33.7 C
Phnom Penh
Tuesday, September 8, 2026
- Advertisement -spot_img

អ្នកណាអាចរារាំងការប្រមែប្រមូលមេដាយរបស់ចិនក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ 2026?

- Advertisement -spot_img

អត្តពលិកជាង 11,000 នាក់ មកពី 45 ប្រទេស និងតំបន់ នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបនៅទីក្រុងណាហ្គោយ៉ា (Nagoya)។ ចិន គឺជាបេក្ខភាពលេចធ្លោដាច់គេ។ កាលពីព្រឹត្តិការណ៍ Asian Games លើកមុននៅទីក្រុងហាំងចូវ (Hangzhou) អត្តពលិក​ចិនបានឈ្នះមេដាយមាសចំនួន 201 គ្រឿង ដោយបានឈរនៅកំពូលតារាងសរុបជាមួយនឹងគម្លាតយ៉ាងឆ្ងាយដាច់ពីគេ។ នៅ​ក្នុង​អត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងក្រឡេកទៅមើលប្រភេទកីឡាមួយចំនួន ដែលអត្តពលិកមកពីបណ្តាប្រទេសផ្សេងៗ អាច​មានសមត្ថភាពតទល់ជាមួយចិនបាន។

បាល់ទាត់

នៅក្នុងប្រភេទកីឡាដែលពេញនិយមបំផុតនៅលើពិភពលោកមួយនេះ ចិនគឺជាកម្លាំងដ៏គួរឱ្យខ្លាចមួយនៅអាស៊ី ប៉ុន្តែក្រុម​ផ្សេង​ទៀត​ត្រូវ​បាន​គេចាត់ទុកថាជាបេក្ខភាពលេចធ្លោជាង។ ម្ចាស់ការពារជើងឯកកូរ៉េខាងត្បូង កាន់កាប់កំណត់ត្រាឈ្នះពានរង្វាន់ Asian Games ច្រើនជាងគេបំផុត ហើយពួកគេអាចនឹងឈានទៅដណ្តើមមេដាយមាសទីប្រាំពីររបស់ខ្លួន។ ជប៉ុនគឺជាគូប្រជែង​មួយក្រុម​ទៀត​ ខណៈដែលអ៊ូសបេគីស្ថាន ដែលពោរពេញដោយកីឡាករវ័យក្មេងជំនាន់ថ្មីយ៉ាងរឹងមាំ អាចនឹងលេចធ្លោឡើងក្នុងនាម​ជាក្រុម​លាក់​មុខ​ដ៏គ្រោះថ្នាក់បំផុត។

សម្រាប់ការប្រកួតផ្នែកនារីវិញ ជប៉ុនគឺជាក្រុមដែលគួរឱ្យចាប់អារម្មណ៍បំផុត បន្ទាប់ពីពួកគេបានលេង​យ៉ាងលេច​ធ្លោ​ដោយ​យក​ឈ្នះ​លើ​​កូរ៉េខាងជើងក្នុងលទ្ធផល 4-1 នៅវគ្គផ្តាច់ព្រ័ត្រនាទីក្រុងហាំងចូវកន្លងទៅ។ ក្រុមទាំងពីរនេះ អាចនឹងជួបគ្នា​ម្តង​ទៀត​នៅ​ប្រកួត​កាត់​សេចក្តីជើងឯក។

គ្រីកឃីត

ឥណ្ឌាគឺជាអ្នកក្តោបក្តាប់ភាពខ្លាំងផ្តាច់មុខនៅក្នុងប្រភេទកីឡាដ៏ជក់ចិត្ត និងស្វាហាប់មួយនេះ បន្ទាប់ពី​បានឈ្នះជើងឯក​ទាំង​ផ្នែក​បុរស​ និងនារី កាលពីព្រឹត្តិការណ៍ Asian Games ឆ្នាំ 2022។ ក្នុងនោះ ប៉ាគីស្ថាន គឺជាអ្នកដែលមានសមត្ថភាពតទល់ជាមួយឥណ្ឌា មិន​មែនចិននោះទេ។ ក្រុមនារីរបស់ចិន មានភាគរយតិចតួចណាស់ក្នុងការឈ្នះមេដាយមាស ចំណែកឯក្រុមបុរសវិញ គឺនឹង​មិន​ចូល​រួម​ប្រកួតតែម្តង។

ក្បាច់គុន

អត្តពលិកចិនមានភាពរឹងមាំខ្លាំងលើវិញ្ញាសាចំបាប់ និងស្ទើរតែគ្មានគូប្រៀបនោះទេក្នុងវិញ្ញាសាវូស៊ូ ប៉ុន្តែពួកគេ​មិនមែន​ជាបេក្ខភាព​លេច​ធ្លោលើវិញ្ញាសាផ្សេងទៀតឡើយ។ ជប៉ុនតាមទម្លាប់តែងតែក្តោបក្តាប់ការត្រួតត្រាលើកីឡាការ៉ាតេ និងយូដូ ហើយពួកគេ​នឹង​ប្រជែង​យកចំណែកដ៏ធំនៃមេដាយមាសទាំង 30 គ្រឿងដែលបានដាក់ឱ្យដណ្តើម។ តាមប្រវត្តិសាស្ត្រ កូរ៉េខាង​ត្បូង​គឺ​ជា​កម្លាំង​ដ៏​សំខាន់​នៅក្នុងកីឡាតេក្វាន់ដូ ខណៈដែលអ៊ូសបេគីស្ថាន ស្ថិតក្នុងចំណោមបេក្ខភាពលេចធ្លោ​លើវិញ្ញាសា​ប្រដាល់​សកល​ជា​ច្រើន​ប្រភេទ​ទម្ងន់។

បាញ់ព្រួញ

កូរ៉េខាងត្បូងមានមោទនភាពដែលមានកីឡាករបាញ់ព្រួញល្អបំផុតនៅលើពិភពលោក ដែលដឹកនាំដោយតារាឆ្នើមកម្រិតពិភពលោក Kim​ Woo-jin។ កីឡាករវ័យ 34 ឆ្នាំពោរពេញដោយបទពិសោធន៍រូបនេះ ធ្លាប់ឈ្នះមេដាយមាសអូឡាំពិកចំនួនប្រាំគ្រឿង និងពាន​រង្វាន់​ Asian Games ចំនួនបីលើក។

ហុកគី

សម្រាប់ការប្រកួតផ្នែកបុរស កីឡាករឥណ្ឌាគឺជាអ្នកដែលមានភាពស្ទាត់ជំនាញបំផុតជាមួយដំបងវាយកូនគោល និងជាម្ចាស់ការពារ​ជើង​ឯក Asian Games នាពេលបច្ចុប្បន្ន។ ប៉ាគីស្ថាន ម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូង អាចនឹងក្លាយជាគូប្រជែងរបស់ពួកគេ។

សម្រាប់ការប្រកួតផ្នែកនារី ចិនត្រូវបានគេចាត់ទុកថាជាកម្លាំងដ៏មានឥទ្ធិពល និងខ្លាំងដាច់គេ។ ក្រុមនេះបានឈ្នះមេដាយ​មាស​នៅ​លើ​ទឹក​ដីកំណើតកាលពីព្រឹត្តិការណ៍ Asian Games លើកមុន ហើយនឹងសម្លឹងរក​ការ​បន្ត​ភាព​ជោគ​ជ័យនេះម្តង​ទៀត​នៅ​ទី​ក្រុង​ណាហ្គោយ៉ា។

ទោះបីជាចិនមិនមែនខ្លាំងដាច់គេលើគ្រប់ប្រភេទកីឡាក៏ពិតមែន ប៉ុន្តែអត្តពលិករបស់ពួកគេនៅតែជាបេក្ខភាពឈានមុខគេក្នុងការ​ក្តោបក្តាប់​តំណែងកំពូលតារាងមេដាយ។ កីឡាករចិនតែងតែត្រួតត្រាលើវិញ្ញាសាអត្តពលកម្មមួយចំនួន ព្រមទាំងកីឡាហែលទឹក និង​លោត​ទឹក ហើយកាន់តែខ្លាំងគ្មានគូប្រៀបនោះ គឺកីឡាវាយកូនឃ្លីលើតុ និងវាយសី។

ចូលរួមតាមដានរាល់សកម្មភាពនៃការប្រកួត Asian Games និងគាំទ្រក្រុមដែលអ្នកពេញចិត្តជាមួយ 1xBet!

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img