បាត់ដំបង ៖ នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង ១៥ នាទី នៅត្រង់ចំណុចក្រុមទី ៥ ភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង មានករណីអគ្គីភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះរបស់ ឈ្មោះ អ៊ា អេងថុង ភេទ ប្រុស អាយុ ៧០ ឆ្នាំ ប្រកបរបលក់ពូកខ្មើយ និង ឆេះឆ្លងដល់ផ្ទះប្រជាពរដ្ឋ ប្រមាណ ៨ ខ្នងថែមទៀត ។
ករណីអគ្គីភ័យមិនមានការបង្ករគ្រោះថ្នាក់ដល់អាយុជីវិត រឺរបួសស្នាមដល់នរណាម្នាក់ឡេីយ នឹងមានសម្ភារខូចខាត រួមមាន : ផ្ទះចំនួន ១២ ខ្នង ជាប្រភេទផ្ទះ សង់អំពីឈើ និង ដែក ប្រក់សង្ក័សី។ អាជ្ញាធរកំពុងស្រាវជ្រាវករណីអគ្គីភ័យកើតឡើងនឹងស្រង់ស្ថិតិ សម្ភារខូចខាត។
ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ ក្រុមការងារអន្តរាគមន៍ បានគ្រប់គ្រងទាំងស្រុងហេីយដោយមានការចូលរួមពីប្រជាពលរដ្ឋជិតខាង និង រថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍ ជួយពន្លត់ចំនួន ៦ គ្រឿង ដោយប្រើប្រាស់ទឹកអស់១២ឡាន។
ខ្ញុំបាទផេង សុធា ជាប្រជាពលរដ្ឋមួយរូបដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង ព្រមទាំងតំណាងឲ្យក្រុមការងារសារព័ត៌មានគីរីដងរែក សូមចូលរួមសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជួបគ្រោះថ្នាក់អគី្គភ័យនេះផងដែរ ។















ដោយគីរីដងរែក