ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទទួលស្គាល់អំពីស្ថានភាពដ៏លំបាក និងពិបាកពណ៌នានៅតំបន់ Donbas និងតំបន់ Kharkiv ភាគខាងកើត បើទោះបីជាកងកម្លាំងការពារជាតិរបស់ខ្លួនកំពុងបន្តប្រយុទ្ធការពារក៏ដោយ ។
លោក Zelensky បាននិយាយនៅក្នុងវីដេអូដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ីកំពុងផ្តោតការខិតខំប្រឹងប្រែងវាយលុករបស់ពួកគេទៅលើទីក្រុង Severodonetsk និងទីក្រុងមួយចំនួនទៀតដែល ជា បន្ទាយ ចុងក្រោយ របស់ អ៊ុយក្រែន ក្នុង តំបន់ Luhansk ។
លោកប្រធានាធិបតីក៏បានសម្ដែងការក្រៀមក្រំផងដែរចំពោះការបាញ់ផ្លោងរបស់រុស្ស៊ីនៅជិតសាលាមត្តេយ្យមួយកន្លែងក្នុងទីក្រុង Mykolaiv កាលពីថ្ងៃសៅរ៍ដោយបានសម្លាប់មនុស្សម្នាក់ និង ៧ នាក់ផ្សេងទៀតរងរបួស ។
ទោះជាយ៉ាងណាលោក Zelensky បានគូសបញ្ជាក់ថា “អ៊ុយក្រែនពិតជានឹងយកមកវិញនូវអ្វីគ្រប់យ៉ាងដែលជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែបញ្ហាចំពោះមុខរបស់យើងគឺពេលវេលា ហើយយើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន” ។
ជាចុងក្រោយលោក បាន បញ្ជាក់ ជា ថ្មី ថា អ្វីគ្រប់យ៉ាង អាស្រ័យ លើ ដៃគូរបស់យើង ជាពិសេសប្រទេស ផ្តល់អាវុធ ឲ្យ អ៊ុយក្រែន ព្រោះវាជាភាព ចាំបាច់ ដើម្បី ការពារ សេរីភាព របស់ប្រទេស ក៏ដូចជាប្រជាជនអ៊ុយក្រែន ៕
![](https://kiridangrek.com/wp-content/uploads/2022/05/AP22149515801560.webp)
![](https://kiridangrek.com/wp-content/uploads/2022/05/AP22149515848456.webp)
![](https://kiridangrek.com/wp-content/uploads/2022/05/INTERACTIVE-Russia-Ukraine-map-Who-controls-what-in-Donbas-DAY-95.webp)
![](https://kiridangrek.com/wp-content/uploads/2022/05/photo_2022-05-30_11-27-43-1.jpg)
![](https://kiridangrek.com/wp-content/uploads/2022/05/photo_2022-05-30_11-30-10-1024x538.jpg)
ដោយគីរីដងរែក