25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

លោក Xavi៖ Barcelona នឹងមាន “ក្តីសុបិន្តធំ” ក្នុង Champions League នារដូវកាលនេះ

- Advertisement -spot_img

(បាសេឡូណា)៖ អ្នកចាត់ការក្លិប Barcelona លោក Xavi Hernandez មានភាពជឿជាក់ថា ក្លិបរបស់លោក នឹងស្ថិតក្នុងចំណោមក្លិបដទៃទៀត ដែលនឹងប្រកួតដណ្តើមពានរង្វាន់ Champions League ក្នុងរដូវកាលនេះ បន្ទាប់ពីក្លិបយក្សអេស្ប៉ាញមួយនេះ បានធ្លាក់ចេញពីការប្រកួតជម្រុះក្នុងពូល កាលពីរដូវកាលមុន, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ។

“យើងនឹងប្រកួត ហើយនឹងមានក្តីសុបិន្តធំ។ បើមិនដូច្នោះទេ ខ្ញុំនឹងដេកនៅផ្ទះ”, នេះបើតាមសម្តីលោក Xavi បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយ នៅល្ងាចមុនថ្ងៃប្រកួតបើកឆាកពូល C នាថ្ងៃពុធ ដែលត្រូវប៉ះនឹងក្រុម Viktoria Plzen។

“ហេតុអ្វីយើងមិនអាចឈ្នះការប្រកួតនេះ? Barca នឹងឈ្នះ។ ខ្ញុំចូលចិត្តការឈ្នះ, ខ្ញុំមិនអាចមានគំនិតផ្តើមការប្រកួតបាននោះទេ បើគ្មានការឈ្នះ”។ “គ្រប់ការប្រកួត នឹងក្លាយជាសង្គ្រាម។ យើងមិនដែលឈ្នះពានរង្វាន់ Champions League នោះទេ ចាប់តាំងពីឆ្នាំ២០១៥”, លោក Xavi បានបន្ថែម។

កីឡាករចំណូលថ្មី Robert Lewandowski បានធ្វើឲ្យអ្នកគាំទ្រក្លិប Barca មានភាពរីករាយ។ ការទៅដល់នៃកីឡាករល្អបំផុតប្រចាំឆ្នាំ ចំនួន២លើក របស់ FIFA ក្រោយផ្លាស់ពីក្លិប Bayern Munich រូបនេះ បានធ្វើឲ្យមានការរំពឹងទុកថា កម្រិតក្លិបម្ចាស់កីឡដ្ឋាន Camp Nou មានការកើនឡើង បន្ទាប់ពី Barca បានស៊ូទ្រាំជាមួយនឹងរដូវកាល២០២១-២២ ដ៏ខកចិត្ត ក្រោយការចាកចេញរបស់កីឡាករឆ្នើម Lionel Messi ទៅក្លិប Paris St Germain។

ជាមួយគ្នានោះ កីឡាករចំណូលថ្មី Raphinha ដែលលេងបានល្អ នៅខ្សែបម្រើស្លាបស្តាំ, ការវិលត្រឡប់វិញ របស់កីឡាករ Ousmane Dembele ដែលបានបង្ហាញពីសក្តានុពលរបស់គាត់ និងកីឡាករ Ansu Fati ក៏ត្រឡប់ចូលលេងវិញដែរនោះ កម្រិតរបស់ក្លិប នឹងមានការកើនឡើង៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img