវគ្គដំបូងៗ នៅក្នុងវគ្គចាញ់ធ្លាក់។

អូស្ត្រាលីទើបតែបានឈ្នះពានរង្វាន់ FIBA Women’s Asia Cup ចុងក្រោយបង្អស់ និងទទួលបានមេដាយសំរឹទ្ធនៅព្រឹត្តិការណ៍ World​ Cup 2022។ សមាសភាពកីឡាការិនីរបស់ពួកគេសំបូរទៅដោយអ្នកមានបទពិសោធន៍។ កីឡាការិនី​ម្នាក់ដែលគួរឱ្យចាប់​អារម្មណ៍​ជាងគេគឺ Alex Fowler ដែលជាកីឡាការិនីល្អបំផុត (MVP) ប្រចាំព្រឹត្តិការណ៍ Asia Cup 2025 និងជាកីឡាការិនី​តំបន់​ប្រយុទ្ធ​ឱ្យក្រុម New York Liberty។ កីឡាការិនីវ័យ 25 ឆ្នាំរូបនេះកំពុងបង្ហាញ​ខ្លួន​រដូវកាល​ដំបូង​ក្នុងក្រប​ខណ្ឌ​លំដាប់​កំពូល​របស់​ពិភពលោក ប៉ុន្តែនាងបានបង្ហាញរួចមកហើយថានាងអាចរកពិន្ទុបានយ៉ាងល្អក្នុងកម្រិតនេះ ទោះបីជាត្រូវលេងក្នុងក្រុមដែល​ពោរ​ពេញ​ដោយតារាឆ្នើមក៏ដោយ។ ព្រឹត្តិការណ៍ World Cup គឺជាឱកាស​ដ៏ល្អ​ឥតខ្ចោះដើម្បីបញ្ជាក់ថានាង​គឺជា​កីឡាការិនី​ដ៏​សំខាន់​ម្នាក់​របស់​អូស្ត្រាលី។

បែលហ្ស៊ិកបានឈ្នះជើងឯកអឺរ៉ុបពីរលើកចុងក្រោយ។ ក្រុមនេះបានអភិវឌ្ឍខ្លួនហួសពីកម្រិតជាក្រុមលំដាប់មធ្យម ដោយ​ទទួលបាន​ចំណាត់​ថ្នាក់លេខបួន និងលេខប្រាំនៅក្នុងព្រឹត្តិការណ៍ World Cup ពីរលើកចុងក្រោយ។ តើដល់ពេល​ដែលពួកគេ​ត្រូវលើក​ពាន​ហើយ​ឬនៅ? ជាមួយនឹងការបញ្ជូនបាល់យ៉ាងល្អឥតខ្ចោះ បូករួមទាំងការដឹកនាំរបស់ Emma Meesseman ឱកាសក្នុងការ​ឈរនៅ​លើ​វេទិកាទទួលមេដាយ គឺមើលទៅពិតជាអាចទៅរួច។ ប្រសិនបើស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុត បែលហ្ស៊ិកអាចយក​ឈ្នះគូ​ប្រកួត​ណា​ក៏​បាន។

បេក្ខភាពលាក់មុខ

ម្ចាស់ផ្ទះអាល្លឺម៉ង់អាចនឹងសាងភាពភ្ញាក់ផ្អើលយ៉ាងធំ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រក្នុងស្រុក។ វត្តមាន​របស់​ Satou Sabally ធ្វើឱ្យពួកគេក្លាយជាក្រុមចំណាត់ថ្នាក់ក្រោមដ៏គ្រោះថ្នាក់មួយ ដែលអាចវាយបំបាក់​គូប្រកួត​ណាមួយ​ឱ្យ​ភ្ញាក់​ផ្អើល​បានគ្រប់ពេល។ សំណួរសំខាន់គឺថាតើសមាជិកក្រុមដែលនៅសល់ អាចផ្តល់ការគាំទ្រគ្រប់​គ្រាន់​សម្រាប់​ប្រធាន​ក្រុម​របស់​ពួក​គេ​បាន​ឬទេ?

បារាំងធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំងដោយសង្ឃឹមថានឹងអាចធ្វើបានល្អដូចកាលពីព្រឹត្តិការណ៍កីឡាអូឡាំពិកនៅលើទឹកដីខ្លួនឯង និង​អាចឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តងទៀត។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ពួកគេធ្លាប់ឈ្នះមេដាយ World Cup តែម្តងគត់ ដោយ​ទទួល​បានចំណាត់ថ្នាក់លេខបីកាលពីឆ្នាំ 1953។ ក្រុមនេះអាចនឹងជួបការលំបាកនៅតំបន់ក្រោមប៊ូលដោយសារអវត្តមានរបស់ Iliana​ Rupert ខណៈដែលកីឡាការិនីទីតាំងកណ្តាលរបស់ក្រុម Golden State Valkyries រូបនេះកំពុងពពោះ។ ទោះជាយ៉ាងណាក្តី បារាំង​នៅមានកីឡាការិនីដែលមានទេពកោសល្យក្នុងការបោះបាល់បញ្ចូលកន្ត្រកជាច្រើននាក់ ខណៈដែលកម្លាំង​បម្រុង​ដ៏ក្រាស់​ក្រែល​ អនុញ្ញាតឱ្យក្រុមរក្សាសន្ទុះលេងបានយ៉ាងលឿនពេញមួយការប្រកួត។

ដំណើរការនៃការប្រកួត

ក្រុមចំនួនដប់ប្រាំមួយនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Cup ដោយបែងចែកជាបួនពូល។ ក្រុមចំណាត់ថ្នាក់​លេខមួយ​ក្នុងពូល​នឹងទទួល​បានកៅអីឡើងទៅវគ្គមួយភាគបួនផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ខណៈដែលក្រុមចំណាត់ថ្នាក់លេខពីរ និងលេខបី​ត្រូវប្រកួត​ជម្រុះ​ដើម្បីដណ្តើមយកកៅអីដែលនៅសល់។ ចាប់ពីវគ្គនោះទៅ ព្រឹត្តិការណ៍នឹង​អនុវត្តតាមរូបមន្តចាញ់​ធ្លាក់​ស្តង់ដារ​រហូត​ដល់វគ្គ​ផ្តាច់​ព្រ័ត្រ​ ដែលម្ចាស់ជើងឯកពិភពលោកថ្មីនឹងត្រូវបានរកឃើញ។

ព្រឹត្តិការណ៍កីឡាបាល់បោះដ៏ធំបំផុតប្រចាំឆ្នាំនេះ នឹងនាំមកនូវពេលវេលាដ៏ជក់ចិត្ត និងមិនអាចបំភ្លេចបានជាច្រើន។ ហើយ​ពិត​ណាស់​ ដើម្បីតាមដានរាល់ការប្រកួតនេះឱ្យកាន់តែរំភើប គឺគ្មានជម្រើសទីពីរណាក្រៅពី 1xBet ដែលជាដៃគូផ្លូវការរបស់ FIBA និង​ជា​ក្រុមហ៊ុន​កម្សាន្តកីឡាដ៏គួរឱ្យទុកចិត្តបំផុតនោះឡើយ!

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img