លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការបង្ការគ្រោះទឹកជំនន់ និងការជួយសង្គ្រោះគ្រោះមហន្តរាយ។ លោក Xi Jinping បានលើកឡើងថា ថ្មីៗនេះ ដោយសារតែមានភ្លៀង និងខ្យល់ខ្លាំង ជាហេតុបណ្តាលឱ្យភូមិភាគស្វយ័តGuangxi, ខេត្តHubei, ខេត្តGansu និងកន្លែងផ្សេងទៀត រងគ្រោះមហន្តរាយជាបន្តបន្ទាប់ ដូចជាការបាក់ទំនប់ និងការរអិលបាក់ដី ដែលបណ្តាលឱ្យមានមនុស្សជាច្រើនស្លាប់បាត់បង់ជីវិត និងរងរបួស និងរងការខូចខាតសេដ្ឋកិច្ច។ លោកបានតម្រូវឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្នុងការរៀបចំចាត់ចែងការងារជួយសង្គ្រោះ និង ព្យាបាលអ្នករងរបួស និងចាត់ចែងទីកន្លែងស្នាក់អាស្រ័យសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស និងការពារកុំឱ្យកើតមានគ្រោះមហន្តរាយបន្ទាប់បន្សំ៕

ដោយគិរីដងរែក




