39.6 C
Phnom Penh
Friday, April 24, 2026
- Advertisement -spot_img

អគ្គីភ័យបានឆាប់ឆេះឃ្លាំងផ្ទុកទំនិញដ៏ធំមួយកន្លែងស្ថិតនៅ ផ្លូវចូលបុរីវិមានភ្នំពេញ ក្បែរឈៀកឡាន ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ

- Advertisement -spot_img

ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ថ្មីៗនេះ មានអគ្គីភ័យបានឆាប់ឆេះឃ្លាំងផ្ទុកទំនិញដ៏ធំមួយកន្លែងស្ថិតនៅផ្លូវជាតិលេខ០6A ស្ពានលេខ០៤ ផ្លូវចូលបុរីវិមានភ្នំពេញ ក្បែរឈៀកឡាន ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងតំបន់។

តាមការបញ្ជាក់ពីសម្តកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា អគ្គីភ័យនេះត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រង និងពន្លត់បាន ១០០% ហើយ ដោយមានការចូលរួមយ៉ាងសកម្មពីខណៈកម្លាំងជំនាញ និងកងកម្លាំងពាក់ព័ន្ធ រួមមានកងនគរបាល កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ និងមន្ត្រីមូលដ្ឋានសង្កាត់និងភូមិបាក់ខែង ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធក្នុងការជួយអន្តរាគមន៍ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេស ដឹកនាំដោយ លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានចុះពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ និងដឹកនាំបញ្ជាការប្រតិបត្តិការយ៉ាងសកម្មផងដែរ ។

អ្វីដែលគួរឲ្យកត់សំកល់នោះគឺ ទំនិញនៅក្នុងឃ្លាំងមានផលិតផល M150 និងថ្នាំងលាបព័ណ៌ ម៉ាក KANSAI ដែលជាផលិតផលរបស់ប្រទេសថៃ មាននៅក្នុងឃ្លាំងជាច្រើន ប៉ន្តែមិនដឹងថាជារបស់សល់ពីមុនឬក៏របស់នាំចូលថ្មីនោះទេ ? នេះគ្រាន់តែជាចំងាល់របស់សារព័ត៌មានយើង និងមហាជនតែប៉ណ្ណោះ!

គួរបញ្ជាក់ផងដែលថា នៅក្នុងឧបទ្ទាវហេតុមានអគ្គីភ័យឆាប់ឆេះឃ្លាំងផ្ទុកទំនិញដ៏ធំបានកើតឡើងនេះ សារព័ត៌មានយើងមិនទាន់បានដឹងច្បាស់ថា បង្កឡើងដោយមូលហេតុអ្វីនោះទេ ? ម្យ៉ាងវិញទៀត សារព័ត៌មានគីរីដងរែកយើងខ្ញុំរងចាំការបំភ្លឺអំពីផលិតផល ម៉ាក M150 និង ថ្នាំលាបព័ណ៌ម៉ាក KANSAI ដែលជាផលិតផលនាំចូលពីប្រទេសថៃផងដែរ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img