31 C
Phnom Penh
Thursday, March 20, 2025
- Advertisement -spot_img

អ៊ីរ៉ង់ ជួបគ្រោះរញ្ជួយដីខ្លាំងក្លា ៣លើកស្លាប់និងរបួសមនុស្សមួយចំនួនបានផុស ៣ នាទីមុននៅថ្ងៃអាទិត្យ ៣ កក្កដា២០២២

- Advertisement -spot_img

មនុស្សចំនួន៥នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការរញ្ជួយដីខ្លាំងក្លាយ៉ាងតិចបីលើក បានវាយប្រហារខេត្ត Hormozgan ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ទី០២ខែកក្កដា។

ការរញ្ជួយខ្លាំងបំផុតចំនួនពីរលើក ត្រូវបានកត់ត្រាក្នុងកម្រិត ៦.៣ រ៉ិចទ័រ ប៉ុន្តែការរញ្ជួយមួយលើក ដែលបណ្តាលឲ្យមានអ្នកស្លាប់ គឺត្រូវបានគេគិតថា ជាការរញ្ជួយកម្រិត ៦.១ រ៉ិចទ័រ នៅជម្រៅប្រហែល ១០ គីឡូម៉ែត្រ។

មន្ត្រីក្នុងតំបន់ Foad Moradzadeh ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ថា “ជនរងគ្រោះទាំងអស់ បានស្លាប់នៅក្នុងការរញ្ជួយដីលើកទីមួយ ហើយគ្មាននរណាម្នាក់រងគ្រោះថ្នាក់ក្នុងការរញ្ជួយដីធ្ងន់ធ្ងរពីរលើកបន្ទាប់ទៀតឡើយ ដោយសារមនុស្សនៅខាងក្រៅផ្ទះរបស់ពួកគេរួចទៅហើយ”។

មានការរញ្ជួយតូចៗចំនួន ៣០ បានកើតឡើងនៅក្នុងភូមិ និងទីប្រជុំជននានាជិតទីក្រុង Bandar Abbas ហើយការរញ្ជួយ ក៏ញ័រដល់ប្រទេសអារ៉ាប់រួមផងដែរ។

លោក Yaqoub Soleimani អគ្គលេខាធិការនៃសេវាជំនួយសង្គ្រោះអឌ្ឍចន្ទក្រហមក្នុងតំបន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបញ្ចប់ហើយ ហើយគេមិនគិតថា មានអ្នកស្លាប់និងរបួសផ្សេងទៀតឡើយ។

គួរបញ្ជាក់ថា ខេត្តភាគខាងត្បូងប្រទេសអ៊ីរ៉ង់នាពេលថ្មីៗនេះ មានការរញ្ជួយដីដ៏ខ្លាំងក្លាជាច្រើនលើក ប៉ុន្តែចំនួនអ្នកស្លាប់ និងការខូចខាតមិនធ្ងន់ធ្ងរទេ។

ទូរទស្សន៍រដ្ឋផ្សាយថា ការរញ្ជួយដីខ្លាំងក្លា និងការរញ្ជួយតូចៗចំនួន ១៥០លើក បានវាយប្រហារខេត្ត Hormozgan ភាគខាងលិចក្នុងរយៈពេលមួយខែកន្លងមកនេះ៕

ប្រភព Anadolu Agency ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img