31 C
Phnom Penh
Monday, February 10, 2025
- Advertisement -spot_img

លោក ហ្សេលេនស្គី ទទូចចង់ជួបចរចាដោយផ្ទាល់ ជាមួយលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម

- Advertisement -spot_img

(ដាវ៉ូស)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយនៅថ្ងៃពុធនេះថា លោកមានឆន្ទៈក្នុងការជួបជជែកដោយផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) តែប៉ុណ្ណោះ មិនមែនតាមរយៈអន្តរការីនោះទេ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

ថ្លែងទៅកាន់វេទិការសេដ្ឋកិច្ចពិភពលោក ដែលប្រព្រឹត្តឡើងនៅក្នុងទីក្រុង ដាវ៉ូស (DAVOS) នៃប្រទេសស្វីស លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើប្រធានាធិបតីររុស្ស៉ីយល់ពីការពិត នោះនឹងលទ្ធភាពនៃការស្វែងរកមធ្យោបាយ តាមផ្លូវការទូត ដើម្បីពីជម្លោះបច្ចុប្បន្នបាន។ លោកបន្ថែមថា «អ៊ុយក្រែន នឹងបន្តប្រយុទ្ធរហូតដល់ដណ្តើមបាន ទឹកដីទាំងអស់ មកវិញ»។ លោក ហ្សេលេនស្គី ក៏បានជំរុញឲ្យទីក្រុងមូស្គូ ដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីអ៊ុយក្រែន ដោយលើកឡើងថា វាអាចជាជំហ៊ានដំបូង ឆ្ពោះទៅរកកិច្ចចរចា ខណៈដែលរុស្ស៉ី បានពន្យារពេលយូរជាមកហើយ។

គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក, ការប្រយុទ្ធគ្នារវាងរុស្ស៉ី និង អ៊ុយក្រែន បានអូសបន្លាយរយៈពេល៣ខែមកហើយ ស្របពេលដែលគ្មានសញ្ញាណាមួយ អំពីដំណោះស្រាយ ដើម្បីបញ្ចប់សង្រ្គាមនៅឡើយទេ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img